ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ជូនទៅតុលាការ ក្រុម​កា.ប់​បំផ្លាញរុក្ខ​ជាតិ​​ធម្មជាតិ

4 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ នៅ​ព្រឹក​ថ្ងៃ​ទី​៨ ​កុម្ភៈ ​​នេះ មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី បាន​បញ្ជូន​ជនសង្ស័យ​ចំនួន​៩​នាក់ ទៅ​កាន់​សាលាដំបូង​ខេត្តមណ្ឌលគិរី ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី ពាក់ព័ន្ធ​ករណី​កាប់​បំផ្លាញ​រុក្ខជាតិ​ក្នុង​តំបន់​ស្ដារ​ប្រព័ន្ធ​អេកូឡូស៊ី​ឡើង​វិញ…

ខេត្តមណ្ឌលគិរី ៖ នៅ​ព្រឹក​ថ្ងៃ​ទី​៨ ​កុម្ភៈ ​​នេះ មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី បាន​បញ្ជូន​ជនសង្ស័យ​ចំនួន​៩​នាក់ ទៅ​កាន់​សាលាដំបូង​ខេត្តមណ្ឌលគិរី ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី ពាក់ព័ន្ធ​ករណី​កាប់​បំផ្លាញ​រុក្ខជាតិ​ក្នុង​តំបន់​ស្ដារ​ប្រព័ន្ធ​អេកូឡូស៊ី​ឡើង​វិញ ជា​បទល្មើស​ធនធានធម្មជាតិ​ថ្នាក់​ទី​២ តាម​បញ្ញត្តិ​មាត្រា​៥៦ និង​មាត្រា​​៦០ នៃ​ច្បាប់​ស្ដី​ពី​តំបន់ការពារធម្មជាតិ​។

ជនសង្ស័យ​ទាំង​៩​នាក់​ ដែល​ត្រូវ​បាន​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ចាប់​ឃាត់ខ្លួន​ ១-ឈ្មោះ លឹ​ម វ៉ា​ន់​ខ​ង ភេទ​ប្រុស អាយុ៥២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ស្រែ​ត្នោត ឃុំ​ស្រែ​ជិះ ស្រុក​សំបូរ ខេត្តក្រចេះ ។ ២-​ឈ្មោះ សេង ជា ភេទ​ប្រុស អាយុ៤១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ច្រ​វ៉ា ឃុំ​កន្ទួត ស្រុក​ចិត្រ​បូ​រី ខេត្តក្រចេះ ។ ៣-ឈ្មោះ ហ៊ុន សាត ភេទ​ប្រុស អាយុ ៤៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រែក​តា​អាំ ឃុំ​បុស​ឡេវ ស្រុក​ចិត្រ​បូ​រី ខេត្តក្រចេះ ។ ៤-​ឈ្មោះ អ៊​ន តេន ភេទ​ប្រុស អាយុ៣៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ច្រ​វ៉ា ឃុំ​កន្ទួត ស្រុក​ចិត្រ​បូ​រី ខេត្តក្រចេះ ​។ ៥-ឈ្មោះ វ៉ា​ន់ ចាន់​រី ភេទ​ប្រុស អាយុ២៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ច្រ​វ៉ា ឃុំ​កន្ទួត ស្រុក​ចិត្រ​បូ​រី ខេត្តក្រចេះ ។ ៦-ឈ្មោះ ឃឿ​ន សុ​ខេ​ង ភេទ​ប្រុស អាយុ២៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​សំបួរ ឃុំ​ស្វាយ​ជ្រះ ស្រុក​ស្នួល ខេត្តក្រចេះ ។ ៧-​ឈ្មោះ រ៉ែ​ន ដែន ភេទ​ប្រុស អាយុ៣០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ច្រ​វ៉ា ឃុំ​កន្ទួត ស្រុក​ចិត្រ​បូ​រី ខេត្តក្រចេះ ។​ ៨-​ឈ្មោះ រ៉
ែ​ន មិ​នា ភេទ​ប្រុស អាយុ១៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ច្រ​វ៉ា ឃុំ​កន្ទួត ស្រុក​ចិត្រ​បូ​រី ខេត្តក្រចេះ និង៩-​ឈ្មោះ អោ​ក ភក្ត្រា ភេទ​ប្រុស អាយុ១៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រែក​តា​អាំ ឃុំ​បុស​ឡេវ ស្រុក​ចិត្រ​បូ​រី ខេត្តក្រចេះ ។

គួររំលឹក​ជូន​ថា ជនសង្ស័យ​ទាំង​​៩​នាក់​ខាងលើ ​ត្រូវ​បាន​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​នៃ​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី ចាប់​ឃាត់ខ្លួន​បាន​នៅ​ចំណុច​អូរ​ខ្លៀ​វ ស្ថិត​ក្នុងភូមិ​ក្ដោ​យ ឃុំរ​យ៉ ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី ក្នុង​របៀង​អភិ​រក្ស​ជីវៈចម្រុះ​ប្រព័ន្ធ​តំបន់ការពារធម្មជាតិ ខណៈ​ជនសង្ស័យ​ទាំង​៩​នាក់​កំពុង​ធ្វើ​សកម្មភាព​កាប់​រំលំ​ដើម​ឈើ​នូវ​ប្រភេទ​ឈើ​លេខ​១ និង​ឈើ​លេខ​២ ដោយ​ប្រើប្រាស់​រណារ​យន្ត​អារច្រៀក​ឈើ​អស់​ជា​ច្រើន​ដើម និង​កំណាត់​។

ជាមួយ​គ្នា​នេះ​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​បាន​ដកហូត​វត្ថុ​តាង​រួម​មាន រណារ​យន្ត​ចំនួន​៤​គ្រឿង​, ម៉ូតូ​ចំនួន​១​គ្រឿង ឧបករណ៍​ឆក់​ចំនួន​១​គ្រឿង និង​ឈើមូល​ប្រភេទ​លេខ​១ និង​លេខ​២ សរុប​ប្រមាណ​៤​ម៉ែត្រគូប​។ បច្ចុប្បន្ន​វត្ថុ​តាង​ត្រូវ​បាន​ដឹក​យក​ទៅ​រក្សា​ទុក​បណ្ដោះអាសន្ន​នៅ​ស្នាក់​ការ​បរិស្ថាន ចំណែក​ជនសង្ស័យ​ទាំង​០៩​នាក់​ត្រូវ​បាន​បញ្ជូន​ខ្លួន​ទៅ​កាន់​សាលាដំបូង​ខេត្តមណ្ឌលគិរី ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​៕

អត្ថបទសរសេរ ដោយ