នៅពេលអ្នកមានអារម្មណ៍មិនល្អ វាអាចនឹងងាយធ្វើឲ្យមានកំហឹង ឬឆេវឆាវ។ ប៉ុន្តែអាហារដែលមានជាតិផ្អែម ឬកាឡូរីខ្ពស់អាចផ្តល់ផលអវិជ្ជមានច្រើនដល់សុខភាពទៅទៀតបើសិនជាអ្នកជ្រើសរើសយកវាក្នុងពេលមានអារម្មណ៍អត់ល្អ។ ដូច្នេះអ្នកប្រហែលជាយល់ថា តើអាហារផ្តល់សុខភាពបែបណាទើបអាចជួយឲ្យមានអារម្មណ៍ល្អឡើងវិញបាននោះ។
កាហ្វេ គឺជាភេសជ្ជៈដ៏ពេញនិយមបំផុតក្នុងលោក ហើយវាប្រហែលជាធ្វើឲ្យអ្នកមានអារម្មណ៍រីករាយបន្តិចដែរ។ ជាតិកាហ្វេអ៊ីនក្នុងកាហ្វេនឹងជួយបង្ការកុំឲ្យសារធាតុធម្មជាតិមួយឈ្មោះថា Adenosine កើតពីធម្មជាតិក្នុងខ្លួន និងកុំឲ្យវាតោងកន្លែងទទួលក្នុងខួរក្បាលដើម្បីជំរុញដល់ការនឿយហត់ ដូច្នេះវាក៏បង្កើនអារម្មណ៍ប្រុងប្រយ័ត្នច្រើនផងដែរ។
យ៉ាងណាមិញ វាក៏ជំរុញដល់ការកើនឡើងនូវការបញ្ចេញសារធាតុចម្លងសរសៃប្រសាទធ្វើឲ្យអារម្មណ៍ល្អដូចជា Dopamine និង Norepinephrineដែរ។ ការសិក្សាមួយដែលធ្វើទៅលើមនុស្ស ៧២នាក់បានរកឃើញថា កាហ្វេទាំងគ្មានជាតិកាហ្វេអ៊ីន និងមានជាតិកាហ្វេអ៊ីនសុទ្ធតែជួយពង្រឹងដល់អារម្មណ៍ល្អទាំងអស់បើប្រៀបធៀបនឹងភេសជ្ជៈមានជាតិ Placebo ហេតុដូច្នេះហើយទើបកាហ្វេធ្វើឲ្យមានអារម្មណ៍ល្អ (ប្រភពពី៖ Health.com.kh)៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ