ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹក​នេះ​! សម្តេច​តេ​ជោ​ប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី​មាន​ចំនួន​៤​វារៈ​ធំ​ៗ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី​នៅ​ព្រឹក​ថ្ងៃ​ថ្ងៃ​ទី​៧ ខែកុម្ភៈ​នេះ ដែល​ប្រព្រឹត្ត​ទៅ​នៅ​វិមាន​សន្តិភាព រាជធានី​ភ្នំពេញ ។…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី​នៅ​ព្រឹក​ថ្ងៃ​ថ្ងៃ​ទី​៧ ខែកុម្ភៈ​នេះ ដែល​ប្រព្រឹត្ត​ទៅ​នៅ​វិមាន​សន្តិភាព រាជធានី​ភ្នំពេញ ។ នេះ​បើ​យោង​តាម​ហ្វេ​ស​ប៊ុ​ក​ផេ​ក​សម្តេច​ផ្សាយ​មុន​នេះ ។

ដោយ​មាន​របៀបវារៈ​នៃ​កិច្ចប្រជុំ​ចំនួន​៤ ដូច​ខាងក្រោម​នេះ ៖
១- សេចក្តីព្រាងច្បាប់​ស្តី​ពី​ការ​បង្កើត​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ ។
២- សេចក្តី​ព្រាង​អនុក្រឹត្យ​ស្តី​ពី​ការ​រៀបចំ និង​ការ​ប្រព្រឹត្ត​ទៅ​របស់​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ ។
៣- គម្រោង​អភិវឌ្ឍ​រោងចក្រ​អគ្គិសនី​ដុត​ធ្យូងថ្ម ២៦៥​មេ​ហ្គា​វ៉ា​ត់ នៅ​ស្រុក​ត្រពាំង​ប្រាសាទ ខេត្តឧត្តរមានជ័យ គម្រោង​អភិវឌ្ឍ​បណ្ដាញ​បញ្ជូន​២៣០​គីឡូវ៉ុល ពី​រោងចក្រ​អគ្គិសនី​ធ្យូងថ្ម​ខេត្តឧត្តរមានជ័យ មក​អនុ​ស្ថានីយ​សៀមរាប និង​គម្រោង​អភិវឌ្ឍ​រោងចក្រ​អគ្គិសនី​ដុត​ធ្យូងថ្ម​៧០០​មេ​ហ្គា​វ៉ា​ត់ នៅ​ស្រុក​ប​ទុប​សាគរ ខេត្តកោះកុង និង​ការ​អនុវត្ត​បន្ត​ទៀត ។
៤-​បញ្ហា​ផ្សេង​ៗ សំណើសុំ​ការ​យល់ព្រម​ពី​គណៈរដ្ឋមន្ត្រី ដើម្បី​សុំ​ការ​អនុម័ត​ពី​ស្ថាប័ន​នីតិប្បញ្ញត្តិ​លើ​៖
៤.១- សន្ធិសញ្ញា​ស្តី​ពី​ការ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ផ្នែក​ច្បាប់​ក្នុង​វិស័យ​ព្រហ្មទណ្ឌ រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ។
៤.២- សន្ធិសញ្ញា​ស្តី​ពី​ការ​ផ្ទេរ​ទណ្ឌិត រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ។
៤.៣- ពិធីសារ​ទី​មួយ ដើម្បី​ធ្វើ​វិសោធនកម្ម​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ទំនិញ​អាស៊ាន​។
៤.៤- ពិធីសារ​ទី​ពិ​រ ស្តី​ពី​វិសោធនកម្ម​កិច្ចព្រមព្រៀង​វិនិយោគ​ទូលំទូលាយ​អាស៊ាន​។
៥.៥- ពិធីសារ​ទី​បី ស្តី​ពី​វិសោធនកម្ម​កិច្ចព្រមព្រៀង​វិនិយោគ​ទូលំទូលាយ​អាស៊ាន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ