អាកាស​ធាតុ​ក្តៅ​ ជួប​បញ្ហា​ខ្សោះ​ជាតិ​ទឹក​មែន​ទេ កុំ​ភ្លេច​​អាហារ​ទាំងនេះ


គ្រប់​សរីរាង្គ​ទាំងអស់​នៅ​ក្នុង​រាង​កាយ គឺ​សុទ្ធតែ​ត្រូវការ​ជាតិ​ទឹក​គ្រប់គ្រាន់ ដើម្បី​ដំណើរការ​មុខ​ងារ​បាន​ត្រឹមត្រូវ​ជៀសវាង​បញ្ហា​សុខភាព​ផ្សេង​ៗ​។​ពិសេស​ក្នុង​ខែ​ក្ដៅ​ការ​រក្សា​បាន​ជាតិ​ទឹក​គ្រប់​គ្រាន់​ក្នុង​រាង​កាយ គឺ​កាន់តែ​ចាំបាច់​បំផុត​។ ថា​តើ​អាហារ​អ្វីខ្លះ​ជួយ​ទប់ទល់​នឹង​អាកាសធាតុ​ក្ដៅ? ថ្ងៃនេះ​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឲ្យ​ដឹង​ពី​ប្រភេទ​នៃ​ផ្លែ​ឈើ​ដែល​អ្នក​គួរ​ទទួលទាន​ដើម្បី​ជៀស​ផុត​ពី​បញ្ហា​ខ្សោះ​ជាតិ​ទឹក​ក្នុង​រាង​កាយ ៖

១. ទឹកដូង ៖ កំឡុង​ពេល​រដូវក្ដៅ​ទឹកដូង គឺជា​ភេសជ្ជៈ​ដ៏​ប្រសើរ​បំផុត​ដើម្បី​ទទួល​បាន​អារម្មណ៍​ស្រស់ស្រាយ​និង​ត្រជាក់​។ ភេសជ្ជៈ​ធម្មជាតិ​នេះ​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​សារធាតុចិញ្ចឹម​ដែល​ជួយ​បំពេញ​អេ​ឡិច​ត្រូ​លី​ត្រ​ក្នុង​រាង​កាយ​ក្រោយ​បាត់បង់​ពេល​បែកញើស ហើយ​បញ្ចុះ​កម្ដៅ​បាន​យ៉ាង​ប្រសើរ​។

២. ឪឡឹក ៖ ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ជាតិ​ទឹក​ដែល​ជួយ​កាត់​បន្ថយកម្ដៅ​រាង​កាយ​បាន​យ៉ាង​ប្រសើរ​។ លើស​ពី​នេះ​ទៅ​ទៀត​ឪឡឹក​ក៏​ជា​ប្រភព​ដ៏​ល្អ​បំផុត​មួយ​នៃ​សារធាតុ lycopene ដែល​ការពារ​ស្បែក​ប្រឆាំង​នឹង​ការ​បំផ្លាញ​ពី​សំណាក់​ពន្លឺព្រះអាទិត្យ​ផង​ដែរ​។ ជាតិ​ស​សៃ​នៃ​ផ្លែ​ឪឡឹក​ក៏​ជួយ​រក្សា​ក្បាលពោះ​រាបស្មើ​និង​សម្រួល​ដល់​ការ​រំលាយ​អាហារ​គួរ​ឱ្យ​កត់សម្គាល់​។

៣. ផ្លែ​ទទឹម ៖ ផ្លែ​ឈើ​រសជាតិ​ជូរអែម​នេះ​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​ជាតិ​ទឹក​ដែល​ជួយ​រាង​កាយ​មិន​ឱ្យ​ឡើង​កម្ដៅ​ខ្ពស់​ខុស​ប្រក្រតី​។

៤. ត្រសក់ ៖ មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​ជាតិ​ទឹក ត្រសក់​ជួយ​បន្ថយកម្ដៅ​រាង​កាយ​។ វា​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​វីតាមីន C ដែល​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​ទៀត​ផង​។

៥. ឆៃថាវ ៖ ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ជាតិ​ទឹក​និង​វីតាមីន C​។ លក្ខណៈសម្បត្តិ​ប្រឆាំង​ការ​រលាក​ដែល​ជួយ​កម្ចាត់​ភាព​ស្ត្រេ​ស ឈឺសន្លាក់ និង​ឈឺ​សាច់ដុំ​ដោយសារ​កម្ដៅ​ខ្លាំង​។

៦. ស្លឹក​ជី​អង្កាម ៖ ដើម្បី​បន្ថយកម្ដៅ​រាង​កាយ​ពី​ខាងក្នុង ចូរ​បន្ថែម​ស្លឹក​ជី​អង្កាម​ក្នុង​អាហារ​និង​ភេសជ្ជៈ​។ ជី​អង្កាម​មាន​ផ្ទុក​សារធាតុ menthol ដែល​ផ្ដល់​ភាព​ត្រជាក់​។

៧. ត្រសក់ស្រូវ ៖ គ្រប់​ចំណិត​នៃ​ផ្លែ​ត្រសក់ស្រូវ គឺ​មាន​ផ្ទុក​ជាតិ​ទឹក​ដល់​ទៅ ៩០​ភាគរយ​។ នេះ​ហើយ​ជា​មូលហេតុ​ដែល​អ្នក​គួរ​ព្យាយាម​ទទួលទាន​ផ្លែ​ឈើ​នេះ ដើម្បី​ជៀស​ផុត​ពី​បញ្ហា​ខ្សោះ​ជាតិ​ទឹក​ក្នុង​រាង​កាយ ក្រោយ​ធ្វើ​លំ​ហាត់ប្រាណ ឬ​ខណៈ​ពេល​ស្ថិត​ក្រោម​អាកាសធាតុ​ក្ដៅ​។ លើស​ពី​នេះ​ទៅ​ទៀត ត្រសក់ស្រូវ ក៏​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​វីតាមីន A ដែល​ល្អ​សម្រាប់​សុខភាព​ភ្នែក​ផង​ដែរ (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

សុខភាព

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

០២:៤៧ | ក្នុងស្រុក

ក្រុមហ៊ុន LION CORPORATION (THAILAND) LTD និង​ក្រុមហ៊ុន TSNR Distribution Co., Ltd បរិច្ចាគ​ថវិកា​ចំនួន ៤០.០០០.០០០ រៀល និង​ជែល​លាងដៃ ជូន​មន្ទីរពេទ្យ គន្ធ​បុប្ផា និង​មន្ទីរពេទ្យ​មិត្តភាព ខ្មែរ​-​សូ​វៀត

១០:៤៧ | ក្នុងស្រុក

មិត្ត​ហ្វូ​ន កំពុង​អនុវត្តន៍​រក្សា​គម្លាត​ឆ្ងាយ​ពី​​គ្នា​ដោយ​លើកទឹកចិត្ត​ឱ្យ​អតិថិជន​របស់​ខ្លួន​ប្រើប្រាស់​សេវាកម្ម​ឌី​ជី​ថ​ល ក្នុង​​ពេល​កំពុង​ផ្ទុះ​កូ​វី​ដ​១៩

០១:២០ | ក្នុងស្រុក

ក្រុមហ៊ុន​អ៊ិ​ន​ធើ ឡូ​ជី​ស្ទីក (​ខេ​ម​បូ​ឌា​) ជា​ក្រុមហ៊ុនមេ​នៃ​ធនាគារ​ឯកទេស​វី​ង នឹង​វិនិយោគ​ជាមួយ Camboticket ដើម្បី​ពង្រីក​អាជីវកម្ម​លក់​សំបុត្រ​អន​ឡាញ​នៅ​កម្ពុជា

០២:១៨ | ក្នុងស្រុក

ធនាគារ អេ​ស៊ី​លី​ដា បរិច្ចាគ​ថវិកា ៣០០០ លាន​រៀល ដើម្បី​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​សកម្ម​ភាព​មនុស្សធម៌ និង​ការ​ទប់ស្កាត់​ការ​រីក​រាល​ដាល​ជំងឺ​កូ​វី​ដ​១៩

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ