ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិត​ដល់​ផ្ទះ​ទៅ​ហើយ ស្រាប់តែ​នាង​នឹក​ស្មាន​មិន​ដល់​ចុង​ក្រោយ​បាន​ត្រឹមតែ​សោកស្តាយ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ស្ត្រី​ម្នាក់​ជិះ​ម៉ូតូ​តាម​ផ្លូវត្រូវ​បាន​ជនសង្ស័យ​ម្នាក់​ជិះ​ម៉ូតូ​មក​ពីក្រោយ​ឆក់​យក​ទូរស័ព្ទ​លៀន​ចេញពី​ក្នុង​ហោប៉ៅ​ខោ​បាន​សម្រេច ហើយ​គេចខ្លួន​បាត់​ស្រមោល ។ ហេតុការណ៍​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​១១​និង​២០​នាទី​យប់ ថ្ងៃ​ទី​០៦ ខែកុម្ភៈ​នេះ…

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ស្ត្រី​ម្នាក់​ជិះ​ម៉ូតូ​តាម​ផ្លូវត្រូវ​បាន​ជនសង្ស័យ​ម្នាក់​ជិះ​ម៉ូតូ​មក​ពីក្រោយ​ឆក់​យក​ទូរស័ព្ទ​លៀន​ចេញពី​ក្នុង​ហោប៉ៅ​ខោ​បាន​សម្រេច ហើយ​គេចខ្លួន​បាត់​ស្រមោល ។ ហេតុការណ៍​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​១១​និង​២០​នាទី​យប់ ថ្ងៃ​ទី​០៦ ខែកុម្ភៈ​នេះ នៅ​ចំណុច​មុខការ​ហ្វេ​អា​ម៉ា​ហ្សូ​ន តាម​បណ្តោយ​ផ្លូវ​មុនី​រ៉េ​ត ស្ថិត​ក្នុង​សង្កាត់​ទំនប់​ទឹក ខណ្ឌ​បឹង​កេងកង ។

ជន​រង​គ្រោះ​មានឈ្មោះ សែ​ម ឡង់​ឌី ភេទ​ស្រី អាយុ​៣០​ឆ្នាំ មុខរបរ​បុគ្គលិក​ក្រុមហ៊ុន​ឯកជន ស្នាក់​នៅ​បន្ទប់​ជួល​សង្កាត់​បឹង​សាឡា​ង ខណ្ឌទួលគោក មានស្រុក​កំណើត នៅ​ក្រុង​ពោធិ៍សាត់ ។

តាម​សម្តី​ជន​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​រូប​គាត់​បាន​ជិះ​ម៉ូតូ​ចេញពី​ធ្វើការ​នៅ​ភ្នំពេញ​ស្ព​ត​ក្លឹ​ប​បំណង​ជិះ​ទៅ​ផ្ទះ​នៅ​សង្កាត់​បឹង​សាឡា​ង ដោយ​ជិះ​ម៉ូតូ​បណ្តើរ​ស្តាប់​កាសបណ្តើរ ទូរស័ព្ទ​ដាក់​ក្នុង​ហោប៉ៅ​ខោ​លៀន​ចេញ​មក​ក្រៅ​បន្តិច ខណៈ​មក​ដល់​ចំណុច​កើតហេតុ​ជិត​ដល់​ផ្ទះ​ទៅ​ហើយ ស្រាប់តែ​មាន​ជនសង្ស័យ​ម្នាក់​ជិះ​ម៉ូតូ​ស្កុប​ពី​មិន​ចាំ​ស្លាក​លេខ មក​ពីក្រោយ​បាន​ធ្វើ​សកម្មភាព​ឆក់​យក​ទូរស័ព្ទ​ម៉ាក iPhone 7plus ពី​ហោប៉ៅ​ខោ​របស់​នាង ហើយ​បន្ថែម​ល្បឿន​ម៉ូតូ​ជិះ​គេចខ្លួន​បាត់​តែ​ម្តង ។

ក្រោយ​ពេល​កើតហេតុ​ជន​រង​គ្រោះ​បាន​ត្រឹម​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​ទំនប់​ទឹក ដើម្បី​ងាយស្រួល​សមត្ថកិច្ច​តាមរ​កតាម​ប្រព័ន្ធ​អាយ​ខ្ល​ត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ