ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់​ជើងឯក​ស្នូកឃ័រ​ពិភពលោក ៥​សម័យកាល ជ្រុះ​ចេញពី​កម្មវិធី World Grand Prix ត្រឹម​វគ្គ​៨​ក្រុម​ចុង​ក្រោយ

4 ឆ្នាំ មុន

កីឡាករ​ស្កុ​តឡែ​ន Graeme Dott បាន​ឈាន​ទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​កម្មវិធី World Grand Prix បន្ទាប់​ពី​យកឈ្នះ​លើ​ម្ចាស់​ជើងឯក​ពិភពលោក ៥​សម័យកាល Ronnie…

កីឡាករ​ស្កុ​តឡែ​ន Graeme Dott បាន​ឈាន​ទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​កម្មវិធី World Grand Prix បន្ទាប់​ពី​យកឈ្នះ​លើ​ម្ចាស់​ជើងឯក​ពិភពលោក ៥​សម័យកាល Ronnie O’Sullivan ដោយ​លទ្ធផល ៥-៣ នៅ Cheltenham Racecourse ប្រទេស​អង់គ្លេស​។

នេះ​ជា​ជ័យ​លើក​ទី​៦ សម្រាប់​បុរស​ស្កុ​តឡែ​ន​វ័យ​៤២​ឆ្នាំ​រូប​នេះ ក្នុង​ប្រកួត​ចំនួន​២៣​លើក​ទល់​នឹង Ronnie O’Sullivan​។ Graeme Dott នឹង​ត្រូវ​ប៉ះ​កីឡាករ Tom Ford បន្ទាប់​ពី​កីឡាករ​សញ្ជាតិ​អង់គ្លេស​រូប​នេះ បាន​យកឈ្នះ​លើ​កីឡាករ​រួម​សញ្ជាតិ Gary Wilson ដោយ​លទ្ធផល ៥-២ ៕

ប្រភព​៖ BBC , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ