ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គិភ័យឆាបឆេះ​ក្នុង​រោង​ចក្រ​ស្បែកជើង​

4 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ ទីតាំង​រោងចក្រ​ផលិត​ស្បែកជើង​យីហោ​«​ប៊ី​យូ​ធី​ហ្វូ៊ល​»​មួយ​កន្លែង សង្ស័យ​ឆ្លង​ចរន្តអគ្គិសនី​បង្ក​ជា​អគ្គិភ័យ​ឆាបឆេះ​អស់​សម្ភារ​មួយ​ចំនួន​ធំ​ក្នុង​រោងចក្រ ហើយ​ត្រូវ​បាន​សន្តិសុខ និង​នគរបាល​ពន្លត់អគ្គីភ័យ​ស្រុក​បាន​ជួយ​យក​បំពង់​ពន្លត់អគ្គីភ័យ​មក​បាញ់​ពន្លត់​ទាន់​ពេលវេលា​។ ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​និង​២០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៧ កុម្ភៈ ឆ្នាំ​២០២០ នៅ​ចំណុច​រោងចក្រ​ផលិត​ស្បែកជើង​យីហោ​«​ប៊ី​យូ​ធី​ហ្វូ៊ល​»…

ខេត្តតាកែវ ៖ ទីតាំង​រោងចក្រ​ផលិត​ស្បែកជើង​យីហោ​«​ប៊ី​យូ​ធី​ហ្វូ៊ល​»​មួយ​កន្លែង សង្ស័យ​ឆ្លង​ចរន្តអគ្គិសនី​បង្ក​ជា​អគ្គិភ័យ​ឆាបឆេះ​អស់​សម្ភារ​មួយ​ចំនួន​ធំ​ក្នុង​រោងចក្រ ហើយ​ត្រូវ​បាន​សន្តិសុខ និង​នគរបាល​ពន្លត់អគ្គីភ័យ​ស្រុក​បាន​ជួយ​យក​បំពង់​ពន្លត់អគ្គីភ័យ​មក​បាញ់​ពន្លត់​ទាន់​ពេលវេលា​។

ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​និង​២០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៧ កុម្ភៈ ឆ្នាំ​២០២០ នៅ​ចំណុច​រោងចក្រ​ផលិត​ស្បែកជើង​យីហោ​«​ប៊ី​យូ​ធី​ហ្វូ៊ល​» ស្ថិត​ក្នុងភូមិ​ធ្នង់​រលើង ឃុំ​លាយ​បូរ ស្រុក​ត្រាំកក់ ខេត្តតាកែវ ។

បើ​តាម​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​លាយ​បូរ​បានអោយ​ដឹង​ថា សម្ភារ​មួយ​ចំនួន​ធំ​ក្នុង​រោងចក្រ​ដែល​ត្រូវ​អគ្គិភ័យ​ឆាបឆេះ​រួម​មាន​ស្បែកជើង​ប្រហែល​១​ម៉ឺន​គូរ​, កុំព្យូទ័រ​ចំនួន​មួយ​គ្រឿង​, ខ្សែ​ផលិតកម្ម​ចំនួន​មួយ​ខ្សែ​, ម៉ាស៊ីន​ស្កេ​ន​មេដៃ​ចំនួន​៣​គ្រឿង និង​ក្តារខៀន​ចំនួន​៣ ។

តាម​ប្រភព​ដដែល​បាន​បន្ត​អោយ​ដឹង​ថា ក្រោយ​ពេល​ទទួល​បាន​ព័ត៌មាន​ខាងលើ​ភ្លាម កម្លាំង​ជំនាញ​នគរ​បាល​ស្រុក​បាន​ចេញ​ទៅ​ជួយ​អន្តរាគមន៍ ដោយ​មានការ​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​លាយ​បូរ និង​កម្លាំង​ក្រុមការងារ​សន្តិសុខ​របស់​រោងចក្រ​ប៊ី​យូ​ធី​ហ្វូ៊ល​បាន​ប្រើប្រាស់​បំពង់​ពន្លត់អគ្គីភ័យ​អស់​ចំនួន​២៨​បំពង់​ទើប​អគ្គី​ភ័យ​រលត់​ទាំងស្រុង​។​ចំពោះ​មូលហេតុ​គឺ​បណ្តាល​មក​ពី​ឆ្លង​ចរន្តអគ្គិសនី​។

ពាក់ព័ន្ធ​នឹង​ករណី​ខាងលើ​នេះ សមត្ថកិច្ច​បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ក៏​ដូច​ជា​រោងចក្រ​សហគ្រាស​ធំ​-​តូច​ទាំងអស់ ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ចំពោះ​ការ​ដុត​ធូប និង​កា​រត​បណ្តាញអគ្គីសនី គួរតែ​ពិនិត្យ​អោយ​បាន​ច្បាស់លាស់ ដើម្បី​ចៀសវាង​កើត​មាន​គ្រោះ​អគ្គិភ័យ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ