ចេតនា​ទាំង​បី​ជា​ប្រភព​នាំ​ឱ្យ​កើត​បុណ្យ


ពាក្យ​ថា ចេតនា​ជា​ភាសាបាលី ប្រែ​ថា​ការ​ជ្រះថ្លា សប្បាយ​រីករាយ ពេញចិត្ត​ក្នុង​ទ​ង្វើ​ល្អ​ផ្សេង​ៗ ។ ចេតនា​ដែល​នាំ​ឱ្យ​សម្រេច​ផល បាន​បុណ្យ​កុសល​មាន​បី​ប្រការ​គឺ​៖

១-​បុព្វ​ចេតនា ចេតនា​មុន​ដំបូង បាន​ដល់ ការ​តាំងចិត្ត​ត្រៀម រៀបចំ​ទុកជា​មុន ដោយ​ចិត្ត​ជ្រះថ្លា ។

២-​មុ​ញ្ច​ន​ចេតនា ចេតនា​កំពុង​ធ្វើ បាន​ដល់ រាល់​សកម្មភាព ដែល​កំពុង​ខ្វល់ខ្វាយ ចាត់ចែង ខ្នះខ្នែង​ដោយ​ចិត្ត​ជ្រះថ្លា ។

៣-​បរាបរ​ចេតនា ចេតនា​ក្រោយ​ពេល​ធ្វើ​ហើយ និង​បន្តបន្ទាប់​រៀង​ទៅ បាន​ដល់​ពេល​ធ្វើ​រួច​ហើយ ក៏​រឹងរឹតតែ​ជ្រះថ្លា រីករាយ ពេញចិត្ត មិន​មានការ​ក្តៅក្រហាយ ស្តាយក្រោយ ទោះបី​តទៅ​ខាង​មុខ​ៗ​យូរអង្វែង​ទៀត ក៏​នៅ​តែ​ជ្រះថ្លា​ដដែល ។

ចេតនា​ទាំង​បី​នេះ​ជា​ប្រភព​នាំ​ឱ្យ​កើត​បុណ្យ​កុសល តែបើ​ធ្វើបុណ្យ​ហើយ​ខ្វះ​ចេតនា​ណាមួយ​ក្នុង​ចំណោម​ចេតនា​ទាំង​បី​នេះ មិន​ឈ្មោះ​ថា​បាន​បុណ្យ​ពេញ​លក្ខណៈ​ឡើយ ។ សាន​ សារិន

Facebook Google Twitter Email

Live

Sponsored News

០២:៤៤ | ក្នុងស្រុក

សារលិខិត​អបអរសាទរ ជូន​ចំពោះ​លោក​​ជំទាវ​-​លោក​ជំទាវ​ឧកញ៉ា​ទាំង​២១ រូប ដែល​ត្រូវ​បាន​តែងតាំង​ជា​ឧត្តម​ទីប្រឹក្សា​និង​ទីប្រឹក្សា​ផ្ទាល់​របស់​សម្តេច​ព្រះ​មហាសង្ឃរាជ បួរ គ្រី

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ