ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អនាគត​ជំងឺកូ​រ៉ូ​ណា​អាច​រលាយ​បាត់​មុខពីពិភពលោកដូច​ជំងឺ SARS ដែរ​ឬទេ?

4 ឆ្នាំ មុន

ជិត​ពីរ​ទស្ស​វត្ស​បន្ទាប់​ពី​បានជា​សះស្បើយ​ពី​ជំងឺសា (SARS) លោក Alex Lam មក​ត្រូវ​បាន​ជម្ងឺ​កូ​រ៉ូ​ណា​ថ្មី​ធ្វើ​ឱ្យ​មានការ​ភ័យ​ខ្លាច បារម្ភ​មិន​ចង់​ឈឺ​ដូច​ពី​មុន​។ គាត់​បាន​និយាយ​ថា​៖ «​វា​ពិតជា​ឈឺចាប់​ខ្លាំង​ណាស់​ពេល​លឺដំណឹង​ថា​មាន​ជម្ងឺ​ប្រភេទ​នេះ​ម្តងទៀត​។ ជម្ងឺ​ប្រភេទ​ដូច​សា​កំពុង​តែ​ត្រឡប់​មក​វិញ»​។…

ជិត​ពីរ​ទស្ស​វត្ស​បន្ទាប់​ពី​បានជា​សះស្បើយ​ពី​ជំងឺសា (SARS) លោក Alex Lam មក​ត្រូវ​បាន​ជម្ងឺ​កូ​រ៉ូ​ណា​ថ្មី​ធ្វើ​ឱ្យ​មានការ​ភ័យ​ខ្លាច បារម្ភ​មិន​ចង់​ឈឺ​ដូច​ពី​មុន​។ គាត់​បាន​និយាយ​ថា​៖ «​វា​ពិតជា​ឈឺចាប់​ខ្លាំង​ណាស់​ពេល​លឺដំណឹង​ថា​មាន​ជម្ងឺ​ប្រភេទ​នេះ​ម្តងទៀត​។ ជម្ងឺ​ប្រភេទ​ដូច​សា​កំពុង​តែ​ត្រឡប់​មក​វិញ»​។

ជា​ការ​ពិត​ណាស់ ជំងឺសា​មិន​បាន​ត្រឡប់​មក​វិញ​ទេ​។ ប៉ុន្តែ​វីរុស​ប្រភេទ​ថ្មី​ដែល​ស្ថិត​នៅ​ក្នុង​ត្រកូល​គ្រួសារ​តែ​មួយ​ជាមួយនឹង​ជំងឺសា កំពុង​តែ​ធ្វើ​ព្យុះ​ធ្វើ​ភ្លៀង​នៅ​ប្រទេស​ចិន​។ ក្នុង​ឆ្នាំ ២០០៣ ជំងឺ សាបាន​ឆ្លង​ដល់​មនុស្ស​ជាង ៨០០០​នាក់ និង បាន​សម្លាប់​មនុស្ស ៧៧៤​នាក់​ ។ អាស៊ី​បាន​រង​គ្រោះ​ខ្លាំង​ជាងគេ ដោយ​ហុងកុង​មាន​អ្នក​ស្លាប់​ជិត ៣០០​នាក់​ ។ លោក Lam ត្រូវ​បាន​គេ​ព្យា​បាល​នៅ​ក្នុង​បន្ទប់​ដាច់​ដោយឡែក អស់​រយៈពេល​បី​ស​ប្តា​ហ៍ ហើយ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​អ្នកមាន​សំណាង​ម្នាក់ ដោយសារ​តែ​គាត់​បាន​ធូរ​សះស្បើយ ហើយ​អាច​មាន​សុខភាព​ល្អ​ដូច​ដើម​។

ជំងឺ​កូ​រ៉ូ​ណា​ថ្មី ដែល​បាន​រាលដាល​ដល់​ប្រទេស​យ៉ាង​ហោច​ណាស់​ចំនួន​២៧ នៅ​ខាងក្រៅ​ប្រទេស​ចិនដីគោក​មាន​ចំនួន​កាន់តែ​ច្រើន​រួច​ទៅ​ហើយ និង​មាន​យ៉ាង​ហោច​ណាស់​មនុស្ស ២៨០០០​នាក់ បាន​ឆ្លង​ជំងឺ​នៅ​ទូ​ទាំង​ពិភពលោក ជាមួយនឹង​ចំនួន​ស្លាប់​ច្រើន​ជាង ៥៦០​នាក់​។ អង្គការ​សុខភាព​ពិភពលោក (WHO) បាន​ប្រកាស​ពី​ការ​រាតត្បាត​នេះ ជា​ភាព​អាសន្ន​ផ្នែក​សុខភាព​សាធារណៈ ដែល​ជំរុញ​ឱ្យ​ប្រទេស​នានា​ចាត់វិធានការ​ភ្លាម​ៗ​។

លោក John Nicholls សាស្ត្រាចារ្យ​ផ្នែក​រោគសាស្ត្រ​នៃ​សាកលវិទ្យាល័យ​ហុងកុង (HKU) បាន​និយាយ​ថា ការ​ផ្ទុះ​ជំងឺសា ត្រូវ​បាន​បញ្ចប់​នៅ​ខែកក្កដា ឆ្នាំ​២០០៣ ដោយ​ការ​អនុវត្ត​អនាម័យ​ល្អ​ដូច​ជា​ការ​លាងដៃ​ញឹកញាប់ និង​កត្តាបរិស្ថាន​ដូច​ជា​សីតុណ្ហភាព​ខ្ពស់ និង​សំណើម​នៅ​ខែ​រដូវក្តៅ​។

លោក​មាន​ប្រសាសន៍​ថា​៖ «​វា​នឹង​ដូច​គ្នា​សម្រាប់​កូ​រ៉ូ​ណា​ថ្មី​នេះ​។ អារម្មណ៍​របស់ខ្ញុំ​គឺថា វា​នឹង​ដូច​ជំងឺសា​អ៊ីចឹង ហើយ​ពិភពលោក​នេះ​នឹង​គ្រាន់តែ​ផ្ទុះ​ជម្ងឺ​ផ្តាសាយ​នេះ​ត្រឹមតែ​ប្រហែល​៥​ខែ​ប៉ុណ្ណោះ​»​។

ដើម្បី​បញ្ឈប់​ការ​រីក​រាលដាល​នៃ​វីរុស​នេះ ប្រទេស​ចិន​បាន​បញ្ជា​ឱ្យ​បញ្ឈប់​សកម្មភាព​របស់​ប្រជាជន​រាប់​លាន​នាក់ ដែល​បានឃើញ​ជើងហោះហើរ រថភ្លើង និង​ឡានក្រុង ត្រូវ​បាន​លុប​ចោល​នៅ​តាម​ទីក្រុង​ធំ​ៗ នៃ​ខេត្ត​ហ៊ូ​ប៉ី ដែល​ជា​កន្លែង​ដែល​វីរុស​នេះ​ត្រូវ​បាន​គេ​រាយការណ៍​ដំបូង​។ សាលារៀន​នៅ​ហុងកុង​និង​ម៉ា​កាវ ដែល​ជាទី​ក្រុង​ពាក់កណ្តាល​ស្វយ័ត​របស់​ប្រទេស​ចិន ត្រូវ​បាន​ផ្អាក​រហូត​ដល់​យ៉ាង​ហោច​ណាស់​ខែមីនា ៕

ប្រភព ៖ cnn , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ