ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនធម្មតា​! វី​តា​ល់ ហ៊ាន​ចំណាយ​ខ្លាំង​ដល់​ម្ល៉ឹង​ឱ្យ​បុគ្គលិក​ធ្វើ​ដំណើរ​កម្សាន្ត​ក្រៅ​ប្រទេស

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន​ទឹក​ពិសា​វី​តា​ល់ បាន​រៀបចំ​ដំណើរ​កម្សាន្ត​ទៅ​បរទេស​ជូន​បុគ្គលិក​ប្រមាណ​ជាង ៣០០​នាក់ ដើម្បី​អបអរសាទរ​ខួប ១០​ឆ្នាំ នៃ​ការ​រីក​ចម្រើន​ក្នុង​ការ​វិនិយោគ​លើ​វិស័យ​ផលិត​ទឹក​ពិសា​នៅ​ក្នុង​ប្រទេស​កម្ពុជា​ក្រោម​ប្រធានបទ «១០ ជំហាន…

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន​ទឹក​ពិសា​វី​តា​ល់ បាន​រៀបចំ​ដំណើរ​កម្សាន្ត​ទៅ​បរទេស​ជូន​បុគ្គលិក​ប្រមាណ​ជាង ៣០០​នាក់ ដើម្បី​អបអរសាទរ​ខួប ១០​ឆ្នាំ នៃ​ការ​រីក​ចម្រើន​ក្នុង​ការ​វិនិយោគ​លើ​វិស័យ​ផលិត​ទឹក​ពិសា​នៅ​ក្នុង​ប្រទេស​កម្ពុជា​ក្រោម​ប្រធានបទ «១០ ជំហាន កាន់តែ​ខ្ពស់ កាន់តែ​ធំ​» ។

«១០ ជំហាន កាន់តែ​ខ្ពស់ កាន់តែ​ធំ​» ជា​ខ្លឹមសារ​មួយ​ដែល​ក្រុមហ៊ុន​ចង់​បង្ហាញ​អំពី​ការ​ឆ្ពោះទៅ​មុខ​របស់​ក្រុមហ៊ុន និង​ការ​តាំងចិត្ត​ដើម្បី​ភាព​អស្ចារ្យ​ក្នុង​ដំណើរ​កម្សាន្ត​រួម​គ្នា​ជា​គ្រួសារ​តែ​មួយ ។ ការ​រៀបចំ​ដំណើរ​កម្សាន្ត​នេះ​ធ្វើ​ឡើង​ក្នុង​ឱកាស​ខួប ១០​ឆ្នាំ​នៃ​ក្រុមហ៊ុន ដើម្បី​ថ្លែងអំណរគុណ និង​តបស្នង​ទៅ​ដល់​បុគ្គលិក​វី​តា​ល់ ដែល​បាន​ខិតខំ​ប្រឹងប្រែង​ចំណាយ​ទាំង​កម្លាំងកាយ និង​កម្លាំង​ចិត្ត​ធ្វើ​ឲ្យ​ក្រុមហ៊ុន​ក្នុងស្រុក​មួយ​នេះ​ដំណើរការ​បាន​ល្អ​ឈានមុខ​គេ​ក្នុង​ផ្នែក​ផលិត​ទឹក​ពិសា ។

ក្រុមហ៊ុន​ទឹក​ពិសា​វី​តា​ល់ បាន​បញ្ជាក់​ថា បើ​និយាយ​ពី​ដំណើរ​កម្សាន្ត​ទៅ​បរទេស ប្រហែលជា​រឿង​​ធម្មតា​សម្រាប់​បងប្អូន​ដែល​មាន​លទ្ធភាព​នា​ពេល​បច្ចុប្បន្ន ។ ប៉ុន្តែ​សម្រាប់​បងប្អូន​កម្មករ ឬ​បុគ្គលិក​មួយ​ចំនួន​យើង​គិត​ថា នេះ​ជា​ក្តី​ស្រមៃ​មួយ​របស់​ពួក​គាត់ ។ យើង​ក្នុង​នាម​ជា​ក្រុមហ៊ុន​ក្នុងស្រុក​មួយ​ដែល​ពឹងផ្អែក​លើ​កម្លាំង និង​គំនិត​របស់​គាត់​មាន​ទស្សនៈ​ចូលរួម​ចង់​បំពេញ​ក្តី​ស្រមៃ​របស់​ពួក​គាត់​ឲ្យ​ក្លាយជា​ការ​ពិត ។

ដំណើរ​កម្សាន្ត​នេះ​មាន​រយៈពេល ៤​យប់ ៥​ថ្ងៃ​ក្នុង​ប្រទេស​ម៉ា​ឡេ​ស៊ី និង​សឹ​ង្ហ​បុរី ដែល​ក្រុមហ៊ុន​ទឹ​ក​ពិសា​វី​តា​ល់ ទទួល​រ៉ាប់រង​រាល់​ការ​ចំណាយ​ទាំងអស់​របស់​កម្មករ និង​បុគ្គលិក​រួម​មាន​៖​សំបុត្រ​យន្តហោះ ការ​ស្នាក់​នៅ ការ​ធ្វើ​ដំណើរ​ក្នុង​តំបន់ និង​ការ​បរិភោគ ។ ដំណើរ​កម្សាន្ត​នេះ ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ​ទី ៧ ដល់​ថ្ងៃ​ទី ១១ ខែកុម្ភៈ ឆ្នាំ​២០២០ ។

ក្រុមហ៊ុន​ទឹក​ពិសា​វី​តា​ល់ ជា​ក្រុមហ៊ុន​ផលិត​ទឹក​ពិសា​ក្នុងស្រុក​ដែល​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​២០១០ ដោយ​អ្នក​វិនិយោគទុន​ជនជាតិ​ខ្មែរ ក្នុង​គោលបំណង​លើក​ស្ទួយ​សេដ្ឋកិច្ចជាតិ ផលិ​តផល​ក្នុងស្រុក ចូលរួម​ចំណែក​ក្នុង​សកម្មភាព​សង្គម និង​ទីផ្សារ​ការងារ​ក្នុង​ប្រទេស ។ នា​ពេល​បច្ចុប្បន្ន ទឹក​ពិសា​វី​តា​ល់ ទទួល​បាន​ប្រជាប្រិយភាព និង​ការ​គាំទ្រ​ខ្លាំង​ពី​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​សឹងតែ​គ្របដណ្តប់​ទូ​ទាំង​ប្រទេស​កម្ពុជា ។

បុគ្គលិក​របស់​វី​តា​ល់​ម្នាក់​ដែល​ធ្វើ​ដំណើរ​កម្សាន្ត​ដែរ​នោះ​បាន​ចាប់អារម្មណ៍​ថា នេះ​ជា​ការ​លើក​ទឹកចិត្ត​ដល់​បុគ្គលិក​កម្មករ​របស់​វី​តា​ល់​ខ្លាំង​មែនទែន ព្រោះថា​បុគ្គលិក​ទាំងអស់​បាន​ប្រឹងប្រែង​ធ្វើ​ការងារ ហើយ​ក្រុមហ៊ុន​បាន​គិតគូរ​ដល់​បុគ្គលិក​របស់​ខ្លួន​ដោយ​ការ​លើកទឹកចិត្ត ជា​ពិសេស​ផ្តល់​ឱកាស​ឱ្យ​ដើរ​លេង​កម្សាន្ត​ដែល​រៀបចំ​ឡើង​សម្រាប់​បុគ្គលិក​វី​តា​ល់​ទាំងអស់​រួម​ទាំង​កម្មករ​រហូត​ដល់​បុគ្គលិក​ជំនាញ ។

លោក​ឧកញ៉ា ឡាវ វ៉ា​ន់ តំណាង​ក្រុមហ៊ុន​ទឹក​ពិសា​វី​តា​ល់ បាន​ប្រាប់​ឱ្យ​ដឹង​ថា ថ្ងៃនេះ គឺជា​ខួប​គម្រប់ ១០​ឆ្នាំ​នៃ​ការ​បង្កើត​សង្វា​ក់​ផលិតកម្ម​ផលិត​ទឹក​ពិសា​វី​តា​ល់ យើង​ឆ្លងកាត់​ការ​លំបាក​ជា​ច្រើន ទើប​បង្កើត​ឱ្យ​មាន​ភាព​ខ្លាំង​មួយ​នៅ​ថ្ងៃនេះ ។ ភាព​ខ្លាំង​របស់​វី​តា​ល់ មិន​ត្រឹមតែ​អតិថិជន​នោះ​ទេ គឺ​ក៏​មក​ពី​បុគ្គលិក​តាំងពី​ថ្នាក់​ក្រោម​រហូត​ដល់​ថ្នាក់លើ គឺ​ចាប់តាំងពី​កម្មករ និង​ថ្នាក់
គ្រប់​គ្រង​ផង​ដែរ ។ ដូច្នេះ​ថ្ងៃនេះ គឺជា​ការ​ថ្លែងអំណរគុណ​ដល់​ពួក​គាត់​ដែល​បាន​ធ្វើ​ឱ្យ​ក្រុមហ៊ុន​ជោគជ័យ ៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ