ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គិភ័យ​ឆេះ​រោងចក្រ​នៅ​កំពង់ស្ពឺ​ និង​តា​កែវ សង្ស័យអស់រាប់សែន​ដុល្លារ​

4 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ យ៉ាង​ហោច​ណាស់​កម្មករ​ម្នាក់​រង​របួសធ្ងន់ ក្នុង​ហេតុការណ៍​ផ្ទុះ​ធុង​ហ្គា​ស​ក្នុង​ឃ្លាំង​រោងចក្រ​ផលិត​កាបូប​មួយ​កន្លែង នៅ​ក្រុង​ច្បារមន ។ ភ្លាម​ៗ គេ​មិន​ទាន់​ដឹង​ពី​ទំហំនៃ​ការ​ខូចខាត​នេះ​នៅឡើយ​ទេ តែ​តាម​ការ​ប៉ាន់ស្មាន​ជំហាន​ដំបូង​ គឺ​អស់​រាប់​សែន​ដុល្លារ…

ខេត្តកំពង់ស្ពឺ ៖ យ៉ាង​ហោច​ណាស់​កម្មករ​ម្នាក់​រង​របួសធ្ងន់ ក្នុង​ហេតុការណ៍​ផ្ទុះ​ធុង​ហ្គា​ស​ក្នុង​ឃ្លាំង​រោងចក្រ​ផលិត​កាបូប​មួយ​កន្លែង នៅ​ក្រុង​ច្បារមន ។ ភ្លាម​ៗ គេ​មិន​ទាន់​ដឹង​ពី​ទំហំនៃ​ការ​ខូចខាត​នេះ​នៅឡើយ​ទេ តែ​តាម​ការ​ប៉ាន់ស្មាន​ជំហាន​ដំបូង​ គឺ​អស់​រាប់​សែន​ដុល្លារ ។

ករណី​នេះ​កើតឡើង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី ៦ ខែកុម្ភៈ វេលា​ម៉ោង​ប្រមាណ​៥​និង​១៥​នាទី​ល្ងាច នៅ​រោង​ចក្រ​ស៊ុ​យ​យ៉ា​ត ស្ថិត​ក្នុងភូមិបុរី​កម្មករ សង្កាត់​ច្បារមន ក្រុង​ច្បារមន ។ លោក​វរសេនីយ៍ត្រី ធី ឆៃ មេ​បញ្ជា ការ​កង​រាជ​អ​វុ​ធ​ហត្ថ​ក្រុង​ច្បារមន បាន​ឲ្យ​ដឹង​ថា ករណី​ខាង​លេ​ី​បណ្ដាល​ឲ្យ​ខូចខាត​អគារ​មួយ​ខ្នង​ទំហំ​៤០​ម៉ែត្រ​គុណ​៦០​ម៉ែត្រ ធ្វើ​ពី​ដែក ជញ្ជាំង​ស័ង្កសី​ប្រក់​ស័ង្កសី ជា​កន្លែង​ស្តុក​ស្នោ​និង​អេ​៉​ប៉ុង​សម្រាប់​ផលិត​កាបូប និង​ម៉ូតូ​ចំនួន​២​គ្រឿង ។

ជាមួយ​នេះ ក៏​បណ្តាល​ឲ្យ​រង​របួសធ្ងន់​កម្មករ​ម្នាក់ឈ្មោះ អ៊ុ​ន ប្រឹ​ល អាយុ​២៧​ឆ្នាំ រស់នៅ​ភូមិ​កាហ៊ុន ឃុំ​ខ្ទុំ​ក្រាំង ស្រុក​សំរោង​ទង និង​ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ឯ​រាជធានី​ភ្នំពេញ​។លោក​មេបញ្ជាការ​បន្ត​ថា នៅ​រោងចក្រ​ដេរកាបូប​ស៊ុ​យ​យ៉ា​ត​(​ខេ​ម​បូ​ឌា​) ខូ​អិ​ល​ធី​ឌី មាន​កម្មករ​សរុប​១.០៩០​នាក់​(​ស្រី​៨៣៦​នាក់​) ហើយ​នៅ​ពេល​កើតហេតុ កម្មករ​ដទៃ​ទៀត​បាន​ចេញពី​ធ្វើការ​អស់ នៅ​
សល់​តែ​កម្មករ​បម្រើ​ការងារ​ក្នុង​ឃ្លាំង​ដែល​ឆេះ​ចំនួន​៨​នាក់ ធ្វើ​ការងារ​បន្ថែម​ម៉ោង​ប៉ុណ្ណោះ​។

លោក ធី ឆៃ បញ្ជាក់​ថា ចំ​ពោ​មូលហេតុ​បណ្តាល​ឱ្យ​ឆេះ​ឃ្លាំង​រោងចក្រ​នេះ គឺ​ដោយសារ​ផ្ទុះ​ធុង​ហ្គា​ស​នៅ​ឃ្លាំង​ស្តុ​ង​អេ​ប៉ុង​សម្រាប់​ធ្វើ​កាបូប ។ លោក​ឧត្តមសេនីយ៍ទោ សម សា​មួន ស្នងការនគរបាល​ខេត្ត ថ្លែង​ថា អគ្គិភ័យ​ខាងលើ​បាន​រលត់​ទៅ​វិញ​នៅ​ម៉ោង​ជិត​៧​ល្ងាច​ថ្ងៃ​ដដែល​ក្រោយ​ពី​មានការ​ជួយ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់​ពី​ក្រុម​ពន្លត់​អគ្គិភ័យ​។

លោកស្នងការ​បញ្ជាក់​ថា ករណី​អគ្គិភ័យ​នេះបាន​ប្រី​ប្រាស់​កម្លាំង​សរុប​៤៦​នាក់ ក្នុង​នោះ​កម្លាំងពន្លត់​អគ្គិ​ភ័យ​ស្នងការដ្ឋាន​ខេត្ត​១៦​នាក់ កម្លាំង​នគរបាល​ស្រុក​សំរោង​ទង​៥​នាក់ និង​កម្លាំង​នគរបាល​ក្រុង​ច្បារមន​២៥​នាក់ រថយន្ត​ពន្លត់អគ្គិភ័យ​ចំនួន​៤​គ្រឿង ក្នុង​នោះ​របស់​ស្នងការដ្ឋាន​៣​គ្រឿង និង​របស់​អធិ​ការដ្ឋាន​ស្រុក​សំរោង​ទង​១​គ្រឿង ដោយ​ប្រេ​ី​ប្រាស់​ទឹក​សរុប​ចំនួន​១៥​រថយន្ត ។នា​ព្រឹក​ថ្ងៃ​ទី​៧ ខែកុម្ភៈ សមត្ថកិច្ច​ជំនាញ​បាន​ចុះ​ធ្វើការ​ស្រាវជ្រាវ​បូក​សរុប​ទំហំ​នៃ​ការ​ខូចខាត ​។

ឆេះ​គ្រឿងក្នុង​អស់​មួយ​ចំនួន​ធំ​នៅ​ក្នុង​រោងចក្រ​ផលិត​ស្បែកជើង
ខេត្តតាកែវ ៖ រោងចក្រ​ផលិត​ស្បែកជើង​យីហោ​«​ប៊ី​យូ​ធី​ហ្វូ​ល​» ស្ថិត​នៅ​ក្នុងភូមិ​ធ្នង់​រលើង ឃុំ​លាយ​បូរ ស្រុក​ត្រាំកក់ បាន​ត្រូវ​អគ្គិភ័យ​ឆាបឆេះ​អស់​សម្ភារ​មួយ​ចំនួន​ធំ​ដោយសារ​ឆ្លង​ចរន្តអគ្គិសនី ប៉ុន្តែ​ត្រូវ​បាន​សន្តិសុខ​និង​នគរបាល​ពន្លត់​អគ្គិភ័យ​ស្រុក​យក​បំពង់​ពន្លត់​អគ្គិភ័យ​បាញ់​ពន្លត់​ទាន់​ពេលវេលា ។

ហេតុការណ៍​អគ្គិភ័យ​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​១​និង​២០​នាទី​រំលង​អធ្រាត្រឈាន​ចូល​ថ្ងៃ​ទី​៧ ខែកុម្ភៈ ។ បើ​តាម​នគរបាល​ឃំ​ុ​លាយ​បូរ ឲ្យ​ដឹង​ថា ចំពោះ​ការ​ខូចខាត​ដោយអគ្គិភ័យ​នេះ​មានស្បែក​ជើង​ប្រហែល​១​មុ​ឺ​ន​គូកុំព្យូទ័រ​១​គ្រឿង ខ្សែ​ផលិតកម្ម​១​ខ្សែ ម៉ា​សុ​ី​នស្គែ​ន​មេដៃ​៣​គ្រឿង និង​ក្តារខៀន​ចំនួន​៣ ។

ប្រភព​ដដែល​ឲ្យ​ដឹង​ទៀត​ថា ក្រោយ​ពេល​ទទួល​បាន​ព័​ត័​មាន​នេះ កម្លាំង​នគរបាល​ស្រុក​បាន​ទៅ​អន្តរាគមន៍ ដោយ​សហការ​ជាមួយ​នគរបាល​ប៉ុស្តិ៍​លាយ​បូរ និង​ក្រុម​ក​សន្តិសុខ​រោងចក្រ​ប្រើប្រាស់​បំពង់​ពន្លត់​អគ្គិភ័យ​ចំនួន​២៨​បំពង់​ទើប​ភ្លើង​រលត់​ទាំងស្រុង ​។ សមត្ថកិច្ច​ក៏​បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ក៏​ដូច​ជា​ខាង​រោងចក្រ សហគ្រាស ទាំងធំ​ទាំង​តូច ត្រូវ​តែ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ចំពោះ​ការ​ដុត​ធូប​និង​ត​បណ្តាញ​អគ្គិសនី ហើយ​គួរតែ​ពិនិត្យ​ឲ្យ​បាន​ច្បាស់លាស់​នៅ​ពេល​ចាកចេញពី​ផ្ទះ​ឬ​កន្លែងធ្វើការ​ងារ​របស់​ខ្លួន ដើម្បី​ជៀសវាង​រង​គ្រោះជា​យថាហេតុ ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ