ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ៖ ទោះបី​មានការ​ងារ​មមា​ញឹក​ក៏​ឆ្លៀត​វាយ​កូន​ហ្គោ​ល

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា ទោះបីជា​មមាញឹក​នឹង​ការងារ​ខាងក្រៅ និង​ក្នុង​ប្រទេស​ក្តី​ក៏​ឆ្លៀតពេល​វាយ​កូន​ហ្គោ​ល ។ សម្តេច​បាន​សរសេរ​លើ​បណ្តាញ​សង្គម…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា ទោះបីជា​មមាញឹក​នឹង​ការងារ​ខាងក្រៅ និង​ក្នុង​ប្រទេស​ក្តី​ក៏​ឆ្លៀតពេល​វាយ​កូន​ហ្គោ​ល ។ សម្តេច​បាន​សរសេរ​លើ​បណ្តាញ​សង្គម នៅ​ថ្ងៃ​ទី​៩ កុម្ភៈ​នេះ​យ៉ាង​ដូច្នេះ​ថា​៖«​ចំពោះ​ខ្ញុំ ទោះបី​មានការ​ងារ​មមា​ញឹក​នៅ​ក្នុង ឬ​ក្រៅប្រទេស​ច្រើន​យ៉ាងណា​ក្តី ក៏​ខ្ញុំ​មិន​ចោលការ​ហាត់​កីឡា​ដែរ ជា​ពិសេស​ឆ្លៀត​វាយ​ហ្គោ​ល​ជា​ប្រចាំ ដើម្បី​សុខភាព​ល្អ​រឹង​មាំ ។ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កម្លាំង​ដៃ​វាយ​របស់ខ្ញុំ​កាន់តែ​ខ្លាំង​ល្អ និង​ត្រង់​ជាង​មុន​»​។

ក្នុង​សំ​ណេ​រលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​សម្តេច​ក៏​បាន​ឲ្យ​ដឹង​ថា នៅ​ល្ងាច​ថ្ងៃអាទិត្យ​នេះ ខ្ញុំ​នឹង​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​ប្រធាន​រដ្ឋ​ឡាវ​ផង​ដែរ ។ ជាមួយ​គ្នា​នោះ​ដែរ សម្តេច​ក៏​បាន​សូម​ជូនពរ​បងប្អូន​ជនរួមជាតិ​ជួប​តែ​សេចក្តីសុខ និង​សំណាងល្អ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ