ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូរ៉េ ផ្តល់​កម្ចី​ឥណទាន​ដល់​កម្ពុជា​កើន​ដល់ ៧០០​លាន​ដុល្លារ​សម្រាប់​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ រដ្ឋាភិបាល​កូរ៉េ​បាន​ផ្តល់​ឥណទាន​ដល់​កើន​ដល់ ៧០០​លាន​ដុល្លា រម​ក​ឲ្យ កម្ពុជា​ធ្វើការ​សាងសង​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ ។ នេះ​បើ​តាម​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី…

រាជធានី​ភ្នំពេញ​៖ រដ្ឋាភិបាល​កូរ៉េ​បាន​ផ្តល់​ឥណទាន​ដល់​កើន​ដល់ ៧០០​លាន​ដុល្លា រម​ក​ឲ្យ កម្ពុជា​ធ្វើការ​សាងសង​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ ។ នេះ​បើ​តាម​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។

យោង​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក សម្តេច​តេ​ជោ​ដែល​បាន​ចេញផ្សាយ​កាលពី​ល្ងាច ថ្ងៃ​ទី ៤​ខែកុម្ភៈ​មកនេះ​ក្នុង​ជំនួប​ជាមួយ​លោក មូ​ន ជេ​អ៊ី​ន (Moon Jae-In) ប្រធានាធិបតី​នៃ សាធារណរដ្ឋ​កូរ៉េ​ខាងត្បូង សម្តេច​តេ​ជោ​បាន​លើក​ឡើង​ថា​ពាក់ព័ន្ធ​ជាមួយនឹង​វិស័យ​ហេ​ដ្ឋា រចនាសម្ព័ន្ធ សម្ដេច​អរគុណ​ដល់​រដ្ឋាភិបាល​កូរ៉េ ដែល​បាន​ជួយ​ក្នុង​ការ​ផ្ដល់​ឥណទាន​ដល់ កម្ពុជា ជា​ពិសេស​ចាប់ពី​ឆ្នាំ ២០១៩ ដល់ ២០២០ មានការ​កើនឡើង​ពី ៣៥០ ទៅ ៧០០ លាន ដុល្លារ​សហរដ្ឋអាមេរិក ដែល​នឹង​ជួយ​ក្នុង​កា​រត​ភ្ជាប់​នឹង​ពង្រឹង​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​កម្ពុជា ពី​ខេត្ត​មួយ ទៅ​ខេត្ត​មួយ ដូច​ជា​ផ្លូវជាតិ​លេខ ២២ ផ្លូវជាតិ​លេខ ២ និង​ផ្លូវជាតិ​លេខ ៤៨ ផង ដែរ ។

ចំណែក​ពាក់ព័ន្ធ​ជាមួយនឹង​បញ្ហា​ធនធានមនុស្ស សម្ដេច​តេ​ជោ​អរគុណ​ដល់​រដ្ឋាភិបាល កូរ៉េ​ដែល​បាន​ផ្ដល់​អាហារូបករណ៍​ជូន​ដល់​និស្សិត​កម្ពុជា និង អរគុណ​ដល់​កូរ៉េ​ដែល​បាន​ផ្ដល់ ការ​គាំទ្រ​ចំពោះ​ពលករ​កម្ពុជា​នៅ​ធ្វើការ​នៅ​កូរ៉េ ។ ជាមួយ​គ្នា​នោះ​ដែរ​សម្ដេច​ក៏​បាន​ស្នើ​ឱ្យ​មាន ការ​ជំរុញ​កិច្ចព្រមព្រៀង​ពាក់ព័ន្ធ​ជាមួយនឹង​ពាណិជ្ជកម្ម​ក្នុង​ការ​បន្ត​ពង្រឹង និង​ពង្រីក​វិស័យ ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ ឲ្យ​កាន់តែ​ធំ​ថែម​ទៀត ។
សម្ដេច​ក៏​ចង់​ឃើញ​សាធារណរដ្ឋ​កូរ៉េ ជួយ​សាងសង់​ស្ពាន​ដែល​ធ្វើ​ឡើង ដោយ​សាធារណរដ្ឋ កូ​រ៉ ជា​ពិសេស​ស្ពាន​ឆ្លងកាត់​ទន្លេមេគង្គ ដ្បិត​បច្ចុប្បន្ន​កម្ពុជា មាន​ស្ពាន​មិត្តភាព​កម្ពុជា ចិន ស្ពាន​មិត្តភាព​កម្ពុជា ជប៉ុន ។

សម្ដេច​តេ​ជោ ស្នើ​ឲ្យ​រដ្ឋាភិបាល​កូរ៉េ ពិចារណា​ក្នុង​ការ​ជួ​យក សាង ស្ពាន​នៅ​ពេល​ខាង​មុខ​ផង​ដែរ ។ ក្នុង​ជំនួប​នោះ​ដែរ​លោក មូ​ន ជេ​អ៊ី​ន (Moon Jae-In) ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​កូរ៉េ ខាងត្បូង​បាន​បញ្ជាក់​ថា ពិតជា​រីករាយ​ដែល​កូរ៉េ​បាន​បង្កើត មជ្ឈមណ្ឌល​កសិកម្ម​នៅ​កម្ពុជា ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​កូរ៉េ​កាន់តែ​រីករាយ​ជាមួយនឹង​ផលិតផល ផ្លែស្វាយ​ពី​ប្រទេស​កម្ពុជា និង​ទិន្នផល​ផលិតផល​ផ្សេង​ទៀត​ពី​កម្ពុជា​ផង​ដែរ ។
លោក​បាន​បញ្ជាក់​ផង​ដែរ​ថា ភាគី​ទាំង​ពីរ​មានឱកាស​ក្នុង​ការ​ធ្វើ​កិច្ច​សហប្រតិបត្តិការ លើ​វិស័យ​កសិកម្ម និង​អភិវឌ្ឍន៍ជនបទ​នៅ​កម្ពុជា​បន្ថែម​ទៀត ។ លោក​ថា នឹង​ខិតខំ​ជំរុញ​ឲ្យ វិនិយោគិន និង​ក្រុមហ៊ុន​កូរ៉េ​មក​បណ្ដាក់ទុន​វិនិយោគ​នៅ​កម្ពុជា ឱ្យ​បាន​កាន់តែ​ច្រើន និង​ការ ចាប់​យក​ឱកាស​ក្នុង​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​រូប​វ័​ន្ត​នៅ​កម្ពុជា​ផង​ដែរ ។ ជាមួយ​គ្នា​នោះ ដែរ​លោក​ប្រធាន​ធិ​បតី​ក៏​បាន​អរគុណ​ដល់​រដ្ឋាភិបាល​កម្ពុជា​ដែល​បាន​គាំទ្រ​ដល់​គោលការណ៍ ៣ របស់​រដ្ឋាភិបាល​កូរ៉េ ជា​ពិសេស​ក្នុង​ការ​ធ្វើ​យ៉ាងណា​ប្រែ​ក្លាយជា​ឧ​ប​ទ្វី ប​កូរ៉េ ទៅ​ជា​ឧបទ្វីប ដែល​មាន​សន្តិភាព ហើយ​សង្ឃឹមថា វឌ្ឍនភាព​នៃ​ឧបទ្វីប​កូរ៉េ​នឹង បន្ត​ដំណើរការ​ទៅ​មុខ​ទៀត ។

កូរ៉េ​នឹង​រៀបចំ​នូវ​កិច្ចប្រជុំ​កំពូល​ស្តី​ពី កំណើន​បៃតង​នៅ​ចុង ឆ្នាំ ២០២០ ។ ពាក់ព័ន្ធ​ជា មួយ​បញ្ហា​ពលករ រដ្ឋាភិបាល​កូរ៉េ អរគុណ​ដល់​កម្ពុជា ក្នុង​ការ​ជួយ​អភិវឌ្ឍ​សេដ្ឋកិច្ច​របស់​កូរ៉េ នឹង​បន្ត​ការ​យកចិត្តទុកដាក់​ចំពោះ​ពលករ​របស់​កម្ពុជា ។ ពាក់ព័ន្ធ​ជាមួយនឹង​វិស័យ​ទេសចរណ៍ ទៅ​លើ​អនុស្សា​រណៈ​ដែល​បាន​ចុះ​កាលពី​ឆ្នាំ ២០០៦ បញ្ជាក់​ថា​យើង​នឹង​បន្ត​ធ្វើការ​ជាមួយ​គ្នា បន្ថែម​ទៀត​នៅ​ពេល​ខាង​មុខ ៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ