ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ​​បាយ​ថ្ងៃត្រង់ ឬ​យប់​ រឿង​៤​យ៉ាង​​នេះ ​អ្នក​មិន​គួរ​ធ្វើ​ភ្លាម​នោះ​ទេ​

4 ឆ្នាំ មុន

ពេល​ខ្លះ រឿង និង​ទម្លាប់​សាមញ្ញ​ៗ​មួយ​ចំនួន​ដែល​យើង​ធ្វើ​ក្រោយ​ពី​បាយ​ថ្ងៃត្រង់ ឬ​យប់​រួច អាច​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​ចំពោះ​សុខភាព​យើង​ដែរ​។ មនុស្ស​យើង​ភាគច្រើន​ចូល​ចិត្ត​ញ៉ាំ​តែ​ភ្លាម​ក្រោយ​​បាយ​រួច ដោយ​យល់​ថា​វា​អាច​ជួយ​ដ​លើ​ការ​រំលាយ​អាហារ ខណៈ​ពេល​ដែល​អ្នក​អ្នក​ជក់បារី​ខ្លះ​នឹង​ទៅ​ជក់បារី​ទៀត ប៉ុន្តែ​តើ​រឿង​ទាំងនេះ​នឹង​ល្អ​ចំពោះ​អ្នក​ដែរ​ទេ? យ៉ាងណាមិញ…

ពេល​ខ្លះ រឿង និង​ទម្លាប់​សាមញ្ញ​ៗ​មួយ​ចំនួន​ដែល​យើង​ធ្វើ​ក្រោយ​ពី​បាយ​ថ្ងៃត្រង់ ឬ​យប់​រួច អាច​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​ចំពោះ​សុខភាព​យើង​ដែរ​។ មនុស្ស​យើង​ភាគច្រើន​ចូល​ចិត្ត​ញ៉ាំ​តែ​ភ្លាម​ក្រោយ​​បាយ​រួច ដោយ​យល់​ថា​វា​អាច​ជួយ​ដ​លើ​ការ​រំលាយ​អាហារ ខណៈ​ពេល​ដែល​អ្នក​អ្នក​ជក់បារី​ខ្លះ​នឹង​ទៅ​ជក់បារី​ទៀត ប៉ុន្តែ​តើ​រឿង​ទាំងនេះ​នឹង​ល្អ​ចំពោះ​អ្នក​ដែរ​ទេ?

យ៉ាងណាមិញ ខាងក្រោម​នេះ​ខ្ញុំ​នឹង​បង្ហាញ​អំពី​រឿង​មួយ​ចំនួន​ដែល​អ្នក​គួរតែ​ចៀសវាង​ក្រោយ​ពី​បាយ​រួច​៖

១-ងូតទឹក ៖ អ្នក​ប្រហែលជា​ធ្លាប់​លឿម​នុស្ស​ចាស់​នៅផ្ទះ​និយាយ​ថា កុំ​ឲ្យ​ទៅ​ងូតទឹក​ភ្លាម​ក្រោយ​ពី​បាយ​រួច​។ យ៉ាងណាមិញ​ការ​ដែល​មាន​ទម្លាប់​ទៅ​ងូតទឹក​ភ្លាម​ក្រោយ​បាយ​រួច​អាច​រំខាន​ដល់​ការ​រំលាយ​អាហារ​បាន​។ នេះ​ដោយសារ​តែ​នៅ​ពេល​អ្នក​ធ្វើ​សកម្មភាព​បែប​ងូតទឹក ឬ​ហែល​ទឹក លំហូរ​ឈាម​ទៅ​ក្នុង​រាង​កាយ​នឹង​ស្ថិត​ក្នុង​ស្ថានភាព​កំពុង​តែ​ប្រើប្រាស់​ថាមពល ហើយដោយ​សារ​តែ​ពេលបាយ​រួច​រាង​កាយ​ត្រូវការ​ថាមពល​ដើម្បី​រំលាយ​អាហារ ប៉ុន្តែ​ការ​ងូតទឹក​ភ្លាម​បែប​នេះ​នឹង​រំខាន​ដល់​សកម្មភាព​ខាងលើ​បាន​។

ការ​ងូត​ទឹកនឹង​ទាញ​ចរន្តឈាម​ចេញពី​ក្រពះ​ដើម្បីរ​ត់ទៅ​ចុងដៃ និង​ជើង​វិញ​។ ដើម្បី​រំលាយ​អាហារ​បាន​ល្អ អ្នក​ត្រូវការ​ថាមពល​គ្រប់គ្រាន់ និង​លំហូរ​ឈាម​ដ៏​ល្អ​ចូល​ទៅ​ក្នុង​ក្រពះ​។ ដូច្នេះ​ហើយ​ទើប​គេ​ណែនាំ​ឲ្យ​អ្នក​គួរតែ​រង​ចាំ ៣០ ទៅ​៤០​នាទី​សិន​ក្រោយ​ពេលបាយ​រួច​ចាំ​ទៅ​ងូតទឹក​។

២-ជក់បារី ៖ ការ​ជក់បារី​គ្រប់ពេលវេលា​ទាំងអស់​សុទ្ធតែ​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​។ គេ​និយាយ​ថា បើសិនជា​អ្នក​ជក់បារី​ក្រោយ​បាយ​រួច វា​នឹង​នាំ​ឲ្យ​មានការ​តោង​អុក​ស៊ី​សែន​ក្នុង​ការ​រំលាយ​អាហារ ដែល​ជា​ហេតុ​នាំ​ឲ្យ​រាង​កាយ​បឺត​ស្រូប​ភ្នាក់ងារ​បង្ក​ជំងឺមហារីក​ចូល​ទៅ​ក្នុង​ខ្លួន​កាន់តែ​ច្រើន​។

អ្នក​វិទ្យាសាស្ត្រ​បាន​ដាក់​បម្រាម​ថា ការ​ជក់បារី​មួយ​ដើម​ក្រោយ​បាយ​រួច​អាច​ធ្វើ​ឲ្យ​ប្រឈម​កាន់តែ​ខ្លាំង​នឹង​មហារីក​ដូច​ជា មហារីក​ពោះវៀន និង​សួត​។ ការ​ជក់បារី​គឺជា​រឿង​ដ៏​អាក្រក់​បំផុត​សម្រាប់​សុខភាព​អ្នក​ហើយ​។

៣-ញ៉ាំ​តែ ៖ សម្រាប់​មនុស្ស​ភាគច្រើន ការ​ញ៉ាំ​តែ​ភ្លាម​ៗ​ក្រោយ​បាយ​រួច​ទំនងជា​រឿង​ល្អ​មួយ​សម្រាប់​របៀប​រស់នៅ​ដែល​ផ្តល់​សុខភាព​អ៊ីចឹង​។ ប៉ុន្តែ​តើ​អ្នកមាន​ដឹង​ទេ​ថា ទម្លាប់​បែប​នេះ​អាច​រំខាន​ដល់​រាង​កាយ​បឺត​ស្រូប​ជីវជាតិ ជា​ពិសេស​ជាតិ​ដែក​ពី​ក្នុង​អាហារ​ដែរ​ទេ?

រឿង​នេះ​ក៏​អាច​រំខាន​ដល់​ការ​រំលាយ​អាហារ​ដែរ ដោយសារ​តែ​ស្លឹក​តែ​គឺជា​អាស៊ីត ដែល​អាច​ធ្វើ​ឲ្យ​ប្រូតេអ៊ីន​ក្នុង​អាហារ​ដែល​អ្នក​ញ៉ាំ​កាន់តែ​រឹង​។ ដូច្នេះ​អ្នក​គួរតែ​រង​ក្រោយ​បាយ​រួច ៣០​នាទី​សិន​ចាំ​ញ៉ាំ​តែ​ក្រោយ​។

៤-ញ៉ាំ​ផ្លែ​ឈើ ៖ ខណៈ​ពេល​ដែល​មនុស្ស​ភាគច្រើន​មាន​ទម្លាប់​ញ៉ាំ​ផ្លែ​ឈើ​ក្រោយ​បាយ វា​មិន​មែន​ជា​រឿង​ល្អ​ទេ​ដែល​អ្នក​គិត​បែប​នេះ ព្រោះ​វា​មិន​អាច​ផ្តល់​ការ​រំលាយ​អាហារ​បាន​ល្អ​ទេ​។ វា​ត្រូវ​បាន​គេ​ណែនាំ​ថា គួរតែ​ញ៉ាំ​ផ្លែ​ឈើ​ពេល​ពោះ​ទទេ ឬ​មុន ឬ​ក្រោយ​បាយ ២​ម៉ោង ទើប​ជា​ពេល​វេលា​ដែល​រាង​កាយ​អាច​ទទួល​បាន​ជីវជាតិ​ច្រើន​បំផុត​ពី​ផ្លែ​ឈើ (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ