អាហារ​មួយ​ចំនួន​អាច​ញ៉ាំ​បាន ក្រោយ​ពេល​ហាត់ប្រាណ​រួច ​មិន​ធាត់​ឡើយ


ការ​គ្រប់គ្រង​របប​អាហារ រួម​ជាមួយ​ការ​ហាត់ប្រាណ ​គឺជា​វិធី​ដ៏​ល្អ​ក្នុង​ការ​ស្រក​ទម្ងន់ មាន​អ្នកខ្លះ​យល់​ថា ​ក្រោយ​ពេល​ដែល​ហាត់ប្រាណ​រួច វា​ងាយ​ស្រូប​យក​អាហារ​ផ្សេង​ៗ​ណាស់ ដូចនេះ​គេ​មិន​ហ៊ាន​ពិសារ​អ្វី​ឡើយ​ ព្រោះ​ស្តាយ​ញើស​របស់​ខ្លួន ម្យ៉ាងទៀត​ខ្លាច​មិន​អាច​ទទួល​បាន​រាង​ស្អាត ប៉ុន្តែ​តើ​អ្នកដឹង​ទេ​ថា​វា​ជា​ទ​ង្វើ​ខុសឆ្គង​មួយ?

នៅ​ក្រោយ​ពេល​ដែល​អ្នក​ហាត់ប្រាណ​រួច អ្នក​អាច​ពិសារ​អាហារ​ដែល​មាន​ប្រូតេអ៊ីន ព្រោះ​វា​អាច​ជួយ​ទ្រទ្រង់​រាង​កាយ​អ្នក​ក្រោយ​ពេល​ដែល​ហាត់ប្រាណ​រួច ថែម​ទាំង​មិន​ងាយ​កក​ជា​អាស៊ីត​ខ្លាញ់​ក្នុង​រាង​កាយ​អ្នក​ឡើយ​។

នៅ​ចន្លោះ​កន្លះ​ម៉ោង​ដល់​រយៈពេល​មួយ​ម៉ោង​ក្រោយ​ការ​ហាត់ប្រាណ​របស់​អ្នក អ្នក​អាច​ពិសារ​នំ​បុ័ង ដំឡូង ដំឡូងបារាំង សណ្តែក​លឿង គ្រឿង​សមុទ្រ និង​សាច់​មាន់ ​(​បកស្បែក​ចេញ​) ហើយ​ចុង​ក្រោយ​អ្នក​អាច​បរិភោគ​បន្លែ និង​ផ្លែ​ឈើ ប៉ុន្តែ​អ្នក​មិន​ត្រូវ​បរិភោគ​ច្រើន​ឡើយ ព្រោះ​វា​អាច​ធ្វើ​ឲ្យ​អ្នក​មិន​ងាយ​រំលាយ​អាហារ ដែល​អាច​កក​ជា​ខ្លាញ់​ក្នុង​រាង​កាយ​អ្នក នោះ​ទោះបីជា​អ្នក​ខំ​ហាត់​យ៉ាងណា​ក៏​ដោយ ​ក៏​មិន​អាច​ស្រក​បាន​ដែរ ចំណែក​ភេសជ្ជៈ​វិញ អ្នក​ត្រូវ​តែ​ផឹក​ទឹកស​ជំនួស​ភេសជ្ជៈ​ដទៃ​ទើប​ល្អ នោះ​អ្នក​នឹង​មិន​ឡើង​ទម្ងន់​ទៀត​ទេ​ក្រោយ​ពេល​ដែល​ហាត់ប្រាណ​រួច (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

សុខភាព

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

០២:១៨ | ក្នុងស្រុក

ធនាគារ អេ​ស៊ី​លី​ដា បរិច្ចាគ​ថវិកា ៣០០០ លាន​រៀល ដើម្បី​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​សកម្ម​ភាព​មនុស្សធម៌ និង​ការ​ទប់ស្កាត់​ការ​រីក​រាល​ដាល​ជំងឺ​កូ​វី​ដ​១៩

០២:០២ | ក្នុងស្រុក

JICA ចុះ​កិច្ចព្រមព្រៀង​លើ​ប្រាក់​កម្ចី ៥០​លាន​ដុល្លារ​អា​មេ​រិ​ក​ជាមួយ​ហត្ថា​កសិករ លីមីត​ធី​ត ដើម្បី​គាំទ្រ​សហ​គ្រាស​​​ខ្នាត​តូច​បំផុត ខ្នាត​តូច និង​មធ្យម​​​នៅ​កម្ពុជា

០៩:៤៥ | ក្នុងស្រុក

Metfone គាំទ្រ​ការ​សិក្សា​តាម​បណ្តាញ​​អន​ឡាញ​ដោយ​ផ្តល់​សេវា​អ៊ី​ន​ធើ​រ​​ណេ​ត​ដោយ​ឥត​គិតថ្លៃ និង​ការ​សិក្សា​​តាម​អ៊ី​ន​ធើ​រ​ណេ​ត​ផត​ថ​ល​ក្នុង​កំឡុង​​វីរុស Covid-19 កំពុង​រាតត្បាត​ខ្លាំង

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ