ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ងាត់​ៗ​ម្ចាស់​កំពុង​តែ​លង់លក់​ស្កប់ស្កល់​មានអី​ជាមួយ​បក្សពួក​លេង​លួច​ទាំង​កណ្តាលអធ្រាត្រ

4 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា បើ​តាម​លោក​វរសេនីយ៍ទោ លឹ​ម សម្បត្តិ អធិការ​នគរបាល​ស្រុក​ប្រាសាទបាគង បាន​ប្រាប់​នៅ​វេលា​ម៉ោង​៣​និង​១៥​នាទី ថ្ងៃ​ទី​០៦ ខែកុម្ភៈ​នេះ​ថា ឣំ​ពើ​លួច​មាន​ស្ថាន​ទម្ងន់ទោស​(​សហចារី​)…

ខេត្តសៀមរាប ៖​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា បើ​តាម​លោក​វរសេនីយ៍ទោ លឹ​ម សម្បត្តិ អធិការ​នគរបាល​ស្រុក​ប្រាសាទបាគង បាន​ប្រាប់​នៅ​វេលា​ម៉ោង​៣​និង​១៥​នាទី ថ្ងៃ​ទី​០៦ ខែកុម្ភៈ​នេះ​ថា ឣំ​ពើ​លួច​មាន​ស្ថាន​ទម្ងន់ទោស​(​សហចារី​) លួច​គោ​នៅ​វេលា​ម៉ោង​២​និង​៣០​នាទី​រំលង​អធ្រាត្រ​ថ្ងៃ​ទី​០៦ ខែកុម្ភៈ​នេះ ស្ថិត​នៅ​ចំណុច​ភូមិ​បង្កោង ឃុំ​ឣំ​ពិល ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប ។

សេចក្តីរាយការណ៍​បាន​បន្ត នៅ​ថ្ងៃ​ទី​០៦ ខែកុម្ភៈ នៅ​វេលា​ម៉ោង​១​រំលង​ឣ​ធ្រា​ត្រ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ប្រាសាទបាគង​បាន​ធ្វើការ​ល្បាត​ក្នុងភូមិ​សាស្ត្រ​ស្រុក​ក៏​ប្រទះ​ឃើញ​ម៉ូតូ​សណ្តោង​រ៉ឺ​ម៉ក​សម្រាប់​ដឹកគោ​មួយ​គ្រឿង (​គ្មាន​គោ​) ដោយ​មានការ​សង្ស័យ​សមត្ថកិច្ច​យើង​បាន​តាម​ឃ្លាំមើល ឃើញ​ម្ចាស់​រ៉ឺ​ម៉ក បាន​ទូរស័ព្ទ​ទាក់ទង ហើយ​ជួប​គ្នា​ជាមួយ​មនុស្ស​ម្នាក់​ទៀត ជិះ​ម៉ូតូ​ម៉ាក​ស៊ូ​ម័​រ​ឣិ​ច ពណ៌​ក្រហម បន្ទាប់​មក​ឃើញ​មនុស្ស​២​នាក់​ទៀត ដឹកគោ​ចំនួន​២​ក្បាល​មក​រក​ដាក់​រ៉ឺ​ម៉ក សមត្ថកិច្ច​យើង​ក៏​ចូល​ទៅ​បង្ក្រាប​បាន​ម្ចាស់​រ៉ឺ​មក​ម្នាក់ ចំណែក​ឣ្ន​ក​ដឹកគោ​២​នាក់ បាន​លេង​គោ​ចោល ហើយ​រត់​ចូល​ព្រៃ​បាត់​ម្នាក់​ដែល​ជិះ​ម៉ូតូ​បាន​ជិះ​គេច ហើយ​កម្លាំង​យើង​ក៏​ជិះ​តាម​ចាប់​បាន ។

ក្រោយ​ធ្វើការ​សាកសួរ​លើ​ជនសង្ស័យ​ទាំង​២​នាក់​មាន ១.​ឈ្មោះ សៅ ភ្លឿ​យ ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ ភូមិ​ត្រាវ​គៀត ឃុំ​ដាន​រុន ស្រុក​សូទ្រនិគម ខេត្តសៀមរាប ។ ២.​ឈ្មោះ សំ ជា ភេទ​ប្រុស អាយុ​50​ឆ្នាំ ភូមិ​ប៉ាត​ត ឃុំ​គោក​ធ្លក​ក្រោម ស្រុក​ជីក្រែង ខេត្តសៀមរាប បាន​ឆ្លើយ​សារភាព​ថា ពួក​ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​លួច​គោ​ចំនួន​២​ក្បាល​ពិតប្រាកដ​មែន ដោយ​មាន​បក្សពួក​២​នាក់​ទៀត គឺ​ឈ្មោះ បារាំង និង​ឈ្មោះ ឌី ដែល​រត់គេច​ខ្លួន​បាត់ ។ ហើយ​បាន​ឆ្លើយ​បន្ថែម​ថា កន្លង​មក​ពួក​ខ្លួន​បាន​ធ្វើ សកម្មភាព​លួច​គោ​នៅ​ស្រុក​ប្រាសាទបាគង​បាន​២​លើក នៅ​ស្រុក​សូទ្រនិគម​ចំនួន​៤​លើក និង​ស្រុក​ជីក្រែង​ចំនុច​១​លើក ។

លោក​បាន​បញ្ជាក់​ថា ដោយ​យោង​តាម​បណ្តឹង​របស់​ឈ្មោះ ភិ​ម ឈ​ង់ ភេទ​ប្រុស ឣា​យុ​៦២​ឆ្នាំ រស់នៅ​ភូមិ​បង្កោង ឃុំ​ឣំ​ពិល ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប​បាន​បំភ្លឺ​ថា គាត់​បាន​ចង​គោ​ទុក​នៅ​ខាងជើង​ផ្ទះ​លុះ​ប្រហែល​ម៉ោង​៣​ទៀប​ភ្លឺ​ស្រាប់តែ​បាត់គោ ក្រោយមក​លឺ​ថា សមត្ថកិច្ច​ចាប់​បាន​ចោរលួច​គោ​ពេល​មក​មើល​គោ​នោះ គឺជា​គោ​របស់​គាត់​ពិតមែន ។

បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវ​បាន​កម្លាំង​ជំនាញ​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការខេត្ត ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់ ។ ចំណែក​សត្វ​គោ​ចំនួន​២​ក្បាល ប្រគល់​ឱ្យ​ម្ចាស់​យក​ទៅ​ផ្ទះ​វិញ ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ