១-កិរិយាបន្ទន់អស្មិមានះ ដែលមានក្នុងចិត្តដោយសេចក្ដីកោតក្រែងដល់បុគ្គលដែលគួរកោតក្រែង គឺជនដែលចម្រើនដោយជាតិ ដោយវ័យ និងដោយគុណ ហៅថា អបចាយនៈ ។
២-កិរិយាជួយខ្វល់ខ្វាយក្នុងកិច្ចរបស់អ្នកដទៃ ដែលគួរធ្វើដោយកាយ ឬវាចា ហៅថា វេយ្យាវច្ចៈ ។
៣-កិរិយាឲ្យនូវចំណែកបុណ្យ ដែលខ្លួនបានធ្វើហើយដល់អ្នកដទៃដោយចិត្តមេត្រី ដើម្បីឲ្យគេប្រព្រឹត្តត្រេកអរតាម ហៅថា បត្តិទាន ។
៤-កិរិយាអនុមោទនាត្រេកអរ តាមសេចក្ដីល្អរបស់អ្នកដទៃ ដោយចិត្តដែលប្រាសចាកសេចក្ដីឫស្យា ឈ្នានីស ហៅថា បត្តានុមោទនា ។
៥-កិរិយាណែនាំបង្រៀនប្រដៅអ្នកដទៃឲ្យចេះចំណេះដែលឥតទោស ឬពន្យល់ក្នុងផ្លូវធម៌ឲ្យស្គាល់កិច្ចគួរធ្វើ និងមិនគួរធ្វើ ដែលប្រព្រឹត្តទៅដើម្បីសម្បត្តិសួគ៌និងព្រះនិព្វាន ហៅថា ធម្មទេសនា ។
៦-កិរិយាតាំងចិត្តស្ដាប់ធម៌ដោយប្រុង ឲ្យចេះចាំធម៌អាថ៌បាន ហៅថា ធម្មស្សវនៈ ។
៧-កិរិយាធ្វើទិដ្ឋិ សេចក្ដីយល់ឃើញរបស់ខ្លួនត្រង់តាមគន្លងធម៌ពិត ហៅថា ទិដ្ឋុជុកម្ម ។ សាន សារិន
ចែករំលែកព័តមាននេះ