ការចាស់តាមអាយុ ជាអ្វីដែលមនុស្សយើងមិនអាចចៀសផុតនោះទេ ប៉ុន្តែប្រសិនបើអ្នកដឹងក្បួន ហើយចេះការពារ វាមិនងាយមករកអ្នកនោះទេ ទោះបីជាអ្នកអាយុ ៦០ ហើយក៏ដោយ។
ស្នាមជ្រួញ ជាសញ្ញានៃភាពចាស់ ទោះបីជាអ្នកមានអាយុតិចក្តី ហើយវាពិតជារំខាន និងធ្វើមនុស្សស្រីស្ត្រេស ហើយពិបាកចិត្តខ្លាំងណាស់។ ហេតុដូច្នេះហើយ ថ្ងៃនេះ យើងខ្ញុំនឹងបង្ហាញអ្នកអំពីម៉ាសបិទមុខបែបងាយៗបំផុត ដែលអ្នកអាចធ្វើដោយខ្លួនឯង ដើម្បីបំបាត់ស្នាមជ្រីជ្រួញនៅលើផ្ទៃមុខបានយ៉ាងមានប្រសិទ្ធភាព។ ម៉ាសបិទមុខនេះ ងាយស្រួលធ្វើ ហើយចំណាយលុយអស់តិចទៀតផង។
គ្រឿងផ្សំ មានតែពីរមុខទេ គឺ ៖
១. ទឹកដោះគោ ២ ស្លាបព្រាបាយ
២. ទឹកឃ្មុំ ១ ស្លាបព្រាបាយ។
ទឹកឃ្មុំ អាចផ្តល់សំណើម និងធ្វើឲ្យស្បែកតឹងណែន។ ទឹកឃ្មុំ អាចសម្លាប់មេរោគ និងបាក់តេរី ដែលមាននៅលើផ្ទៃមុខ។
ទឹកដោះគោ ជាគ្រឿងខាតស្បែកធម្មជាតិ ដែលសាកសមបំផុត សម្រាប់អ្នកចង់បានស្បែកស ហើយម៉ត់រលោង។
វិធីធ្វើ
១. លាយគ្រឿងផ្សំទាំងពីរបញ្ចូលគ្នា រួចយកទៅលាបលើមុខ
២. ម៉ាស្សាមុខ ជារាងរង្វង់ ក្នុងរយៈពេល ៥ ទៅ ១០ នាទី
៣. ទុកវាចោល ២០ ទៅ ២៥ នាទី
៤. យកក្រណាត់ស្អាតជ្រលក់ទឹក រួចជូតសម្អាតមុខចេញឲ្យស្អាត
៥. លាងមុខថ្នម ដោយមិនប្រើសាប៊ូ។
បងប្អូនអាចធ្វើបែបនេះ ពីរដងក្នុងមួយអាទិត្យ ធានា ស្បែកបងប្អូននឹងស ហើយក្មេងជាធម្មតាជាមិនខានឡើយ (ប្រភពពី៖ Health.com.kh)៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ