ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រុះរើ​សំណង​បំពាន​លើ​ផ្លូវ​សាធារណៈ ដែល​​ម្ចាស់​អត់​ព្រម​សហការ

4 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី​ ៖ នា​ព្រឹក​ថ្ងៃ​ទី​០៦ ​កុម្ភៈ ​អាជ្ញាធរ​ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី ដឹកនាំ​ដោយ​លោក មាស វ​ឌ្ឍ​នា ព្រះរាជអាជ្ញា​រងអម​សាលាដំបូង​ខេត្ត…

ខេត្តមណ្ឌលគិរី​ ៖ នា​ព្រឹក​ថ្ងៃ​ទី​០៦ ​កុម្ភៈ ​អាជ្ញាធរ​ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី ដឹកនាំ​ដោយ​លោក មាស វ​ឌ្ឍ​នា ព្រះរាជអាជ្ញា​រងអម​សាលាដំបូង​ខេត្ត រួម​ទាំង​សមត្ថកិច្ចបាន​សម្រេចចុះ​រុះរើ​សំណង់បំពាន​ចំណី​ផ្លូវ​សាធារណៈ​ដោយ​ផ្ទាល់ ក្រោយ​ទុក​ឱកាស​ឲ្យ​ប្រជាពលរដ្ឋ​រុះរើ​ខ្លួនឯង​ច្រើន​ខែ ប៉ុន្តែ​មាន​ប្រជា​ពលរដ្ឋ​ចំនួន​មិន​ព្រម​អនុវត្ត​សហការ​ជាមួយ​អាជ្ញាធរ​ទេ ។

លោក នុ​ត បឿន អភិបាលរង​ក្រុង​សែន​មនោ​រម្យ​បញ្ជាក់​ថា អាជ្ញាធរ​ក្រុង​បាន​ជូនដំណឹង​ឲ្យ​ប្រជាពលរដ្ឋ​ជុំវិញ​ការ​រុះរើ​សំណង់​បំពាន​ចំណី​ផ្លូវ​ច្រើន​លើក និង​ផ្ដល់​ឱកាស​ឲ្យ​ពួក​គាត់​ច្រើន​ខែ ដើម្បី​ធ្វើ​កិច្ច​ការងារ​នេះ ប៉ុន្តែ​នៅ​មាន​ប្រជាពលរដ្ឋ​មួយ​ចំនួនមិន​សហការ ដូច្នេះ ​គឺ​អាជ្ញាធរ​ចាប់ផ្ដើម​អនុវត្ត​ដោយ​ផ្ទាល់ លើ​សំណង់​របស់​ពលរដ្ឋ ដែល​បំពាន​លើ​ចំណី​ផ្លូវ ដោយ​កន្លង​មក អាជ្ញាធរបា​នចុះ​រុះរើ​ស្លាក​ប៉ាណូ​តាម​ដងផ្លូវ​។

លោក នុ​ត បឿន បាន​ឲ្យ​ដឹង​ទៀត​ថា លំនៅ​ឋាន​របស់​ប្រជាពលរដ្​ក្នុង​ក្រុង ​ដែល​មានការ​ជូនដំណឹង​ឱ្យ​រុះ​រើ​សំណង់​បំពាន​ចំណី​ផ្លូវ​នោះ មាន​ចំនួន​២១៧​ផ្ទះ ហើយ​រហូត​មក​ដល់​ពេល​នេះ​ប្រជាពលរដ្ឋ​បាន​ចូលរួម​គោរព​អនុវត្ត​ទើបតែ​បាន​ប្រមាណ​ជា​៥០​ផ្ទះ​តែ​ប៉ុណ្ណោះ​ ។ លោក​បន្ត​ថា ដងផ្លូវ​ដែល​តម្រូវ​ឲ្យ​មានការ​រុះ​សំណង់ ឬ​សំ​យ៉ាបរឹង​មាំ​រំលោភ​ចំណី​ផ្លូវ​នោះ គឺ​នៅ​ចំណុច​ផ្លូវភ្លោះ​សួនច្បារ​មក​រង្វង់​គោព្រៃ និង​ពីរ​ខ្សែ​ទៀត គឺ​ចាប់ពី​ចំណុច​រង្វង់​មូល​គោព្រៃ​ទៅ​ចំណុច​ផ្លូវបំបែក​ដាក់​ដាំ និង​ចំណុច​ផ្សារ​កែវ​សា​រ៉ា​ន់ តាម​ដងផ្លូវ​ជាតិ​លេខ​៧៦ ។ លោក​អភិបាលរង​ក្រុង ក៏​បាន​សំណូមពរ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​មាន​កាតព្វកិច្ច រុះរើ​សំណង់​បំពាន​ចំណី​ផ្លូវ សូម​ចូលរួម​អនុវត្ត​ទាំងអស់​គ្នា ដើម្បី​ឱ្យ​ក្រុង​សែន​មនោ​រម្យ មាន​សោ​ភ័​ណ្ឌ​ភាពល្អ និង​ចៀសវាង​ការ​កក់ស្ទះ​ផង​ដែរ​។

សូម​បញ្ជាក់​ដែរ​ថា ផែនការ​ឲ្យ​រុះ​សំណង់ ​ឬ​សំ​យ៉ាប​រឹង​មាំ​ចេញពី​ចំណី​ផ្លូវ​នេះ មន្ត្រី​ជំនាញ​វាស់​ចេញពី​អាក់​ផ្លូវ​ចំនួន​១៣​ម៉ែត្រ នៅ​កន្លែង​ទីប្រជុំជន និង​វាស់​ចេញពី​អាក់​ផ្លូវ​១៨​ម៉ែត្រ ទៅ​២៥​ម៉ែត្រ នៅ​តំបន់​ដែល​ចេញ​ឆ្ងាយ​ពី​ទីប្រជុំជន ៕​

អត្ថបទសរសេរ ដោយ