ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូ​រ៉ូ​ណា​វីរុស ធ្វើ​ឱ្យ​រដ្ឋធានី​ល្បែង​របស់​ពិភពលោក​នៅ​ម៉ា​កាវ​ត្រូវ​បិទ

4 ឆ្នាំ មុន

ប្រភព​ពី nytimes បានឱ្យ​ដឹង​ថា មន្ត្រី​នៅ​ទីក្រុង​ម៉ា​កាវ​របស់​ប្រទេស​ចិន​កាលពី ថ្ងៃ​អង្គារ​បាន​ស្នើ​សុំ​ឱ្យ​បិទ​កាស៊ីណូ​ចំនួន ៤១ កន្លែង​របស់​ខ្លួន​រយៈពេល​កន្លះ​ខែ​ខណៈ​ដែល ពួក​គេ ប្រញាប់​បញ្ឈប់​ការ​ផ្ទុះ​ឡើង​នៃ​មេរោគ​ឆ្លង​ដែល​កំពុង​បង្ក​ផល​ប៉ះពាល់​ដល់ ប្រទេស​ចិន…

ប្រភព​ពី nytimes បានឱ្យ​ដឹង​ថា មន្ត្រី​នៅ​ទីក្រុង​ម៉ា​កាវ​របស់​ប្រទេស​ចិន​កាលពី ថ្ងៃ​អង្គារ​បាន​ស្នើ​សុំ​ឱ្យ​បិទ​កាស៊ីណូ​ចំនួន ៤១ កន្លែង​របស់​ខ្លួន​រយៈពេល​កន្លះ​ខែ​ខណៈ​ដែល ពួក​គេ ប្រញាប់​បញ្ឈប់​ការ​ផ្ទុះ​ឡើង​នៃ​មេរោគ​ឆ្លង​ដែល​កំពុង​បង្ក​ផល​ប៉ះពាល់​ដល់ ប្រទេស​ចិន និង​តំបន់ ។ ការ​ស្នើ​សុំ​នេះ​នឹង​បិទ​រដ្ឋធានី​ល្បែង​របស់​ពិភពលោក​ដែល​អាច ប៉ះពាល់​ដល់ ប្រតិបត្តិ​ករ​កាស៊ីណូ​អា​មេ​រិ​ក​ធំ​ៗ​ដូច​ជា​៖ Wynn Resorts និង Las Vegas Sands ក៏​ដូច​ជា​ក្រុមហ៊ុន​ក្នុងស្រុក​ដែល​ទ្រទ្រង់​សេដ្ឋកិច្ច​របស់​ប្រទេស ។

អាជ្ញាធរ​បាន​និយាយ​ថា​មនុស្ស ១០ នាក់​នៅ​ម៉ា​កាវ​បាន​ធ្លាក់ខ្លួន​ឈឺ​ដោយសារ​ជំងឺ រលាក​សួត​ដែល​ក្នុង​នោះ​មាន​បុគ្គលិក​សណ្ឋាគារ​នៅ​កាស៊ីណូ Galaxy ដែល​ជា​កន្លែង​លេង ល្បែងស៊ីសង​ដ៏​មមាញឹក​បំផុត​មួយ​នៅ​ក្នុង​ទីក្រុង ។ ទោះបីជា​មិន​ទាន់​មានការ​រាយការណ៍ អំពី​ការ​ស្លាប់​នៅ​ទីនោះ​ក៏​ដោយ ក៏​វីរុស​នេះ​ត្រូវ​បាន​គេ​ដឹង​ថា​បាន​សម្លាប់​មនុស្ស​យ៉ាង ហោច​ណាស់ ៤៩០ នាក់​នៅ​ចិនដីគោក ម្នាក់​នៅ​ហ្វី​លី​ពី​ន និង​ម្នាក់​ទៀត​នៅ​ហុងកុង ជា​អ្នក​ជិតខាង​របស់​ម៉ា​កាវ ។

លោក ហូ អែ​ត សេង (Ho Iat Seng) នាយក​ប្រតិបត្តិ​នៃ​ទឹកដី ពាក់កណ្តាល​ស្វយ័ត ចិន​បាន​និយាយ​នៅ​ក្នុង​សន្និសីទកាសែត​តាម​ទូរទស្សន៍​ថា «​ជា​ការ​ពិត​នេះ​គឺជា​ការ​សម្រេច ចិត្ត​ដ៏​លំបាក​មួយ ប៉ុន្តែ​យើង​ត្រូវ​តែ​ធ្វើ​វា​ដើម្បី​សុខភាព​ប្រជាជន​នៅ​ម៉ា​កាវ​» ។ ដោយ​ពាក់ ម៉ាស់​មុខ​ពណ៌​ខៀវ​លោក ហូ បាន​និយាយ​ថា​ករណី​បុគ្គលិក​សណ្ឋាគារ​ដែល​ឈឺ​នេះ​ជា​ការ ព្រមាន​មួយ​ថា វីរុស​កំពុង​តែ​ចាប់ផ្តើម​រាលដាល​ពាសពេញ​ទីក្រុង ។ កម្មករ​រូប​នេះ​បាន​ធ្វើ ដំណើរ​តាម ឡានក្រុង​ដឹក​អ្នកដំណើរ និង​បាន​ចែករំលែក​កាហ្វេ​ជាមួយ​មិត្ត​រួមការ​ងារ​នៅ កាស៊ីណូ ។ ការ​លេងល្បែង​មាន​ចំនួន ៤ ភាគ ៥ នៃ​ប្រាក់​ចំណូល​របស់​រដ្ឋាភិបាល​ម៉ា​កាវ ។ ប៉ុន្តែ​លោក ហូ បាន​មាន​ប្រសាសន៍​ថា «​ម៉ា​កាវ នៅ​តែ​អាច​ទទួល​រង​ការ​ខាតបង់​សេដ្ឋកិច្ច ទាំងនេះ​» ។

ប្រភព​ឱ្យ​ដឹង​ទៀត​ថា មេរោគ​នេះ​បាន​ធ្វើ​ឱ្យ​ក្រុមហ៊ុន និង​អ្នក​វិនិយោគ​រង្គោះរង្គើ​នៅ ជុំវិញ​ពិភពលោក​ដែល​បាន​ពឹងផ្អែក​លើ​ប្រទេស​ចិន ។ ក្រុមហ៊ុន General Motors, Ford, Nissan និង​ក្រុម ហ៊ុន​រថយន្ត​ផ្សេង​ទៀត​បាន​បិទទ្វារ​រោងចក្រ​ជា​បណ្តោះអាសន្ន ។ Apple និង Starbucks ក៏​បាន​បិទ​ហាង​ផង​ដែរ ។
កាលពី​ថ្ងៃ​អង្គារ​ក្រុមហ៊ុន​អាកាសចរណ៍​ក្នុងស្រុក Cathay Pacific ដែល​ជា​ក្រុមហ៊ុន អាកាសចរណ៍​ក្នុងស្រុក​ធំ​ជាងគេ​របស់​ហុងកុង​បាន​ប្រកាស​កាត់​បន្ថយ​ជើងហោះហើរ​របស់​ចិន​យ៉ាងច្រើន ហើយ​គ្រោង​នឹង​កាត់​ផ្តាច់​បណ្តាញ​របស់​ខ្លួន ហើយ​ក្រុមហ៊ុន​អាកាសចរណ៍ អា​មេ​រិ​កបាន​ផ្អាក​រាល់​ជើងហោះហើរ​ទាំងអស់​ទៅ​កាន់​ហុងកុង ពី​ទីក្រុង Dallas-Fort Worth និង Los Angeles រហូត​ដល់​ថ្ងៃ​ទី ២០​ខែកុម្ភៈ ។

ភាគច្រើន​នៃ​ប្រទេស​ចិន​នៅ​តែ​ត្រូវ​បាន​បិទ​ដោយ​កូ​រ៉ូ​ណា​វីរុស​ដែល​ត្រូវ​បាន​លេច​ចេញ​ជា​លើក​ដំបូង​នៅ​ក្នុង​ទីក្រុង​វូ​ហាន​របស់​ប្រទេស​ចិន និង​បាន​ធ្វើ​ឱ្យ​មនុស្ស​រាប់​ពាន់​នាក់ ឈឺ​នៅ​ក្នុង​ប្រទេស ។ នៅ​ពេល​ភ្ញៀវ​ទេសចរ​ចិន​ដែល​ចូល​មក​ដល់​ក្រុង​ម៉ា​កាវ ហាក់​បាន ផ្លាស់​ប្តូរ​ទៅ​ជា​អន្តរជាតិ និង​ជា​មជ្ឈមណ្ឌល​សម្រាប់​ការ​កម្សាន្ត ការ​បរិភោគ​អាហារ​ឆ្ងាញ់ និង​ការ​ដើរ​ទិញ​ឥ​វ៉ា​ន់​ប្រណីត ។ ក្រុមហ៊ុន​ល្បែង​បាន​សាងសង់​កាស៊ីណូ​ដ៏​ធំ​ល្វឹងល្វើយ ដែល​បំភ្លឺ​ផ្ទៃមេឃ​នៃ​ទីក្រុង​ដែល​មាន​មនុស្ស​តែ​ជាង ៦២២.០០០ នាក់ និង​មាន​ពន្លឺ​នៃ​អំ​ពូ​ល ណេ​អុង និង​អំ​ពូ​ល​ភ្លើង​ដ៏​ស្រស់​ស្អាត ។ វា​ផ្តល់​ជូន​នូវ​អ្វី​ៗ​គ្រប់យ៉ាង​ដែល Las Vegas មាន ដូច​ជា Eiffel Tower ខ្នាត​តូច និង​មាន​ច្រើន​ទៀត​ដូច​ជា Cable Car នាគ ដែល​អណ្តែត​លើ ប្រភព​ទឹក​រាំ នៅ​វិមាន Wynn ។

ម៉ា​កាវ មាន​សភាព​អ៊ូអរ​កាលពី​ពី​រស​ប្តា​ហ៍​មុន​នៅ​ពេល​ដែល​ភ្ញៀវ​ទេសចរ​មក​ពី​ដី គោក​បាន​មក​ចំណាយពេល​វិស្សមកាល​បុណ្យចូលឆ្នាំ​ចិន​នៅ Baccarat Tables របស់​ទី ក្រុង និង​ភោជនីយដ្ឋាន Michelin-starred ។ ម៉ា​កាវ ក៏​បាន​ផ្អាក​សេវាកម្ម​សាធារណៈ​មូល ដ្ឋា​ន​ផង​ដែរ កាលពី​ថ្ងៃ​អង្គា​រហើយ​លោក ហូ បាន​ទទូច​ដល់​ប្រជាជន​មិន​ឱ្យ​ចាក​ចេញពី ផ្ទះ​របស់​ពួក​គេ​លើកលែងតែ​ការ​ទទួល​អាហារ ។ លោក​បាន​មាន​ប្រសាសន៍​ថា «​នេះ​មិន មែន​ជា​ថ្ងៃ​ឈប់​សម្រាក​ទេ ។ វា​គ្រាន់តែ​ជា​ការ​គួរ​ឱ្យ​ភ្ញាក់ផ្អើល ។ ខ្ញុំ​មិន​ដែល​ឃើញ​រឿង បែប​នេះ​ទេ​ក្នុង​រយៈពេល ២៥ ឆ្នាំ​របស់ខ្ញុំ​នៅ​ទី​នេះ​» ។

ប្រភព​ដដែល​បង្ហាញ​ផង​ដែរ​ថា ប្រាក់​ចំណូល​ពី​ការ​លេងល្បែង​សរុប​របស់​ម៉ា​កាវ មាន​ចំនួន​សរុប ៣៦.៥ កោដិ​ដុល្លារ​កាលពី​ឆ្នាំ​មុន​ដែល​ជា​ការ​ធ្លាក់​ចុះ ៣.៤ ភាគរយ​បើ ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​មុន ប៉ុន្តែ​នៅ​តែ​ប្រហែល ៦ ដង​នៃ​ប្រាក់​ចំណូល​របស់​ឡាស​វេ​ហ្គា​ស ។ ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មី​ៗ​នេះ​ប្រតិបត្តិ​ករ​កាស៊ីណូ​ធំ​បំផុត​របស់​អា​មេ​រិ​ក​ដូច​ជា Wynn Resorts និង ឡាស​វេ​ហ្គា​ស បាន​មក​ពឹងផ្អែក​លើ​ទីតាំង​របស់​ពួក​គេ​នៅ​ម៉ា​កាវ ។

លោក ម៉ាត​ធ្យូ អូស​សូលី​ន​ស្គី (Matthew Ossolinski) អ្នក​ប្រឹក្សា​យោបល់​ផ្នែក​ល្បែង និង​វិនិយោគិន​បាន​និយាយ​ថា ផល​ប៉ះពាល់​នឹង​មាន​ក្នុង​រយៈពេល​ខ្លី ។ លោក​ប៉ាន់​ស្មានថា ការ​បិទ​រយៈពេល ២ ស​ប្តា​ហ៍​អាច​នឹង​កាត់​បន្ថយ​ប្រាក់​ចំណូល​ពី​ការ​លេងល្បែង​របស់ ម៉ា​កាវ ពី ៥ ទៅ ១៥ ភាគរយ​នៅ​ឆ្នាំ​នេះ ។

ដោយឡែក​អ្នកនាំពាក្យ Wynn Resorts លោក ម៉ៃ​ខ​ល វី​វើ (Michael Weaver) បាន​និយាយ​ថា ក្រុមហ៊ុន​បាន​គាំទ្រ​ដល់​ការ​សម្រេចចិត្ត​របស់​រដ្ឋាភិបាល​ក្នុង​ការ​បិទ​កា ស៊ី​ណូ​នៅ​ម៉ា​កាវ ។ លោក​បាន​មាន​ប្រសាសន៍​ថា « ការ​ព្រួយបារម្ភ និង​អាទិភាព​ខ្ពស់ បំផុត​របស់​យើង គឺ​សុខភាព និង​សុវត្ថិភាព​របស់​និ​យោ​ជិ​ក គ្រួសារ​របស់​ពួក​គេ និង​ប្រជាជន​ម៉ា​កាវ​» ។ យើង​ជឿជាក់​ថា គោលដៅ​របស់​រដ្ឋាភិបាល​ម៉ា​កាវ​ក្នុង​កំឡុង​ពេល ដ៏​លំបាក​នេះ គឺ​ត្រូវ​បាន​ដាក់​យ៉ាង​ពេញលេញ ។

កាលពី​ចុង​ខែមករា​អាជ្ញាធរ​ចិន​បាន​ចាប់ផ្តើម​ចាត់វិធានការ​យ៉ាង​ម៉ឺងម៉ាត់​ដើម្បី​ទប់ស្កាត់​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​នេះ ។ ការ​ផ្លាស់​ប្តូរ​នេះ​កើតឡើង​ស្រប​ពេល​បុណ្យចូលឆ្នាំ​ថ្មី​ដែល​ជា​ពេល វេលា​កាក់កប​បំផុត​សម្រាប់​កាស៊ីណូ​ម៉ា​កាវ​ហើយ​ទីក្រុង​នេះ​បាន​មើលឃើញ​ការ​ធ្លាក់​ចុះ ៨០ ភាគរយ​រួច​ទៅ​ហើយ ។ អស់​រយៈពេល​ជា​ច្រើន​ស​ប្តា​ហ៍​អគារ​ជាន់​កាស៊ីណូ​ជា​ច្រើន ដែល​ជា​ធម្មតា​ពោរពេញ​ទៅ​ដោយ​ភ្ញៀវ​ទេសចរ​ចិន​ភាគច្រើន​នៅ​ទំនេរ ៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ