ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ឆ្លង​វីរុស​ក្នុង​នាវា​កម្សាន្ត​ ឡើង​ដល់​៦១​នាក់ហើយ​

4 ឆ្នាំ មុន

ប្រទេស​ជប៉ុន ៖ បើតាម​អាជ្ញាធរ​ជប៉ុន​ បាន​រាយការណ៍​នា​ថ្ងៃ​ទី​៧ ខែ​​កុម្ភៈ ឆ្នាំ​២០២០​នេះ​​ថា ចំនួន​អ្នក​ឆ្លង​វីរុស​កូ​រ៉ូ​ណា​ថ្មី​ឡើង​ដល់​៦១​នាក់ ​ក្នុង​នាវា​កម្សាន្ត​ DIAMOND PRINCESS…

ប្រទេស​ជប៉ុន ៖ បើតាម​អាជ្ញាធរ​ជប៉ុន​ បាន​រាយការណ៍​នា​ថ្ងៃ​ទី​៧ ខែ​​កុម្ភៈ ឆ្នាំ​២០២០​នេះ​​ថា ចំនួន​អ្នក​ឆ្លង​វីរុស​កូ​រ៉ូ​ណា​ថ្មី​ឡើង​ដល់​៦១​នាក់ ​ក្នុង​នាវា​កម្សាន្ត​ DIAMOND PRINCESS ដែល​បង្ខាំង​ទុក​នៅ​ជប៉ុន​។

គេ​កំពុ​​ង​បន្ត​ពិនិត្យ​បណ្ដា​អ្នក​ជិះ​លើ​នាវា​នោះ ដែល​មាន​អ្នកដំណើរ​និង​សមាជិក​ក្រុម​នាវិក​ប្រមាណ​ជា​៣៧០០​នាក់ ក្នុង​នោះ​២៧៣​នាក់ រហូត​មក​ទល់​ពេល​នេះ​ត្រូវ​បាន​ធ្វើតេស្ត​។ ក្នុង​ចំណោម​អ្នក​ឆ្លង​ថ្មី​មាន ជនជាតិ​ជប៉ុន​២១​នាក់ ព្រមទាំង​ជនជាតិ​អា​មេ​រិ​ក កា​ណា​ដា អូស្ត្រាលី អា​ហ្ស​ង់​ទី​ន​និង​អង់គ្លេស​។

ជាមួយ​មនុស្ស​៦១​នាក់​ជា​អ្នក​នៅ​លើ​នាវា​កម្សាន្ត​ដែល​ឆ្លង​វីរុស ជប៉ុន​ក្នុង​ដែនដី​ខ្លួន​មាន​អ្នក​ឆ្លង​២៥​នាក់​។ ភាគច្រើន​នៃ​អ្នក​ឆ្លង​ទាំងនេះ បាន​ប៉ះពាល់ ជាមួយ​បណ្ដា​មនុស្ស​ដែល​ធ្លាប់​ទៅ​កាន់​វូ​ហាន​។ ជប៉ុន​ពេល​នេះ​ បាន​ធ្វើ​មាតុភូមិនិវត្តន៍​ជនជាតិ​ខ្លួន​ជាង​៦០០​នាក់​ពី​តំបន់​ក្រុង​វូ​ហាន​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ