នៅ​ចាំ​ទេ! អតីត​តារាចម្រៀង​ អេ​ន ជី ក្រោយ​បាត់​មុខ​​ជិត​​២​ឆ្នាំ ​ឮថា​មាន​ដំណឹង​​​ល្អ​១


រាជធានី​ភ្នំពេញ ៖ ​ក្រោយ​ពេល​រៀប​ការ​ជិត​២​ឆ្នាំ អតីត​តារាចម្រៀង​ផលិតកម្ម​សាន់​ដេ​អ្នក​នាង​អេ​ន ជី បាន​ប្រកាស​ពី​ការ​ពពោះ​កូន​ដំបូង​របស់​ខ្លួន បន្ទាប់​ពី​នាង​បាន​ក្រាប​សំពះ​ផ្ទឹម​ការប្រមាណ​ជិត​២​ឆ្នាំ ។ ក្រោយ​រៀប​ការ​ អេ​ន ជី បាន​ចាក​ឆ្ងាយ​ទាំងស្រុង​ពី​សិល្បៈ ។

បើ​យោង​តាម​អ្វី​ដែល​អេ​ន ជី បាន​បង្ហោះ​នៅ​លើ​ហ្វេ​ស​ប៊ុ​កអម​ជាមួយ​រូបភាព​នៃ​ការ​ធ្វើតេស្ត​ទឹក​នោម​ដើម្បី​ពិនិត្យ​ផ្ទៃពោះ​នោះ អេ​ន ជី បាន​បញ្ជាក់​ថា​« Welcome សមាជិក​ថ្មី កាដូ​ធំ​សម្រាប់​ប្តី​ឆ្នាំ​ថ្មី 2020 ។ ចេះ​តែ​ឈឺ​នេះ ឈឺ​នោះ មិនដឹង​មុខ ពេល​នេះ​រក​ឃើញ​ហើយ តាម​ពិត​កូន​Mommy ធ្វើទុក្ខ​សោះ សូម​ឲ្យ​ឆ្នាំ​ថ្មី​ជិ​វិត​គ្រួសារ​ខ្ញុំ​ជួប​តែ​សេចក្តីសុខ រក​ស៊ីមានបាន ជួប​តែ​មនុស្ស​ល្អ »​។

ដំណឹង​ពី​ការ​ពពោះ​កូន​ដំបូង​របស់​អេ​ន ជី នា​ពេល​នេះ​បាន​ទ​ទួ​ការ​សាទរ​ពី​មិត្តភក្តិ និង​ប្រិ​យ​មិត្ត​ដែល​ធ្លាប់​គាំទ្រ​ទឹម​ដម​សំឡេង​របស់​នាង​ជា​ច្រើន​នាក់ បើ​ទោះបីជា​ពេល​នេះ​នាង​បាន​ចាក​ឆ្ងាយ​ពី​វិស័យ​សិល្បៈ​ចម្រៀង​ដោយ​មិន​វិល​មក​ជា​ថ្មី​ក៏​ដោយ ។

អតីត​តារាចម្រៀង​កញ្ញា​អេ​ន ជី បាន​សម្រេច​ចូល​រោងការ​ជាមួយ​បុរស​សង្ហា​វ័យក្មេង​សម្បូរ​ទ្រព្យ​លោក​លី អេ​ង ដែល​ត្រូវជា​ប្អូនថ្លៃ​របស់​អតីត​តារា​ម្រៀ​ង​រួម​ទ្រនំ​នាង​ផា​ន់ ម៉ូ​នី​កា កាលពី​អំឡុង​ចុង​ខែមេសា ឆ្នាំ​២០១៨ ។ ពិធី​មង្គលការ​របស់​នាង​បាន​ធ្វើ​ឡើង​នៅ​សណ្ឋាគារ​លំដាប់​ផ្កាយ​ប្រាំ ជាមួយនឹង​ការ​ចំណាយ​រាប់​ម៉ឺន​ដុល្លារ ។ បន្ទាប់​ពី​ចូល​រោងការ អេ​ន ជី បាន​សម្រេច​ផ្តាច់​អាជីព​សិល្បៈ​របស់​នាង​ចោល​ទាំងស្រុង ដោយ​ត្រូវ​ទៅ​គ្រប់គ្រង​ជំនួយ​គ្រឿងសម្អាង​ការ និង​សម្លៀក​បំពាក់ ដ៏​ធំ​របស់​នាង ជាមួយនឹង​ដើមទុន​រាប់​សិប​ម៉ឺន​ដុល្លារ ។ នាង​បាន​រស់នៅ​ក្នុង​ជីវភាព​ដ៏​ហ៊ឺហា​មិន​ចាញ់​តារា​មួយ​ចំនួន​ទៀត​ទេ ។

ជីវិត​ឯកជន​របស់​អេ​ន ជី គឺ​ពិតជា​ធ្វើ​ឲ្យ​ទស្សនិកជន និង​អ្នកគាំទ្រ​មិន​តិច​នោះ​ទេ ដែល​លួច​ច្រណែន​នោះ ដោយសារ​នាង​មានសំណាង​ក្នុង​ការ​រស់នៅ និង​ជីវិត​គ្រួសារ​ដ៏​ផ្អែមល្ហែម និង​ហ៊ឺហា​របស់​នាង ។

តារាចម្រៀង​ស្រី​រូប​នេះ ធ្លាប់​បាន​បង្ហើប​អំពី ជីវិត​ជា​កូនប្រសា​ស្រី ដែល​សំណាង​ជាងគេ ដោយ​មាន​ម្តាយក្មេក​ចិត្តល្អ មាន​ក្តី​មេត្តា និង​ស្រលាញ់​នាង​ដូច​ជា​កូនបង្កើត ។ តារាចម្រៀង​អេ​ន ជី ក្រោយ​រៀប​ការ និង​រវល់​ច្រើន​នឹង​មុខ​ជំនួញ​ផ្ទាល់ខ្លួន នាង​បាន​ដកឃ្លា​យ៉ាង​ឆ្ងាយ​ពី​សិល្បៈ ព្រោះ​តែ​នាង​ចង់​សាង​សុភមង្គល​ក្នុង​ក្រុម​គ្រួសារ និង​ការ​មើល​ខុស​ត្រូវ​មុខ​ជំនួញ​ឲ្យ​បាន​ដិត​ដល់ ក្រៅ​ពី​​ហាង​នេះ​នាង និង​ស្វាមី​ក៏​បាន​បើក​ដំណើរការ​អាជីវកម្ម​ថ្មី​បន្ថែម​ទៀត​ផង​ដែរ ៕ (​កែ​សម្រួល​ដោយ ៖ បុប្ផា​)

សិល្បៈ​និង​តារា

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

០១:២០ | ក្នុងស្រុក

ក្រុមហ៊ុន​អ៊ិ​ន​ធើ ឡូ​ជី​ស្ទីក (​ខេ​ម​បូ​ឌា​) ជា​ក្រុមហ៊ុនមេ​នៃ​ធនាគារ​ឯកទេស​វី​ង នឹង​វិនិយោគ​ជាមួយ Camboticket ដើម្បី​ពង្រីក​អាជីវកម្ម​លក់​សំបុត្រ​អន​ឡាញ​នៅ​កម្ពុជា

០២:១៨ | ក្នុងស្រុក

ធនាគារ អេ​ស៊ី​លី​ដា បរិច្ចាគ​ថវិកា ៣០០០ លាន​រៀល ដើម្បី​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​សកម្ម​ភាព​មនុស្សធម៌ និង​ការ​ទប់ស្កាត់​ការ​រីក​រាល​ដាល​ជំងឺ​កូ​វី​ដ​១៩

០២:០២ | ក្នុងស្រុក

JICA ចុះ​កិច្ចព្រមព្រៀង​លើ​ប្រាក់​កម្ចី ៥០​លាន​ដុល្លារ​អា​មេ​រិ​ក​ជាមួយ​ហត្ថា​កសិករ លីមីត​ធី​ត ដើម្បី​គាំទ្រ​សហ​គ្រាស​​​ខ្នាត​តូច​បំផុត ខ្នាត​តូច និង​មធ្យម​​​នៅ​កម្ពុជា

០៩:៤៥ | ក្នុងស្រុក

Metfone គាំទ្រ​ការ​សិក្សា​តាម​បណ្តាញ​​អន​ឡាញ​ដោយ​ផ្តល់​សេវា​អ៊ី​ន​ធើ​រ​​ណេ​ត​ដោយ​ឥត​គិតថ្លៃ និង​ការ​សិក្សា​​តាម​អ៊ី​ន​ធើ​រ​ណេ​ត​ផត​ថ​ល​ក្នុង​កំឡុង​​វីរុស Covid-19 កំពុង​រាតត្បាត​ខ្លាំង

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ