ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ល្បិចសុំជិះសាក បែរជា​ស៊ីដាច់ ចុង​ក្រោយ​អស់លក្ខណ៍មុខកាស៊ីណូ​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ តាម​ប្រភពពី​នគរបាល​បាន​ប្រាប់​​ឱ្យ​ដឹង​ថា​ ជនសង្ស័យម្នាក់​​ដែល​សុំ​ជិះ​ម៉ូតូ​គេសាក​រួច​ជិះ​គេចខ្លួន​បាត់​នោះ​ឈ្មោះ​ប៊ុ​ន សេង ភេទប្រុស អាយុ​២៨​ឆ្នាំ មុខរបរ​ជាងដែក ស្នាក់​នៅ​ភូមិ​ត្រពាំង​ថ្លឹង​២ សង្កាត់​ចោម​ចៅ​ទី​១…

រាជធានីភ្នំពេញ ៖ តាម​ប្រភពពី​នគរបាល​បាន​ប្រាប់​​ឱ្យ​ដឹង​ថា​ ជនសង្ស័យម្នាក់​​ដែល​សុំ​ជិះ​ម៉ូតូ​គេសាក​រួច​ជិះ​គេចខ្លួន​បាត់​នោះ​ឈ្មោះ​ប៊ុ​ន សេង ភេទប្រុស អាយុ​២៨​ឆ្នាំ មុខរបរ​ជាងដែក ស្នាក់​នៅ​ភូមិ​ត្រពាំង​ថ្លឹង​២ សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ​ត្រូវ​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​សហ​ការជាមួយ​ម្ចាស់​ម៉ូតូ​តាម​រក​ឃើញ​និង​ចាប់ខ្លួន​បាន​​កាលពី​វេលា​ម៉ោង​១២​និង​១៥​នាទី​យប់​​រំលងអធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៧ ខែកុម្ភៈ ឆ្នាំ​២០២០ ខណៈ​ដែល​ជនសង្ស័យ​ចេញពី​លេងល្បែង​នៅ​កា​សុ​ី​ណូ​ ​ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។

ក្រោយ​ពី​ចាប់ខ្លួន​ជនសង្ស័យ​បានរួចហើយ ​ស្ត្រី​ខារ៉ាអូខេ​​២​នាក់​​ផ្សេង​ទៀត​ដែល​ត្រូវ​ម្ចាស់​ម៉ូតូ​ឃាត់ខ្លួនខ្លួន​​នោះ​ ក៏​ត្រូវ​បាន​ដោះ​លែង​វិញផង​​ដែរ ព្រោះ​ពួក​នាង​​ក៏​បាន​ចាញ់បោក​ជនសង្ស័យ​ម្នាក់​នោះ​ផង​ដែរ​។

​ក្រោយ​ពី​​ជនសង្ស័យ​ត្រូវ​បាន​នាំ​ទៅធ្វើការ​​សាកសួរ​នៅ​ផ្នែក​ព្រហ្មទណ្ឌ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ហើយ​បាន​​ឆ្លើយ​សារភាព​ថា​ ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​បោក​យក​ម៉ូតូ​ពី​ហាង​លក់​ម៉ូតូ​យីហោ​«​រស្មី​ហេង​ឆាយ​ច្រិច​» ស្ថិត​នៅ​ភូមិ​ជម្ពូ​វ័ន​នោះ​មែន​ ។ ​បន្ទាប់​មក​ខ្លួន​​យក​ទៅ​បញ្ចាំ​បាន​លុយ​ចំនួន​៨០០​ដុល្លារ​អា​មេ​រិ​ករួច​ហើយ​បាន​ចូល​លេងល្បែង​នៅ​កា​សុ​ី​ណូ​​ចាញ់​​អស់ហើយ​ ។ ​

ជនសង្ស័យបានសារភាពបន្ត​ថា នេះ​គឺជា​លើក​ទី​២​ហើយ ​ដែល​ខ្លួន​ធ្វើ​សកម្មភាព​បោក​យក​ម៉ូតូ​អ្នក​ដទៃ ដោយ​កាលពី​១​អាទិត្យ​មុន ​ខ្លួន​បាន​ឆបោក​យក​បាន​ម៉ូតូ​មួយគ្រឿង​​ម៉ាក​ហុងដា​ឌ្រី​ម ធុន​​សេ​១២៥​ ស៊េរី​ឆ្នាំ​២០១៩​ ​ពី​បុរស​ម្នាក់​ និង​​លក់​យក​លុយ​ចូល​លេងល្បែង​ចាញ់​អស់ហើយ​ដែរ ទើប​នៅ​ល្ងាច​ថ្ងៃ​ទី​៦ ខែកុម្ភៈ​ខ្លួន​បន្ត​ទៅ​បោក​យក​ម៉ូ​តូ​ពី​ហាង​លក់​ម៉ូតូ​យីហោ​«​រស្មី​ហេង​ឆាយ​ច្រិច​» ទៀត​ ។

បច្ចុប្បន្ន ជនសង្ស័យ​ត្រូវបានសមត្ថកិច្ច​កំពុងធ្វើការ​សាកសួរ ដោយសារ​សមត្ថកិច្ចមានការ​សង្ស័យ​ថា ជនសង្ស័យ​ម្នាក់​ខាងលើអាចមានជាប់ពាក់ព័ន្ធករណីឆបោកច្រើនករណី ៕​ (កែសម្រួលដោយ ៖​ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ