ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើ Liverpool លើក​ពាន Premier League ​ដឹង​អត់​កីឡាករ​ទទួល​បាន​ប្រាក់​ប៉ុន្មាន

4 ឆ្នាំ មុន

កីឡាករ​ទាំងអស់​ក្នុង​ក្រុម Liverpool នឹង​ចែករំលែក​ប្រាក់​រង្វាន់ ៤​លាន​ផោន​ប្រសិនបើ​ពួក​គេ​ឈ្នះ​ពាន Premier League នៅ​រដូវ​កាល​នេះ​ ។ ក្រុម​របស់​លោក Jurgen…

កីឡាករ​ទាំងអស់​ក្នុង​ក្រុម Liverpool នឹង​ចែករំលែក​ប្រាក់​រង្វាន់ ៤​លាន​ផោន​ប្រសិនបើ​ពួក​គេ​ឈ្នះ​ពាន Premier League នៅ​រដូវ​កាល​នេះ​ ។

ក្រុម​របស់​លោក Jurgen Klopp បាន​បង្ហាញ​ភាព​អស្ចារ្យ​របស់​ខ្លួន និង​បាន​បំបែក​កំណត់​ត្រា​យ៉ាងច្រើន ដើម្បី​ក្លាយជា​ជើងឯក​លើក​ដំបូង​របស់​ក្លិប​ក្នុង​រយៈពេល ៣០​ឆ្នាំ​នៅ​ដើមខែ​ក្រោយ ដោយ​បច្ចុប្បន្ន​បាន​នាំមុខ​ចំនួន ២២​ពិន្ទុ​នៅ​កំពូល​តារាង បន្ទាប់​ពី​ការ​ប្រកួត​បាន​តែ ២៥​ប្រកួត​ប៉ុណ្ណោះ​។

កីឡាករ​ទាំងអស់​ក្នុង​ក្រុម ដែល​បាន​លេង​ក្នុង​ក្របខ័ណ្ឌ Premier League រដូវ​កាល​នេះ នឹង​មាន​សិទ្ធិ​ទទួល​បាន​ប្រាក់​រង្វាន់ ដែល​នឹង​ត្រូវ​បាន​ទូទាត់​តាម​ទំហំ​ដែល​បាន​កំណត់​ដោយ​ចំនួន​នៃ​ការ​បង្ហាញខ្លួន​របស់​ពួក​គេ​ ៕

ប្រភព ៖ Dailymail , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ