ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មក​​ដឹងពីខេត្ត​នៅ​ភូមិភាគ​​ឦសាន​​ទាំង​អស់​គ្នា​

4 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី ​៖ ខេត្តរតនគិរី​ស្ថិត​នៅ​ភូមិភាគ​ឦសាន​នៃ​ប្រទេស​កម្ពុជា ​មាន​ចំងាយ​៥៨៨​គីឡូម៉ែត្រ​ពី​រាជ​ធានី​ភ្នំពេញ ។ ខេត្ត​នេះ​ មាន​ក្រុង​មួយ​គឺ​ក្រុង​បាន​លុង​និង​ស្រុក​ចំនួន​៨​ គឺ​ស្រុក​អូរ​ជុំ វុ​ើ​ន​សៃ តា​វែង…

ខេត្តរតនគិរី ​៖ ខេត្តរតនគិរី​ស្ថិត​នៅ​ភូមិភាគ​ឦសាន​នៃ​ប្រទេស​កម្ពុជា ​មាន​ចំងាយ​៥៨៨​គីឡូម៉ែត្រ​ពី​រាជ​ធានី​ភ្នំពេញ ។ ខេត្ត​នេះ​ មាន​ក្រុង​មួយ​គឺ​ក្រុង​បាន​លុង​និង​ស្រុក​ចំនួន​៨​ គឺ​ស្រុក​អូរ​ជុំ វុ​ើ​ន​សៃ តា​វែង កូន​មុំ លំ​ផាត់ បរ​កែវ អណ្តូង​មាស​ និង​ស្រុក​អូ​រយ៉ា​ដាវ ​។ ខេត្តរតនគិរី​ គឺជា​តំបន់​ដែល​សំបូរ​រតនសម្បត្តិ​ធម្ម​ជាតិ​ប្រកបដោយ​ភាព​ស្រស់បំព្រង ហើយ​ក៏​ជា​ភូមិ​កំណើត​នៃ​ជនជាតិ​ដើម​ភាគតិច​ជា​ច្រើន​អំបូរ​ផង​ដែរ​ដូច​ជា​ ជនជាតិ​ទំពួន ចា​រ៉ា​យ គ្រឹ​ង ព្រៅ កា​វែ​ត កាចក់ ព្នង​និង​លន់​។

ភ្ញៀវ​ទេសច​​ជាតិ​និង​អន្តរជាតិ​ អាច​មក​ទស្សនា​ និង​ស្វែង​យល់​ដោយ​ផ្ទា​ស់​នូវ​ទំនៀមទំលាប់​ប្រពៃណី​រស់​នៅ​ប្រចាំ​ថ្ងៃ កា​គោរព​បូជា និង​ជំនឿ​ផ្សេង​ៗ​ទៅ​តាម​អំបូរ​នៃ​ជនជាតិភាគតិច​រៀងខ្លួន​បាន​ទៀត​ផង ។ ក្រុង​បាន​លុង​ ជាទី​រួម​ខេត្តរតនគិរី​ស្ថិត​នៅ​លើ​តំបន់ខ្ពង់រាប​ព័ទ្ធ​ជុំវិញ​ដោយ​ភ្នំ ជ្រលង​ភ្នំ ទឹកធ្លាក់​ និង​បឹង​ធម្ម​ជាតិ​​​​ច្រើន​សតវត្ស​មក​ហើយ​។

នៅ​ទីនោះ​ រមណីយដ្ឋាន​ទឹកជ្រោះ​កាចា​ញ​ ស្ថិត​នៅ​ក្នុងភូមិ​២​សង្កាត់​កាចា​ញ ​ក្រុង​បាន​លុង ​ខេត្តរតនគិរី​មាន​ចំងាយ​ប្រមាណ​៦​គីឡូម៉ែត្រ​ ពី​ក្រុង​បាន​លុង​(​ទីរួមខេត្ត​)​។ វា​ជា​រមណីយដ្ឋាន​ធ​ម្មជាតិដ៏​ស្រស់ត្រ​កាល​មួយ​តែងតែ​ទាក់ទាញ​ភ្នែក​ទេសចរ​ណ៍គ្រប់​ៗ​រូប​ឱ្យទៅ​ទស្សនា​កំសាន្ត​លំហែ​​កាយ​នៅ​ទីនោះ​។ ទឹកធ្លាក់​កាចា​ញ​នោះ​កណ្តាល​ព្រៃ​ភ្នុំ​ភ្ជាប់​ដោយ​អូរ​និង​ចំការ​កៅ​ស៑ូ​នៅ​តាម​ដងផ្លូវ​ធ្វើ​ដំណើរ​ទៅ​កាន់​ទីនោះ​។

ភ្ញៀវ​ទេសចរ​ធ្វើ​ដំណើរ​តាម​យានយន្ត​គ្រប់​ប្រភេទ​ដោយ​សុ​វត្ថ​ភាព​ដែល​មាន​ផ្លូវ​អភិវឌ្ឍ​ចាក់​ក្រាល់​កៅ​ស៑ូត​ភ្ជាប់​ពី​ក្រុង​បាន​លុងដល់​ទីនោះ​រួច​ជា​ស្រេច​។ដើម្បី​គយគន់​សម្រស​ដ៍​ត្រកាល​នៃ​ទឹកធ្លាក់​នេះ​ឱ្យ​កាន់តែ​ប្លែក​ភ្នែក​ទៀត​នោះ​អ្នកទេសចរ​ជាតិ​និង​អន្តរជាតិ​ទាំងអស់​អាច​ចុះ​តាម​កាំជណ្តើរ​ឈើ​ប្រមាណ​៧២​កាំ​ទៅ​ក្រោម​ឬ​ដើរ​កំសាន្ត​តាម​ស្ពាន​យោល​ដែល​លាតសន្ធឹង​ចំ​ពីមុខ​ចរន្ត​ទឹកធ្លាក់​។

ទិ​ដ្ឋ​ភាព​ខាងក្រោម​នោះ​មាន​ដើមឈើ​ធំ​ៗ ​ដែល​ផ្តល់​ជា​ម្លប់​ត្រជាក់​ដល់​ការ​អង្គុយ​សម្រាក​លេង​ឬ​ហូប​ចុក​អាហារ​បាន​យ៉ាង​ស្រួល​ត្រជាក់ចិត្ត​ទៀត​ផង​។ ចំណែក​នៅ​ខាងលើ​ក្បែរ​ចំណុច​ទឹកធ្លាក់​នោះ​ក៏​មាន​ទីធ្លា​ចត​យានយន្ត​ផ្លាស់​ប្តូរ​សលៀក​បំពាក់​បែប​ជនជាតិ​រាំ​លេង​កំសាន្ត​ផ្ទះ​និមិត្តរូប​កូន​កំ​ឡោះ​ក្រមុំ​និង​កន្លែង​អារ​ហា​េ​ដ្ឋា​ន​លក់ដូរ​ចំណីអាហារ​ភេសជ្ជៈ​រួម​ទាំង​វត្ថុ​អ​ន្ស្សា​វ​រី​យ៍​គ្រប់​ប្រភេទ​ផ្សេង​ៗ​សម្រាប់​ទេសចរ​ជាតិ​និង​អន្តរជាតិ​ដែល​ទៅ​កំសាន្ត​នៅ​ទីនោះ​ផង​ដែរ​។

ចំណីអាហារ​និង​វត្ថុ​អនុ​ស្សាវ​រី​យទាំងនោះ​ ផលិត​ដោយ​ដៃ​មាន​សម្លៀក​បំពាក់​តាម​បែប​ប្រពៃណី​បងប្អូន​ជនជាតិ​ដើម​ភាគតិច ​មាន​តំលៃ​សមរម្យ ​និង​ប្រកបដោយ​ផា​សុកភាព​សុ​វត្ថ​ភាព​សន្តិសុខ​សណ្ដាប់ធ្នាប់​ល្អ​ដែល​មានការ​ណែនាំ​ពី​ក្រុមការងារ​របស់​មន្ទីរ​ទេសចរណ៍​​ចុះ​ជា​ប្រចាំ​ផងដរ ​និង​មាន​ភ្ញៀវ​ជាតិ​អន្តរជាតិ​កើន​ឡើងជា​លំដាប់​ ។

អត្ថបទសរសេរ ដោយ