ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ​រថយន្តបុករះ​​កម្មករ​​៦នាក់ អ្នក​ស្រុក​ថា ចំណុចនោះ​ដូចជាមានជើងកប​

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

រាជធានី​ភ្នំពេញ ៖​ ​បុរស​ជាកម្មករ​ចំនួន​៦​នាក់​​ទៅស៊ីឈ្នួលដកដំឡូងមីនៅជាយដែន​ ក្នុងនោះ​​២​នាក់​បាន​បាត់បង់​ជីវិត​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ ចំណែក​៤​នាក់​ផ្សេង​ទៀត​បាន​រង​របួសធ្ងន់​ស្រាល ក្នុង​ហេតុ​ការណ៍​គ្រោះថ្នាក់​ចរាចរណ៍​រថយន្ត​បុក​រះ​អ្នក​ថ្មើរជើង​នៅ​ចំណុច​កើតហេតុ​មួយ​កន្លែង បើ​តាម​សំដី​អ្នកស្រុក​ថា ចំណុច​នោះ​ដូច​មាន​ជើងកប​បង្ក​គ្រោះថ្នាក់​ជា​ញឹកញាប់ ។ ប៉ុន្តែ​បើ​តាម​មន្ត្រី​នគរបាល​ថា…

រាជធានី​ភ្នំពេញ ៖​ ​បុរស​ជាកម្មករ​ចំនួន​៦​នាក់​​ទៅស៊ីឈ្នួលដកដំឡូងមីនៅជាយដែន​ ក្នុងនោះ​​២​នាក់​បាន​បាត់បង់​ជីវិត​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ ចំណែក​៤​នាក់​ផ្សេង​ទៀត​បាន​រង​របួសធ្ងន់​ស្រាល ក្នុង​ហេតុ​ការណ៍​គ្រោះថ្នាក់​ចរាចរណ៍​រថយន្ត​បុក​រះ​អ្នក​ថ្មើរជើង​នៅ​ចំណុច​កើតហេតុ​មួយ​កន្លែង បើ​តាម​សំដី​អ្នកស្រុក​ថា ចំណុច​នោះ​ដូច​មាន​ជើងកប​បង្ក​គ្រោះថ្នាក់​ជា​ញឹកញាប់ ។ ប៉ុន្តែ​បើ​តាម​មន្ត្រី​នគរបាល​ថា នៅ​ចំណុច​កើតហេតុ​នោះ​ជា​ផ្លូវ​កោង​ងាយ​គ្រោះថ្នាក់ ហើយ​សង្ស័យ​អ្នកបើកបរ​ធ្វេសប្រហែស ។

គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​ម៉ោង​៥​និង​២៥​នាទី​ល្ងាច​ថ្ងៃ​ទី​៧ ខែកុម្ភៈ ឆ្នាំ​២០២០ នៅ​លើ​ផ្លូវជាតិ​លេខ​៥៨ ស្ថិត​ក្នុងភូមិ​ក្តឹប​ថ្ម ឃុំ​គោក​រមៀត ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ ។

មន្ត្រី​នគរបាល​ប៉ុ​ស្តិ៍​ការពារ​ព្រំដែន​នៅ​ភូមិ​ក្តឹប​ថ្ម​នៃ​វរ​សេនា​តូច​៨០៧ ថ្មពួក​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ មាន​រថយន្ត​មួយ​គ្រឿង​បើកបរ​លើ​ផ្លូវ​លេខ​៥៨ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ក្នុង​ល្បឿន​លឿន លុះ​មក​ដល់​ចំណុច​កើតហេតុ ស្រាប់តែ​រថយន្ត​រ៉េ​ចង្កូត​ទៅ​បុក​រះ​បុរស​ជា​អ្នកដំណើរ​ចំនួន​៦​នាក់ កំពុង​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ស្របគ្នា បណ្ដាល​ឲ្យ​បាត់បង់​ជីវិត​ចំនួន​២​នាក់ រង​របួសធ្ងន់​ម្នាក់ និង​៣​នាក់​ទៀត​រង​របួសស្រាល បន្ទាប់​មក​រថយន្ត​បង្ក​បាន​បន្ត​ជ្រុល​ធ្លាក់​ពីលើ​ផ្លូវ​ទៅ​បុក​ដើមឈើ​។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា ជន​រង​គ្រោះ​ទាំង​៦​នាក់​ខាងលើ​រួម​មាន ១-​ឈ្មោះ អូ ទិ​ត្យ ភេទ​ប្រុស អាយុ ២០​ឆ្នាំ រស់នៅ​ខេត្តកណ្ដាល (​បាត់បង់​ជីវិត​) ២-​ឈ្មោះ សឿ​ន ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ រស់នៅ​ភូមិ​គោក​ត្នោត ឃុំ​កណ្ដៀង ស្រុក​បាគង ខេត្តសៀមរាប (​បាត់បង់​ជីវិត​) ៣-​ឈ្មោះ ធី ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ រស់​នៅ​​ប៉ោយ​ប៉ែ​ត (​រង​របួសធ្ងន់​) ៤-​ឈ្មោះ រី លៀប ភេទ​ប្រុស អាយុ​៦៣​ឆ្នាំ រស់នៅ​ភូមិ​ឡែ​ម ឃុំ​កំ​រៀង ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង (​រង​របួសស្រាល​) ៥-​ឈ្មោះ​ឈ​ន ចាន់​ដេ​ត ភេទ​ប្រុស អាយុ​២០​ឆ្នាំ រស់នៅ​ភូមិ​គោក​ត្នោត ឃុំ​កណ្ដៀង ស្រុក​បាគង ខេត្ត​សៀម (​រង​របួសស្រាល​) និង​៦-​ឈ្មោះ​ឃឹម រឹទ្ធ ភេទ​ប្រុស អាយុ​៣៤ ឆ្នាំ រស់នៅ​ភូមិ​រាំង​ដែក ។ ជន​រង​គ្រោះ​ទាំង​៦​នាក់​នេះ គឺជា​កម្មករ​ទៅ​ស៊ីឈ្នួល​ដក​ដំឡូង​មី​នៅ​ជាយ​ដែន ។ ចំណែក​អ្នកបើកបរ​រថយន្ត​បង្ក​មិន​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ បាន​រត់គេច​ខ្លួន​បាត់ ។

ក្រោយ​ពេល​កើតហេតុ ជន​រង​គ្រោះ​ចំនួន​២​នាក់​ដែល​បាត់បង់​ជីវ​ត​ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ជូន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ចំណែក​អ្នក​រង​របួសធ្ងន់​ស្រាល​ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ ។ ចំណែក​អ្នកបើកបរ​រថយន្ត​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល បន្សល់​ទុក​តែ​រថយន្ត​នៅ​កន្លែង​កើតហេតុ ។ បច្ចុប្បន្ន​រថយន្ត​បង្ក​ត្រូវ​បាន​សមត្ថកិច្ច​យក​មក​រក្សា​ទុក​នៅ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​គោក​រមៀត ដើម្បី​រក​ម្ចាស់​មក​ដោះស្រាយ​តាម​ច្បាប់​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ