ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​រថយន្ត​កូរ៉េ​ដឹក​ធុង​ហ្គា​ស​បន្លំ​ឯកសារ​គេចពន្ធ

13 ឆ្នាំ មុន

ក្រុង​ប៉ោយ​ប៉ែ​ត ៖ មន្ដ្រី​ជំនាញ​គយ​ចល័ត ស្នាក់​ការ​ច្រក​ប៉ោយ​ប៉ែ​ត សហការ​ជាមួយកំលាំង​សមត្ថកិច្ច​ប៉ូលិស​ក្រុង​បាន​ចុះ​ចាប់​រថយន្ដកូរ៉េ ​ដឹក​ធុង​ហ្គា​ស​មួយ​គ្រឿង​កាលពី​វេលា​ម៉ោង ប្រមាណ​១០​យប់ ថ្ងៃ​ទី​៣១ កក្កដា ត្រង់​ចំណុច ផ្លូវកែង​មណ្ឌល​១ ស្ថិត​នៅ​ក្នុងភូមិ​ប្រជា​ធម្ម សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ។ តាម​ការ​បំភ្លឺ​ពី​សមត្ថកិច្ច​ជំនាញ​បានឱ្យ​ដឹងថា ក្នុង​ការ​ចុះ​អនុវត្ដ​ការ​បង្ក្រាប​បទល្មើស​នេះ មក​ពី​ម្ចាស់​រថយន្ដ​ដឹក​ធុង​ហ្គា​ស​ឈ្មោះ​តាកែវ និង​ប្រពន្ធ

ក្រុង​ប៉ោយ​ប៉ែ​ត ៖ មន្ដ្រី​ជំនាញ​គយ​ចល័ត ស្នាក់​ការ​ច្រក​ប៉ោយ​ប៉ែ​ត សហការ​ជាមួយកំលាំង​សមត្ថកិច្ច​ប៉ូលិស​ក្រុង​បាន​ចុះ​ចាប់​រថយន្ដកូរ៉េ ​ដឹក​ធុង​ហ្គា​ស​មួយ​គ្រឿង​កាលពី​វេលា​ម៉ោង ប្រមាណ​១០​យប់ ថ្ងៃ​ទី​៣១ កក្កដា ត្រង់​ចំណុច ផ្លូវកែង​មណ្ឌល​១ ស្ថិត​នៅ​ក្នុងភូមិ​ប្រជា​ធម្ម សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ។ តាម​ការ​បំភ្លឺ​ពី​សមត្ថកិច្ច​ជំនាញ​បានឱ្យ​ដឹងថា ក្នុង​ការ​ចុះ​អនុវត្ដ​ការ​បង្ក្រាប​បទល្មើស​នេះ មក​ពី​ម្ចាស់​រថយន្ដ​ដឹក​ធុង​ហ្គា​ស​ឈ្មោះ​តាកែវ និង​ប្រពន្ធ​ឈ្មោះ​ចែ នេ​ត បាន​ដឹក​ធុង​ហ្គា​សមាន ច្បាប់​ត្រឹមត្រូវ​ទិញ​ពី​ក្រុមហ៊ុន​លី​អ៊ុត​នី (S.K) ប៉ុន្ដែ​ខុស​ត្រង់​ម្ចាស់​ធុង​ហ្គា​ស​នេះ បាន​បន្លំ​ឯកសារ​លួច​ដឹក​លើស​ចំនួន ទើប​មន្ដ្រី​ជំនាញ​ដឹង​ក៏បាន​ចុះ​ចាប់​តែ​ម្ដង​ទៅ​ ។

ពេល​នោះ​ម្ចាស់​ធុងហ្គា​ស​ខាងលើ​បាន​យក​ឯកសារ​ច្បាប់​ដើម​កូ​ពី មក​ឱ្យ​សមត្ថកិច្ច​មើល សមត្ថកិច្ច​ជំនាញ​ក៏​បានពិនិត្យ​ផ្ទៀងផ្ទាត់​មើលឃើញ​ថា ពិតជា​មានលើស​ចំនួន​ប្រាកដ​មែន ទើប​សមត្ថកិច្ច​ចាប់ ឃាត់​រថយន្ដ​នោះ​បញ្ជូន​ទៅ​កាន់​ទីស្នាក់ការ​គយ និង​រដ្ឋាករ​នៃ​ចក្រ​ទ្វារ​ប៉ោយ​ប៉ែ​ត ដើម្បី​ចាត់ការទៅ​តាម​ច្បាប់ ។ នៅ​ព្រឹក​ថ្ងៃ​ទី​១ សីហា លោក​ជួប អេ​ន ប្រធាន​ទីស្នាក់ការ​គយ និង​រដ្ឋាករ​ច្រក​ទ្វារ ប៉ោយ​ប៉ែ​ត មិន​អាច​សុំ​ការ​បំភ្លឺ​បាន​ឡើយ ដោយសារ​ទូរស័ព្ទ​ចូល​ហើយ​មិន​ព្រម​លើក ។

គួរ​រំលឹក​ផង​ដែរ​ថា ហ្គា​ស​គេចពន្ធ​ជា​រឿយ​ៗ កន្លង​មក​ត្រូវ​បាន​ក្រុម​ឈ្មួញ​ទុច្ចរិត​លួច​នាំ​ចូល​ពីប្រទេស​សៀម តាម​ច្រករបៀង​ដោយ​ខុសច្បាប់ ហើយ​ត្រូវ​បាន​មន្ដ្រី​ជំនាញ​សហការ​ជាមួយសមត្ថកិច្ច​ចុះ​ចាប់​បានជា​បន្ដបន្ទាប់​ផង​ដែរ ។ ប៉ុន្ដែ​ចំពោះ​សកម្មភាព​ល្មើសច្បាប់​នេះ នៅ​តែកើត​មាន​ឡើង​ដោយ​ក្រុម​ឈ្មួញ​ទាំងនោះ​មិន រាងចាល​ឡើយ ហើយ​គេ​ក៏​មិនដឹង​ពី​មូលហេតុ ដែល​បណ្ដាល​ឱ្យ​កើត​មាន​បទល្មើស​ដដែល​ៗ បែប​នេះនោះ​ដែរ ៕