ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស២នាក់ធ្វើសកម្មភាពស្តែងៗ តែអស់លក្ខណ៍ត្រឹមជនបរទេសស្រែក

4 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ៖ អធិការដ្ឋាននគរបាលខណ្ឌដូនពេញ​បានឃាត់ខ្លួនជនសង្ស័យ​​ចំនួនពីរនាក់ ខណៈពេលកំពុងធ្វើសកម្មភាពឆក់​ទូរស័ព្ទ​​​ពីបុរសជនបរទេសម្នាក់​ នៅចំណុច​មុខផ្ទះលេខ១៩ ផ្លូវ​លេខ២៤០ ភូមិ១១ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ កាលពី​​វេលាម៉ោង​៤​រសៀល​ថ្ងៃទី៦…

​រាជធានី​ភ្នំពេញ ៖ អធិការដ្ឋាននគរបាលខណ្ឌដូនពេញ​បានឃាត់ខ្លួនជនសង្ស័យ​​ចំនួនពីរនាក់ ខណៈពេលកំពុងធ្វើសកម្មភាពឆក់​ទូរស័ព្ទ​​​ពីបុរសជនបរទេសម្នាក់​ នៅចំណុច​មុខផ្ទះលេខ១៩ ផ្លូវ​លេខ២៤០ ភូមិ១១ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ កាលពី​​វេលាម៉ោង​៤​រសៀល​ថ្ងៃទី៦ ខែកុម្ភៈ​ ឆ្នាំ២០២០ ។

ជនសង្ស័យ​ទាំង​២នាក់​ខាងលើ ក្នុង​នោះ​​ម្នាក់​ឈ្មោះ ឈឹម ហេងឡុង ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំ​នៅផ្ទះលេខ៦៧៨ ផ្លូវលេខ២៧១ ភូមិក្បាលទំនប់ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ​និង​ម្នាក់ទៀត​ឈ្មោះគឹម ស្រៀង ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅផ្ទះលេខ៤៦ ផ្លូវលេខ១ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ (ជនសង្ស័យទាំង២នាក់ ធ្លាប់បានប្រើប្រាស់គ្រឿងញៀន) ។ ចំណែក​ជនរងគ្រោះ ឈ្មោះ GASTALDI GIL ភេទប្រុស អាយុ៥៦ឆ្នាំ ជាជនជាតិបារាំង មុខរបរ​ទេសចរណ៍ កាន់លិខិតឆ្លងដែនលេខ 19ED99280 ស្នាក់នៅផ្ទះសំណាក់ PHONG HOME ផ្លូវលេខ២៤០ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ចំណែក​វត្ថុតាងចាប់យករួម​​មាន​ម៉ូតូ​មួយ​គ្រឿងម៉ាកវីវ៉ា ពណ៌ស ​ពាក់ស្លាកលេខ ភ្នំពេញ ១GL-៩៥០៤ ជារបស់ជនសង្ស័យជិះធ្វើសកម្មភាព និងទូរស័ព្ទដៃ​មួយគ្រឿង​ម៉ាក iPhone 11PRO ពណ៌ស ជារបស់ជនរងគ្រោះ។

តាម​ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ ​បុរសជនបរទេស​រងគ្រោះ​បាន​ដើរ​កាន់ទូរសព្ទ័ដៃធ្វើ​ដំណើរ​តាមបណ្តោយផ្លូវលេខ១៩ ក្នុងទិសដៅ​ពី​ជើងទៅត្បូង លុះ​ពេល​មកដល់ចំណុចមុខស្តុប​ផ្លូវ​លេខ១៩ កែងផ្លូវលេខ២៤០ ភូមិទី១១ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ ស្រាប់តែ​មាន​ជនសង្ស័យចំនួន​២នាក់​ជិះម៉ូតូមួយគ្រឿង​មកពីក្រោយអែបខាងស្តាំដៃរបស់ជនរងគ្រោះ ហើ​យជនសង្ស័យឈ្មោះ ឈឹម ហេងឡុង ​​ដែល​អង្គុយ​ពី​ក្រោយ​ជា​អ្នក​ធ្វើ​សកម្មភាពឆក់យកទូរស័ព្ទដៃពីដៃជន​រងគ្រោះ​បានសម្រេច​តែម្តង ។​

​តាមប្រភពដដែលបានបន្ត​ថា ពេលនោះជនរងគ្រោះបានស្រែកឆោឡោ ​បង្កការ​ភ្ញាក់​ផ្អើល​ដល់​កម្លាំងឈរជើង​ពួនស្ទាក់តាមគោលដៅរបស់ប៉ុស្តិ៍ និងកម្លាំងល្បាតបង្ការទប់ស្កាត់បទល្មើសរបស់ខណ្ឌ​បានអន្តរាគមន៍ជិះម៉ូតូដេញតាមពីក្រោយ និង​ឃាត់ខ្លួនជនសង្ស័យបានទាំង២នាក់ ព្រមទាំង​ដកហូតបាន​​វត្ថុតាង រួច​នាំ​​មក​កាន់​ប៉ុស្តិ៍នគរបាលរដ្ឋបាលជ័យជំនះដើម្បីធ្វើការ​សាកសួរ។

បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ខាងលើ ត្រូវបាន​​កំលាំងជំនាញ​ខណ្ឌ និងប៉ុស្តិ៍​កសាង​សំណុំរឿងដើម្បីចាត់ការ​​តាមនិតិវិធី ៕ (​កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ