ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរសម្នាក់ជួបគ្រោះថ្នាក់លើ​ផ្លូវ​រថភ្លើង​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​សង្ស័យ​ជិះ​ម៉ូតូ​លឿន​ឆ្លងផ្លូវ​រថភ្លើង បណ្តាល​ឲ្យ​កង់​ម៉ូតូ​ចូល​ប្រលោះ​រ៉ៃ​រថភ្លើង​ដួល​រង​របួសធ្ងន់​សន្លប់​ស្តូកស្តឹង​នៅនឹងកន្លែងកើតហេតុ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១០​និង​១៥​នាទី​យប់​ថ្ងៃ​ទី​៦ ខែកុម្ភៈ ឆ្នាំ​២០២០ នៅ​តាម​បណ្តោយ​ផ្លូវ​បេតុង​អម​ផ្លូវ​រថភ្លើង ទល់មុខ​ប៉ុស្តិ៍​នគរបាល​កា​កាប​ទី​២ ភូមិ​ព្រៃ​សាលា…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​សង្ស័យ​ជិះ​ម៉ូតូ​លឿន​ឆ្លងផ្លូវ​រថភ្លើង បណ្តាល​ឲ្យ​កង់​ម៉ូតូ​ចូល​ប្រលោះ​រ៉ៃ​រថភ្លើង​ដួល​រង​របួសធ្ងន់​សន្លប់​ស្តូកស្តឹង​នៅនឹងកន្លែងកើតហេតុ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១០​និង​១៥​នាទី​យប់​ថ្ងៃ​ទី​៦ ខែកុម្ភៈ ឆ្នាំ​២០២០ នៅ​តាម​បណ្តោយ​ផ្លូវ​បេតុង​អម​ផ្លូវ​រថភ្លើង ទល់មុខ​ប៉ុស្តិ៍​នគរបាល​កា​កាប​ទី​២ ភូមិ​ព្រៃ​សាលា សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

បុរស​រង​គ្រោះ​ម្នាក់​ខាងលើ​មិន​បាន​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ ជា​អ្នកបើកបរ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ស្មា​សរី​វ៉ូ ពណ៌​ខ្មៅ លាយ​ពណ៌​ក្រហម ពាក់​ស្លាក​លេខ ក្រុងព្រះសីហនុ ១B-២៨៩២ ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​និយាយ​ប្រាប់​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​បុរស​រង​គ្រោះ​បើកបរ​ម៉ូតូ​មួយ​គ្រឿង​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ក្នុង​ល្បឿន​យ៉ាង​លឿន លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​ជា​ផ្លូវ​ងងឹត​ផង​នោះ ស្រាប់តែ​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​ធ្លាក់​ចូល​ប្រលោះ​រ៉ៃ​ផ្លូវ​រថភ្លើង បណ្តាល​ឱ្យ​ដួល​បោក​នឹង​ដែក​រ៉ៃ​រថភ្លើង​រង​របួសធ្ងន់​សន្លប់​ស្តូកស្តឹង​នៅ​កន្លែង​កើតហេតុ ។

តាម​ប្រភព​ព័ត៌មាន​បាន​បន្ត​ទៀត​ថា ខណៈ​ពេល​ភ្លាម​ៗ​នោះ ជន​រង​គ្រោះ​ត្រូវ​បាន​រថយន្ត របស់​គ្លីនិក​ឯកជន​មក​ដឹក​យក​ទៅ​សង្គ្រោះ​ភ្លាម​ៗ​ផង​ដែរ ចំណែក​ម៉ូតូ​របស់​ជន​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​យក​ទៅ​រក្សា​ទុក ដើម្បី​រង់ចាំ​ប្រគល់​អោយ​ជន​រង​គ្រោះ​វិញ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ