ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថភ្លើង​ល្បឿន​លឿន​ធ្លាក់​ផ្លូវ​បាត់បង់​ជីវិត​២​នាក់​របួស​ច្រើន​នាក់

4 ឆ្នាំ មុន

អុី​តា​លី ៖ អាជ្ញាធរ​អ៊ី​តា​លី​បាន​និយាយ​ថា​មនុស្ស​២​នាក់​បាន​ស្លាប់ និង​រាប់​សិប​នាក់​ទៀត​បាន​រង​របួស បន្ទាប់​ពី​រថភ្លើង​ល្បឿន​លឿន​មួយ​បាន​ក្រឡាប់​នៅ​ក្នុង​ខេត្ត Lodi របស់​ប្រទេស​អ៊ី​តា​លី កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​។ ការ​ធ្លាក់​នេះ​បាន​កើតឡើង​នៅ​ក្នុង​ទីប្រជុំជន Casalpusterlengo…

អុី​តា​លី ៖ អាជ្ញាធរ​អ៊ី​តា​លី​បាន​និយាយ​ថា​មនុស្ស​២​នាក់​បាន​ស្លាប់ និង​រាប់​សិប​នាក់​ទៀត​បាន​រង​របួស បន្ទាប់​ពី​រថភ្លើង​ល្បឿន​លឿន​មួយ​បាន​ក្រឡាប់​នៅ​ក្នុង​ខេត្ត Lodi របស់​ប្រទេស​អ៊ី​តា​លី កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​។

ការ​ធ្លាក់​នេះ​បាន​កើតឡើង​នៅ​ក្នុង​ទីប្រជុំជន Casalpusterlengo ដែល​មាន​ចម្ងាយ​ប្រហែល ៣០​ម៉ា​យល៍​នៃ​ភាគ​អាគ្នេយ៍​នៃ​ទីក្រុង Milan នៅ​ភាគ​ខាងជើង​នៃ​ប្រទេស​។ បុគ្គលិក​លើ​រថភ្លើង​២​នាក់​បាន​ស្លាប់ និង ២៨​នាក់​បាន​រង​របួស​។ នេះ​បើ​យោង​តាម​កង​ពន្លត់​អគ្គិភ័យ​អ៊ី​តា​លី​។

ក្រុម​សង្គ្រោះ​បន្ទាន់​និង​អ្នក​ពន្លត់អគ្គីភ័យ​កំពុង​ស្ថិត​នៅ​កន្លែង​កើតហេតុ ដើម្បី​ជួយ​សង្គ្រោះ និង វាយតម្លៃ​ការ​ខូចខាត​។ ប៉ូ​លី​ស​អ៊ី​តា​លី​ក៏​កំពុង​តែ​ធ្វើការ​ដុតដៃដុតជើង​នៅ​កន្លែង​កើតហេតុ​នោះ​ដែរ​។

យោង​តាម​ព័ត៌មាន​ពី​បណ្តាញ​ផ្លូវដែក​អ៊ី​តា​លី រថភ្លើង​នេះ​បាន​ធ្វើ​ដំណើរ​ពី Milan ទៅ Salerno នៅ​ពេល​ដែល​វា​បាន​ក្រឡាប់​នៅ​ជិត​ស្ថានីយ៍ Livraga នៅ​ម៉ោង​ប្រហែល ៥​កន្លះ​ព្រឹក (​ម៉ោង​ក្នុងស្រុក​)​។ បណ្តាញ​ផ្លូវដែក​អ៊ី​តា​លី​បាន​និយាយ​ថា ចរាចរណ៍​រថភ្លើង​ត្រូវ​បាន​ផ្អាក​នៅ​លើ​ខ្សែ​ល្បឿន​លឿន​បន្ទាប់​ពី​មាន​គ្រោះថ្នាក់ ហើយ​រថភ្លើង​នៅ​តាម​បណ្តាញ​ក្នុង​តំបន់​កំពុង​ដំណើរការ​ជាមួយនឹង​ការ​ពន្យារពេល​ផង​ដែរ​។

យោង​តាម​គេហទំព័រ​របស់​បណ្តាញ​អ៊ី​ន​ធើ​ណេ​ត ខ្សែ​ល្បឿន​លឿន​រវាង Milan និង Bologna ត្រូវ​បាន​បើក​នៅ​ខែធ្នូ ឆ្នាំ​២០០៨​។ ល្បឿន​អតិបរមា​ដែល​រថភ្លើង​អាច​ទៅ​ដល់​លើ​ផ្លូវ​គឺ ៣០០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។ គេ​នៅ​មិន​ទាន់​ដឹង​ទេ​ថា រថភ្លើង​ពេល​មុន​គ្រោះថ្នាក់​បាន​បើក​ក្នុង​ល្បឿន​ប៉ុនណា​នោះ​ទេ​។

អ្នក​ដែល​ស្លាប់​នោះ​មានឈ្មោះ​ថា Giuseppe Cicciu និង Mario Di Cuonzo ។ ប្រធានាធិបតី​អ៊ី​តា​លី​លោក Sergio Mattarella បាន​សរសេរ​សារ​រំលែក​ទុក្ខ​ដល់​ក្រុម​គ្រួសារ​របស់​ពួក​គេ​៕

កែសម្រួលដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ