រាជធានីភ្នំពេញ ៖ ទឹកប្រាក់ ៥០លានរៀលពីក្រវិលកំប៉ុងភេសជ្ជៈប៉ូវកម្លាំង វើក WURKZ នឹងជួយក្រុមគ្រួសារលោកស្រី ហ៊ន់ សុផល ក្នុងការផ្លាស់ប្ដូរជីវិតរស់នៅឯសង្កាត់ក្រាំងធ្នុង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលប្រកបរបរជាអ្នកលក់អេតចាយ ទៅកសាងជីវភាពថ្មីនៅតាមខេត្ត ដើម្បីបានរស់នៅជួបជុំកូនប្រុសស្រីទាំង ៤នាក់ ។
អ្នកស្រី ហ៊ន់ សុផល បានរៀបរាប់ថា ៖ «ខ្ញុំបានសម្រេចចិត្តផ្លាស់ប្តូរមករស់នៅភ្នំពេញរយៈពេលប្រមាណ ៧ឆ្នាំចុងក្រោយនេះ គឺដើម្បីកសាងជីវភាពមួយឲ្យប្រសើរសម្រាប់ក្រុមគ្រួសាររបស់ខ្ញុំ បើទោះជាត្រូវបង្ខំចិត្តរស់នៅបែកគ្នាពីកូនប្រុសស្រីទាំង ៤នាក់ក៏ដោយ» ។
អ្នកស្រីបន្តទៀតថា៖ «ជាមួយប្រាក់រង្វាន់ ៥០លានរៀល ដែលបានពីការគាស់ក្រវិលកំប៉ុងភេសជ្ជៈប៉ូវកម្លាំង វើក WURKZ នេះ នឹងផ្តល់ដំណោះស្រាយឲ្យខ្ញុំអាចយកប្រាក់នេះទៅទិញដីមួយកន្លែង និងសង់ផ្ទះតូចល្មមមួយនៅស្រុកកំណើតស្វាមីរបស់ខ្ញុំឯខេត្តកំពង់ឆ្នាំង ដើម្បីជាជម្រកដ៏សមរម្យសម្រាប់កូនទាំង ៤នាក់របស់ខ្ញុំ បានមករស់នៅជុំគ្នាវិញ ខណៈដែលបច្ចុប្បន្ននេះពួកគេទាំង ៤កំពុងរស់នៅជាមួយជីដូននៅឯខេត្តត្បូងឃ្មុំឯណោះ» ។
លោកស្រីបញ្ជាក់ដែរថា ក្រៅពីរកទ្រនំសម្រាប់គ្រួសារហើយ លោកស្រីនឹងលៃលករកទិញ គ្រាប់ពូជបន្លែដើម្បីដាំដុះ និងចាប់ផ្តើមលក់បន្លែនៅផ្សារឯស្រុកជល់គិរី ខេត្តកំពង់ឆ្នាំងវិញ ក្រែងលោធូរស្រាលជាងរបរលក់អេតចាយ និងជាងសំណង់របស់ប្តីនៅភ្នំពេញ ៕ ដោយសហការ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ