ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​វៀតណាម​សុំ​សហ​ការ​ជាមួយ​សមត្ថកិច្ច​កម្ពុជា ជួយចាប់​ចោរប្លន់ម្នាក់នេះ

4 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង​ ៖​ សមត្ថកិច្ច​វៀតណាម បានសុំ​​សហការ​ជាមួយ​សមត្ថកិច្ច​កម្ពុជា និងបាន​ប្រកាស​ស្វែងរក​ចាប់ខ្លួនឃាតករ​ជា​ជនជាតិ​វៀតណាម​ម្នាក់​ ដែល​បាញ់​សម្លាប់​មនុស្ស​៥​នាក់ ​នៅ​ស្រុក​គួ​ជី​ទី ក្រុង​ហូ​ជី​មិ​ញ​ប្រទេស​វៀតណាម ​។​ នេះ​តាម​យោង​តាម​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្តស្វាយរៀង​បាន​បង្ហោះ…

ខេត្តស្វាយរៀង​ ៖​ សមត្ថកិច្ច​វៀតណាម បានសុំ​​សហការ​ជាមួយ​សមត្ថកិច្ច​កម្ពុជា និងបាន​ប្រកាស​ស្វែងរក​ចាប់ខ្លួនឃាតករ​ជា​ជនជាតិ​វៀតណាម​ម្នាក់​ ដែល​បាញ់​សម្លាប់​មនុស្ស​៥​នាក់ ​នៅ​ស្រុក​គួ​ជី​ទី ក្រុង​ហូ​ជី​មិ​ញ​ប្រទេស​វៀតណាម ​។​ នេះ​តាម​យោង​តាម​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្តស្វាយរៀង​បាន​បង្ហោះ Face​book ជា​សាធារណៈ​នៅ​ថ្ងៃ​ទី​៧​ កុម្ភៈ ​ឆ្នាំ​២០២០ ​។​

យោងកងរាជអាវុធហត្ថ​ខេត្តស្វាយរៀង​ សូម​ជូនដំណឹង​ដល់​កងកម្លាំងប្រដាប់អាវុធ​គ្រប់​លំដាប់ថ្នាក់​និង​មន្ត្រីរាជការ​និង​ប្រជាពលរដ្ឋ​ ដែល​រស់នៅ​តាម​ខេត្ត​ជាប់​បន្ទាត់​ព្រំដែន ​(​កម្ពុជា​-​វៀតណាម​)​ ឲ្យ​បានដឹង​ថា មាន​ជនសង្ស័យ​ឈ្មោះ​ឡេ វិក​ទីង​ ហៅ​ទុង​ឃី ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ​កំពស់​១,៦៦​ម៉ែត្រ​ ជនជាតិ​វៀត​ណាម​ បាន​ប្រព្រឹត្ត​បទល្មើស​ឧក្រិដ្ឋ​សម្លាប់​មនុស្ស​អស់​ចំនួន៥​នាក់ កាលពី​ថ្ងៃ​ទី​២៩ មករា​ ឆ្នាំ​២០២០ ​នៅ​ស្រុក​គួ​ជី​ទីក្រុង​ហូ​ជី​មិ​ញ ​ប្រទេស​វៀតណា ម​ហើយ​រត់គេច​ខ្លួនបាត់​ ។​

ដូច្នេះ​ សូម​បងប្អូន​ដែល​រស់នៅ​តាម​បណ្តា​ខេត្ត​ ដែល​ជាប់​ព្រំដែន​កម្ពុជា​-​វៀតណាម មានការ​ប្រុង​ប្រយ័ត្ន​និង​សហការ​ជាមួយ​សមត្ត​កិច្ច​គ្រប់​ជាន់ថ្នាក់​នៅ​មូលដ្ឋាន​ជា​បន្ទាន់​ក្រែង​ជនសង្ស័យ​ដ៏​សាហាវ​រូប​នេះ​ឆ្លៀតឱកាស​រត់​មក​ជ្រកកោណ​សំងំ​លាក់ខ្លួន​ក្នុង​ទឹកដី​ប្រទេស​កម្ពុជា​ ​ដើម្បី​សហការ​ផ្តល់​ព័ត៌មាន​បន្ទាន់ អាច​ទូរស័ព្ទ​មក​លេខ​០៩៧ ៩៨៨៩ ២៧២ ។