ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រា​សាក់ ជួយ​សម្រួល​ដល់​ការ​ចាត់​ចែង​​អាជីវកម្ម​របស់​អតិថិជន

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្រប​យុគសម័យ​នៃ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ (FinTech) ប្រា​សាក់ ដែល​ជា​គ្រឹះ​ស្ថាន​ហិរញ្ញ​មួយ​ក្នុង​ចំណោម​ធនាគារ​ធំ​ៗ​ទាំង 5 នៅ​កម្ពុជា ដាក់​ឱ្យ​ប្រើប្រាស់​មុខងារ «​ស្កេ​ន​-​ទូទាត់…

រាជធានី​ភ្នំពេញ ៖ ស្រប​យុគសម័យ​នៃ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ (FinTech) ប្រា​សាក់ ដែល​ជា​គ្រឹះ​ស្ថាន​ហិរញ្ញ​មួយ​ក្នុង​ចំណោម​ធនាគារ​ធំ​ៗ​ទាំង 5 នៅ​កម្ពុជា ដាក់​ឱ្យ​ប្រើប្រាស់​មុខងារ «​ស្កេ​ន​-​ទូទាត់ តាម QR Code» ដោយ​ប្រើ​តាម​ទូរស័ព្ទ​ដៃ​របស់​អតិថិជន​បាន​ភ្លាម​ៗ​នៅ​តាម​ហាង​លក់​ទំនិញ និង​សេវា​នានា​ជា​ច្រើន​យ៉ាង​ងាយស្រួល​ដោយ​មិន​ចាំបាច់​ប្រើ​សាច់ប្រាក់ និង​មិន​អស់​កម្រៃ​សេវា​។

លោក សាយ សូ​នី នាយក​ប្រតិបត្តិ​របស់​ប្រា​សាក់ បាន​មាន​ប្រសាសន៍​ថា មុខងារ ស្កេ​ន​-​ទូទាត់ នេះ​អាច​ឱ្យ​អតិថិជន ផ្ទេរ និង​ទទួល​ប្រាក់​តាម​រយៈ​ការ​ស្កេ​ន QR Code ដែល​មាននៅ​លើ​កម្មវិធី​សេវា​ធនាគារ​ចល័ត​ប្រា​សាក់ ដើម្បី​សម្រួល​ដល់​ការ​ចាត់ចែង​សាច់ប្រាក់​ក្នុង​ការ​ប្រកប​អាជីវកម្ម​របស់​អតិថិជន ឬ ទូទាត់​លើ​ថ្លៃ​ទំនិញ និង​សេវា​តាម​ហាង​នានា​ដែល​មាន​ដំឡើង QR Code នៅ​ទូ​ទាំង​កម្ពុជា ដោយ​មិន​ចាំបាច់​ចំណាយ​លើ​ការ​ថ្លៃ​សេវា​។

គ្រប់​អតិថិជន ទទួល​បានការ​រីករាយ​ក្នុង​ការ ស្កេ​ន​-​ទូទាត់ តាម​រយៈ​ការ​បើក​គណនី​សន្សំ​នៅ​ប្រា​សាក់​នៅ​ថ្ងៃនេះ ជាមួយនឹង​អត្រា​ការ​ប្រាក់​បញ្ញើ​សន្សំ​ខ្ពស់​។

សូម​បញ្ជាក់​ថា ប្រា​សាក់ ជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​មួយ​ក្នុង​ចំណោម​ធនាគារ​ធំ​ៗ​ទាំង 5 នៅ​កម្ពុជា ដែល​ផ្ដល់​ដំណោះស្រាយ​សេវា​ហិរញ្ញវត្ថុ​ជូន​ដល់​អតិថិជន រួម​មាន ៖ សេវា​ប្រាក់​បញ្ញើ​សន្សំ ទូទាត់​វិក្កយបត្រ​ទឹក ទូទាត់​វិក្កយបត្រ​ភ្លើង ផ្ទេរ​ប្រាក់ 10 ម៉ឺន​ដុល្លារ​ក្នុង 1 ថ្ងៃ​ដោយ​មិន​គិត​កម្រៃ​សេវា សេវា​ឥណទាន ដាក់​ប្រាក់​តាម​ម៉ាស៊ីន​អេ​ធី​អឹ​ម ដក​ប្រាក់​តាម​ម៉ាស៊ីន​អេ​ធី​អឹ​ម​ប្រា​សាក់​ទោះជា​គ្មាន​ប័ណ្ណ​អេ​ធី​អឹ​ម ប្តូរ​ប្រាក់ ទិញ​កាត​ទូរស័ព្ទ បើកប្រាក់​បៀវត្ស សេវា​ទូទាត់​រហ័ស អេ​ធី​អឹ​ម សេវា​ធនាគារ​ចល័ត ម៉ាស៊ីន​ឆូត​កាត សេវា​ខេ​ម​បូ​ឌា​ន​ស៊ែរ​ស្វ៊ី​ច (CSS) សេវា​ទូទាត់​ប្រព័ន្ធ​បាគង និង​សេវា​ហិរញ្ញវត្ថុ​ដទៃ​ផ្សេង​ៗ​ទៀត ជាមួយនឹង​បណ្តាញ​ការិយាល័យ​ជិត 200 ទីតាំង ព្រមទាំង​បុគ្គលិក​ជិត 9,000 នាក់​៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ