ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឌុបនាង​​រក​សេវា​ផ្លូវភេទ​ តែ​បាត់​លុយ​អស់​100$

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​គម្នាក់​ជិះ​ម៉ូតូ​ទៅ​រក​ស្ត្រី​រកស៊ី​ផ្លូវភេទ​ដើម្បី​«​ដោះទុក្ខសត្វ​»​និង​បាន​ជួប​ស្ត្រី​ម្នាក់​បបួល​ទៅ​រួម​ភេទ​ក្នុង​តម្លៃ​១០ដុល្លារ ។ ខណៈ​ឌុ​ប​នាង​ទៅ​មិន​ទាន់​ទាំង​បាន​អី​ៗ​ផង ស្រាប់តែ​បាត់​លុយ​អស់​១០០​ដុល្លារ ក៏​ស្រែក​ឡូឡា​ជា​មនុស្ស​គ​ផ្អើល​ដល់​សមត្ថកិច្ច​មូលដ្ឋាន​ទៅ​សួរនាំ កាលពី​វេលា​ម៉ោង​ប្រមាណ​១១​យប់​ថ្ងៃ​ទី​៥ ខែកុម្ភៈ នៅ​តាម​វិ​ថី​ព្រះ​ស៊ី​សុវត្ថិមុខ​ផ្សារ​រាត្រី…

រាជធានី​ភ្នំពេញ ៖ បុរស​គម្នាក់​ជិះ​ម៉ូតូ​ទៅ​រក​ស្ត្រី​រកស៊ី​ផ្លូវភេទ​ដើម្បី​«​ដោះទុក្ខសត្វ​»​និង​បាន​ជួប​ស្ត្រី​ម្នាក់​បបួល​ទៅ​រួម​ភេទ​ក្នុង​តម្លៃ​១០ដុល្លារ ។ ខណៈ​ឌុ​ប​នាង​ទៅ​មិន​ទាន់​ទាំង​បាន​អី​ៗ​ផង ស្រាប់តែ​បាត់​លុយ​អស់​១០០​ដុល្លារ ក៏​ស្រែក​ឡូឡា​ជា​មនុស្ស​គ​ផ្អើល​ដល់​សមត្ថកិច្ច​មូលដ្ឋាន​ទៅ​សួរនាំ កាលពី​វេលា​ម៉ោង​ប្រមាណ​១១​យប់​ថ្ងៃ​ទី​៥ ខែកុម្ភៈ នៅ​តាម​វិ​ថី​ព្រះ​ស៊ី​សុវត្ថិមុខ​ផ្សារ​រាត្រី ក្នុង​សង្កាត់​វត្ត​ភ្នំ ខណ្ឌដូនពេញ ។

ប្រភព​ព័ត៌មាន​ពី​សន្តិសុខ​ផ្សារ​រាត្រី​បានឱ្យដឹង​ថា បុរស​គ​រូប​នេះ​ជិះ​ម៉ូតូ​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០០៥ មិន​ចាំ​ផ្លា​ក​លេខ​ទេ ដឹក​ស្ត្រី​ម្នាក់​ឈ្មោះបញ្ញា អាយុ​ជិត​៣០​ឆ្នាំ មានស្រុក​កំណើត​នៅ​ខេត្តកំពង់ចាម ។ ពេល​មក​ដល់​ចំណុច​ខាងលើ មិនដឹង​ជា​យ៉ាងម៉េច​ទេ បានជា​ប្រវាយប្រតប់​គ្នា​ផ្អើល​ពេញ​មុខ​ផ្សារ​រាត្រី ឯ​រូប​គាត់​ស្មាន​តែ​ប្តី​ប្រពន្ធ​ឈ្លោះ​គ្នា​ក៏​សួរនាំ ។ ពេល​នោះ​ខាង​ស្រី​ប្រាប់​ថា នាង​ជា​អ្នក​រកស៊ី​ផ្លូវភេទ ហើយ​បុរស​គ​នេះ​ចោទ​ថា​នាង​លួច​លុយ​១០០​ដុល្លារ ខណៈ​បបួល​នាង​ទៅ​ដេក​ក្នុង​តម្លៃ​១០​ដុល្លារ ។

ដោយឡែក បុរស​គ​រូប​នេះ​និយាយ​ស្តាប់​មិន​បាន ប៉ុន្តែ​ចេះ​សរសេរ​បាន​សរសេរ​ចោទ​ថា ស្ត្រីរូប​នេះ​លួច​លុយ​គាត់​ចំនួន​១០០​ដុល្លារ ខណៈ​គាត់ទើបនឹង​ឌុ​បម​ក​ដល់​មុខ​ផ្ទះសំណាក់​មិន​ទាន់​ទាំង​បាន​អី​ៗ​បន្តិច​ផង ។ ដោយ​ខឹង​ពេក គាត់​ក៏​ឌុ​បមក​មុខ​ផ្សារ​រាត្រី​និង​ក្របួច​ក​អាវ​ស្ត្រី​រកស៊ី​ផ្លូវភេទរូប​នេះ ទើប​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​នាំ​គ្នា​ចោមរោម​មើល និង​ផ្អើល​ដល់​នគរបាល​ប៉ុស្តិ៍​វត្ត​ភ្នំ​ចុះ​មក​ដល់​សួរនាំ ។ លុះ​​សាកសួរ​ដឹង​រឿងហេតុ​ច្បាស់លាស់​ហើយ នគរបាល​ប៉ុស្តិ៍​វត្ត​ភ្នំ​ក៏​ឲ្យ​ទៅ​ប៉ុស្តិ៍​នគរបាល​ស្រះ​ចក​វិញ​ដើម្បី​ដាក់​ពាក្យបណ្តឹង ៕

អត្ថបទសរសេរ ដោយ