ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Vissel Kobe លើក​ពាន Japanese Super Cup មុន​រដូវ​កាល​ថ្មី​ចូល​មក​ដល់

4 ឆ្នាំ មុន

ក្រុម Vissel Kobe ដែល​មាន​កីឡាករ​ឆ្នើម Andrés Iniesta និង Thomas Vermaelen បាន​យកឈ្នះ​លើ​ក្រុម…

ក្រុម Vissel Kobe ដែល​មាន​កីឡាករ​ឆ្នើម Andrés Iniesta និង Thomas Vermaelen បាន​យកឈ្នះ​លើ​ក្រុម Yokohama F. Marinos ដោយ​បាល់​កាត់សេចក្តី​១១​ម៉ែត្រ ៣-២ បន្ទាប់​ពី​ស្មើគ្នា ៣-៣ ដើម្បី​ឈ្នះ​ជើងឯក Japanese Super Cup 2020 មុន​រដូវ​កាល​ថ្មី​នៃ​លី​គ​កំពូល​ជប៉ុន J League 1 ចូល​មក​ដល់​។

សូម​បញ្ជាក់​ថា មុន​ការ​ប្រកួត​លី​គ​ចូល​មក​ដល់​នា​ថ្ងៃ​ទី​២១ ខែកុម្ភៈ ឆ្នាំ​២០២០ ចូល​មក​ដល់​ក្រុម​ទាំង​ពីរ​ត្រូវ​មាន​ភារកិច្ច​ក្នុង​ពានរង្វាន់ AFC Champions League ដោយ Vissel Kobe ត្រូវ​ជួប​ក្រុម​តំណាង​ម៉ា​ឡេ​ស៊ី Johor Darul Ta’zim នា​ថ្ងៃ​ទី​១២ ខែកុម្ភៈ ឆ្នាំ​២០២០ ខណៈ​ដែល Yokohama F ត្រូវ​ជួប​ក្រុម​តំណាង​អូស្ត្រាលី Sydney FC នៅ​ថ្ងៃ​ទី​១៩ ខែ​ឆ្នាំ​ដដែល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ