ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ត្រាំ​រួច​ការ​ចោទប្រកាន់​ទម្លាក់​ជា​ស្ថាពរ

4 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ កាលពី​ថ្ងៃ​ទី​៥​កុម្ភៈ​ត្រូវ​បាន​ព្រឹទ្ធ​សភា​លើក​ការ​ចោទប្រកាន់​ទម្លាក់​ជា​ស្ថាពរ ក្រោយ​សវនាការ​ទម្លាក់​ជា​ប្រវត្តិសាស្ត្រ ដែល​បង្ហាញ​ពី​ការ​បែកបាក់​គ្នា​របស់​អា​មេ​រិ​ក​។ ដោយ​អះអាង​ពី​ជោគជ័យ​របស់​លោក ប្រធានាធិបតី​មក​ពី​គណបក្ស​សាធារណរដ្ឋ​រូប​នេះ ប្រកាស​​ថា លោក​នឹង​បញ្ចេញ​ប្រតិកម្ម​ជា​ផ្លូវការ​នា​ថ្ងៃ​ទី​៦​កុម្ភៈ​។…

សហរដ្ឋអាមេរិក ៖ ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ កាលពី​ថ្ងៃ​ទី​៥​កុម្ភៈ​ត្រូវ​បាន​ព្រឹទ្ធ​សភា​លើក​ការ​ចោទប្រកាន់​ទម្លាក់​ជា​ស្ថាពរ ក្រោយ​សវនាការ​ទម្លាក់​ជា​ប្រវត្តិសាស្ត្រ ដែល​បង្ហាញ​ពី​ការ​បែកបាក់​គ្នា​របស់​អា​មេ​រិ​ក​។

ដោយ​អះអាង​ពី​ជោគជ័យ​របស់​លោក ប្រធានាធិបតី​មក​ពី​គណបក្ស​សាធារណរដ្ឋ​រូប​នេះ ប្រកាស​​ថា លោក​នឹង​បញ្ចេញ​ប្រតិកម្ម​ជា​ផ្លូវការ​នា​ថ្ងៃ​ទី​៦​កុម្ភៈ​។ ដោយ​ពុំ​រង់ចាំ​យូរ សេត​វិមាន​ស​ម្ឌែ​ង​ក្ដី​រីករាយ ដែល​ប្រធានាធិបតី​ពិតជា​មនុស្ស​ស្លូតត្រង់​ពេញលេញ​។ ចំពោះ​ពួក​អ្នក​ប្រជាធិប​តេយ្យ ការ​លុប​ចោល​បទចោទប្រកាន់​ប្រឆាំង​លោក​ត្រាំ ពុំ​មាន​តម្លៃ​ណាមួយ ដោយ​ពួក​គេ​យល់​ថា នោះ​ពុំ​មែន​ជា​សវនាការ​ស្មើភាព​មួយ​ឡើយ​។

ទោះបី​យ៉ាងណា​ជោគជ័យ​ខាង​នយោបាយ​នេះ​របស់​លោក​ត្រាំ ត្រូវ​បាន​ស្រអាប់ ដោយសារ​ការ​សុំ​លាលែង​របស់​សមាជិក​សភា​គណបក្ស​សាធារណរដ្ឋ​មានឈ្មោះ​ល្បី​មួយ​រូប លោក​មី​ត​រ៉ូ​ម​នី ដែល​ធ្លាប់​ឈរឈ្មោះ​ជា​បេក្ខជន​ប្រធានាធិបតី តែ​មិន​ជាប់​ឆ្នោត​កាលពី​ឆ្នាំ​២០១២៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ