ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

១០​ឆ្នាំ​នេះ​ជា​លើក​ដំបូង​ដែល​គ្មាន​វត្តមាន Barce និង Real នៅ​វគ្គ​ផ្តាច់ព្រ័ត្រ Copa del Rey

4 ឆ្នាំ មុន

ក្រុម FC Barcelona និង​ក្រុម Real Madrid បាន​ជ្រុះ​ចេញពី​ពានរង្វាន់ Copa del Rey…

ក្រុម FC Barcelona និង​ក្រុម Real Madrid បាន​ជ្រុះ​ចេញពី​ពានរង្វាន់ Copa del Rey ត្រឹម​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ដូច​គ្នា កាលពី​យប់មិញ​ ។

ក្រុម Barcelona ចាញ់​ក្រុម Athletic Club Bilbao ដោយ​លទ្ធផល ១-០ ដែល​មួយ​គ្រាប់​នេះ ជា​គ្រាប់​បាល់ Own Goal របស់​កីឡាករ Sergio Busquets​ ។ ស្រប​ពេល​ដែល Real Madrid ក៏​រង​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម Real Sociedad ដោយ​លទ្ធផល ៣-៤ ដែល​បួន​គ្រាប់​របស់​ក្រុម​ភ្ញៀវ​ធ្វើ​បាន​ដោយ​កីឡាករ Ødegaard, Isak (២​គ្រាប់​) និង Mikel Merino ខណៈ​បី​គ្រាប់​របស់​ម្ចាស់ផ្ទះ​រកបាន​ដោយ​កីឡាករ Marcelo, Rodrygo និង Nacho​។

សូម​បញ្ជាក់​ថា នេះ​គឺជា​លើក​ដំបូង​ក្នុង​រយៈពេល​១០​ឆ្នាំ ចាប់តាំងពី​ឆ្នាំ​២០១០ នៅ​ពាន Copa del Rey ដែល​មិន​មាន​វត្តមាន​ក្រុម​ទាំង​ពីរ លេង​នៅ​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ ៕

ប្រភព​៖ BBC , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ