ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេឃ​ក្តៅ​បែក​ញើស​ដុំ​ក្លិន​ខ្លួន​មែន​ទេ ភេសជ្ជៈ​នេះ​ជួយ​បំបាត់​បញ្ហា​​នេះ​បាន​

4 ឆ្នាំ មុន

ខែ​ក្តៅ ជា​ការ​ពិត​ណាស់ អ្នក​ត្រូវ​ប្រឈម នឹង​កម្តៅថ្ងៃ និង​ការ​បែកញើស ហើយ​រឹតតែ​ធ្ងន់​ទៀត​នោះ គឺ​ក្លិន​ខ្លួន​តែ​ម្តង​។ ញើស ពេល​ប៉ះ​នឹង​បាក់តេរី ជា​ពិសេស…

ខែ​ក្តៅ ជា​ការ​ពិត​ណាស់ អ្នក​ត្រូវ​ប្រឈម នឹង​កម្តៅថ្ងៃ និង​ការ​បែកញើស ហើយ​រឹតតែ​ធ្ងន់​ទៀត​នោះ គឺ​ក្លិន​ខ្លួន​តែ​ម្តង​។

ញើស ពេល​ប៉ះ​នឹង​បាក់តេរី ជា​ពិសេស នៅ​តំបន់​ប្រដាប់​ភេទ ក្លៀក និង​ក វា​នឹង​បង្ក​ជា​បញ្ហា ហើយ​បញ្ចេញ​ក្លិន​គួរ​ឲ្យ​ទ្រាំ​មិន​ចង់បាន ព្រមទាំង​បណ្តាល​ឲ្យ​រលាក ឬ​ប៉ះពាល់​ដល់​ស្បែក​ទៀត​ផង​។

មនុស្ស​ភាគច្រើន ពឹង​លើ​ទឹកអប់ និង​ប្រដាប់​លុ​ញ​ក្លៀក ប៉ុន្តែ វា​មិន​អាច​ដោះស្រាយ បាន​គ្រប់ពេល​នោះ​ទេ​។

សំណាង​ណាស់ យើង​មាន​វិធីសាស្ត្រ​ធម្មជាតិ​មួយ ក្នុង​ការ​ធ្វើ​ភេសជ្ជៈ​ញ៉ាំ ដើម្បី​បំបាត់​បញ្ហា​ក្លិន​ខ្លួន​នេះ​បាន​។

គ្រឿងផ្សំ
– ផ្លែ​ប៉ោម ១ ផ្លែ
– ជី​វ៉ាន់ស៊ុយ ៣-៤ សន្លឹក
– ស្ពៃ​ក្តៅ​ស្រស់ មួយ​កូន​ដុំ​តូច
– ខ្ញី​មួយ​ចឹប
– ទឹកក្រូច​ឆ្មារ​បន្តិច​។

វិធី​ធ្វើ
ដាក់​គ្រឿងផ្សំ​ទាំងអស់​ចូល​គ្នា រួច​កិន​ឲ្យ​ម៉ត់​។

របៀប​ញ៉ាំ
– ចូរ​ញ៉ាំ​ភេសជ្ជៈ​នេះ នៅ​ពេល​ព្រឹក​ព្រលឹម (​ពោះ​ទរ​ទេ​)
– អ្នក​ដាក់​វា​ក្នុង​ទូទឹកកក ទុក​ញ៉ាំ​ថ្ងៃស្អែក ប៉ុន្តែ មិន​ត្រូវ​ឲ្យ​ហួស​ពី ៤៨ ម៉ោង​នោះ​ទេ (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ