ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​សី​ុ​ជី​ន​ពីង​ថា ​ចិន​នឹង​ពុះពារ​យក​ឈ្នះ​​ការ​ឆ្លងរាលដាល​នៃ​វីរុស​នេះ

4 ឆ្នាំ មុន

ប្រទេស​ចិន ៖ ទូ​រ​ទស្សន៍​រដ្ឋ​ចិន​គូសបញ្ជាក់​កាលពី​ថ្ងៃ​ទី​៧ ខែ​កុម្ភៈ​នេះ​ថា ប្រធានាធិបតី​ចិន​លោក​ស៊ី​ជី​ន​ពីង អះអាង​ប្រាប់​ដល់​សម​ភាគី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ​ថា ចិន​នឹង​ធ្វើ​អ្វី​គ្រប់យ៉ាង​តាម​ដែល​ខ្លួន​អាច​ធ្វើ​ទៅ​បាន ដើម្បី​ទប់​ការ​ឆ្លង​រាលដាល​នៃ​វីរុស​កូ​រ៉ូ​ណា​ថ្មី។ អាជ្ញាធរ​សុខាភិបាល​ចិន​ប្រកាស​នា​ថ្ងៃ​ទី​៧​កុម្ភៈ​ថា វីរុស​កូ​រ៉ូ​ណា​ថ្មី​…

ប្រទេស​ចិន ៖ ទូ​រ​ទស្សន៍​រដ្ឋ​ចិន​គូសបញ្ជាក់​កាលពី​ថ្ងៃ​ទី​៧ ខែ​កុម្ភៈ​នេះ​ថា ប្រធានាធិបតី​ចិន​លោក​ស៊ី​ជី​ន​ពីង អះអាង​ប្រាប់​ដល់​សម​ភាគី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ​ថា ចិន​នឹង​ធ្វើ​អ្វី​គ្រប់យ៉ាង​តាម​ដែល​ខ្លួន​អាច​ធ្វើ​ទៅ​បាន ដើម្បី​ទប់​ការ​ឆ្លង​រាលដាល​នៃ​វីរុស​កូ​រ៉ូ​ណា​ថ្មី។

អាជ្ញាធរ​សុខាភិបាល​ចិន​ប្រកាស​នា​ថ្ងៃ​ទី​៧​កុម្ភៈ​ថា វីរុស​កូ​រ៉ូ​ណា​ថ្មី​ បណ្ដាល​ឲ្យ​មនុស្ស​​​​បាត់​បង់​ជីវិត​៧៣​នាក់​ថែម​ទៀត​នៅ​ចិនដីគោក នាំ​ឲ្យ​ចំនួន​អ្នក​​បាត់​បង់​ជីវិត​​សរុប​ឡើង​ដល់​៦៣៦​នាក់​ក្នុង​ប្រទេស ចាប់តាំងពី​វីរុស​នេះ រក​ឃើញ​នៅ​ក្រុង​វូ​ហាន​ពី​ខែធ្នូ​មក​។

តាម​ពាក្យពេចន៍​ដកស្រង់​ដោយ​បណ្ដា​សារព័ត៌មាន​ចិន លោក​ស៊ី​ប្រាប់​ទៅ​លោក​ត្រាំ​ថា ចិន​ទទួល​​បាន​បណ្ដា​លទ្ធផល​ជា​បន្តបន្ទាប់​ហើយ​មាន​ទំនុកចិត្ត ចំពោះ​សមត្ថភាព​របស់​ខ្លួន ក្នុង​ការ​យកឈ្នះ​ការ​ឆ្លង​ដោយ​ពុំ​នាំ​ឲ្យ​មាន​ផលវិបាក​រយៈពេល​យូរ សម្រាប់​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​។

អ្នកនាំពាក្យ​សេត​វិមាន​ម្នាក់​បាន​និយាយ​ពី​ការ​ជួប​សន្ទនា​គ្នា​នោះ​និង​ថ្លែង​ថា ប្រធានាធិបតី​ទាំង​២​អះអាង​ជា​ថ្មី ពី​ការ​សន្យា​អនុវត្ត​បណ្ដា​វិធានការ​នៃ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ដំណាក់កាល​ទី​១ ដែល​ចុះហត្ថលេខា​កាលពី​ខែ​មុន ខណៈ​វិបត្តិ​សុខាភិបាល​ទាក់ទិន​នឹង​កូ​រ៉ូ​ណា​វីរុស នាំ​ឲ្យ​មានការ​គំរាមកំហែង​ដល់​កំណើនសេដ្ឋកិច្ច​ពិភពលោក​និង​ទំនាក់ទំនង​ពាណិជ្ជកម្ម​ចិន​-​អា​មេ​រិ​ក​។

ក្នុង​សេចក្ដី​ប្រកាស​មួយ​ចេញផ្សាយ​នា​ថ្ងៃ​ទី​៧​កុម្ភៈ គណៈកម្មាធិការ​សុខាភិបាល​ជាតិចិន​ថ្លែង​ថា មាន​មនុស្ស​៣.១៤៣​នាក់​បាន​ឆ្លង​វីរុស​ក្នុង​ថ្ងៃ​ទី​៦​កុម្ភៈ ធ្វើ​ឲ្យ​ចំនួន​អ្នក​ឆ្លង​ឡើង​ដល់​៣១.១៦១​នាក់​នៅ​ចិន​។ អ្នក​ឆ្លង​ភាគច្រើន​ក្នុង​ខេត្ត​ហ៊ូ​ប៉ី ជា​កន្លែង​ដែល​អាជ្ញាធរ​សុខាភិបាល​រាយការណ៍​ពី​អ្នក​បាត់​បង់​ជីវិត​៦៩​នាក់​ថែម​ទៀត​នា​ថ្ងៃ​ទី​៦​កុម្ភៈ​ក្នុង​ខេត្ត​នេះ​តែ​មួយ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ