ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Batista ទម្លាយ​រូបថត​កាលពី​៣៣​ឆ្នាំ​មុន​ធ្វើ​ឱ្យ​អ្នកគាំទ្រ​ភ្ញាក់ផ្អើល

4 ឆ្នាំ មុន

អតីត​អ្នក​កីឡាកាស Batista បាន​បញ្ចេញ​រូបភាព​កាលពី​៣៣​ឆ្នាំ​មុន រហូត​ដល់​បច្ចុប្បន្ន​ក្នុង​បណ្តាញ​សង្គម Instagram ដើម្បី​បង្ហាញ​ពី​ការ​វិវត្តន៍​នៃ​រូបរាង​កាយ​របស់​លោក​។ បុរស​វ័យ ៥១​ឆ្នាំ​រូប​នេះ​បាន​ចូល​និវត្តន៍​ពី​សង្វៀន WWE នៅ​ឆ្នាំ…

អតីត​អ្នក​កីឡាកាស Batista បាន​បញ្ចេញ​រូបភាព​កាលពី​៣៣​ឆ្នាំ​មុន រហូត​ដល់​បច្ចុប្បន្ន​ក្នុង​បណ្តាញ​សង្គម Instagram ដើម្បី​បង្ហាញ​ពី​ការ​វិវត្តន៍​នៃ​រូបរាង​កាយ​របស់​លោក​។

បុរស​វ័យ ៥១​ឆ្នាំ​រូប​នេះ​បាន​ចូល​និវត្តន៍​ពី​សង្វៀន WWE នៅ​ឆ្នាំ ២០១៨ បន្ទាប់​ពី​ការ​ប្រកួត​ចុង​ក្រោយ​របស់​លោក ជាមួយ​ដៃគូ​ចាស់ Triple H នៅ​ឯ​កម្មវិធី WrestleMania 35​។

រំលឹក​ជូន​ថា Batista ដែល​មានឈ្មោះ​ពេញ Dave Bautista បាន​ក្លាយ​អ្នក​កីឡាកាស​នៅ WWE ក្នុង​ឆ្នាំ​២០០០ និង​ចាប់​អាជីព​ជា​តារា​សម្តែង​នៅ​ហូ​លី​វូ​ដ​ក្នុង​ឆ្នាំ​២០០៦ ដោយ​បាន​សម្តែង​រឿង​ជា​ច្រើន ខណៈ​រឿង​ចុង​ក្រោយ​របស់​លោក​មាន​ចំណងជើង​ថា My Spy​។ លោក​ក៏​ធ្លាប់​ជា​អ្នកលេង​គុន​ចម្រុះ MMA ផង​ដែរ​នៅ​ក្នុង​ឆ្នាំ​២០១២ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ