មេរោគកូរ៉ូណាថ្មីដែលផ្ទុះនៅប្រទេសចិន…ពេលនេះកំពុងរាលដាលច្រើនប្រទេសលើសកលលោកទៅហើយ…នៅកម្ពុជាយើងក៏មានម្នាក់ដែរ…ដែលកំពុងធ្វើឱ្យភ័យព្រួយស្លន់ស្លោ…កំពុងនាំគ្នាការពាររៀងៗខ្លួនយ៉ាងកក្រើក…ដែលជាភារកិច្ចផ្ទាល់ខ្លួនគ្រប់គ្នាការពារ ។
មេរោគកូរ៉ូណាថ្មី…មិនទាន់សម្លាប់ប្រជាជនកម្ពុជាយើងម្នាក់ណាទេ…គិតត្រឹមថ្ងៃ២៩ មករា នេះ…ដោយមិននិយាយពីប្រទេសចិនមានស្លាប់១០៦នាក់ដ៏គួរឱ្យសោកសៅបំផុតនេះទេ ។
ចំណែកមេរោគចរាចរណ៍នៅកម្ពុជា…នោះទើបជា «មេរោគកាចសាហាវបំផុត»…ជា«មេអាសន្នរោគ»
…សម្លាប់មនុស្សអត់រើសមុខតាមដងផ្លូវ…សម្លាប់ទាំងក្មេងចាស់ ស្ត្រី បុរស…សម្លាប់ស្រស់ៗយ៉ាងរដូករណែល…ខ្លះស្លាប់ភ្លាមៗ…ខ្លះទៀតកំពុងសង្គ្រោះនៅមន្ទីរពេទ្យ…ដែលខ្លះអាចស្លាប់បន្ត…ខ្លះបាក់ដៃបាក់ជើងពិការភាពមួយជីវិត…សល់តែដង្ហើមរស់នៅ ។
ជាក់ស្តែង៤ថ្ងៃក្នុងពិធីបុណ្យចូលឆ្នាំចិន-វៀតណាម…«មេរោគចរាចរណ៍»នៅកម្ពុជា…ឆក់យកជីវិតតាម
ដងផ្លូវ៤០នាក់…របួសកំពុងនៅក្នុងមន្ទីរពេទ្យ៨០នាក់ទៀត…ពិតជា «មេអាសន្នរោគ» ដ៏សាហាវបំផុត
មែន…ប៉ុន្តែមិនសូវឃើញមានការភ្ញាក់ផ្អើល…មិនឃើញមានការភ័យស្លន់ស្លោជាសាធារណៈនៅឡើយទេ…ដូចជាអត់ភ័យសោះ ។
ក្រុមអ្នកវិភាគគិតថា…«មេរោគចរាចរណ៍» កំពុងផ្ទុះខ្លាំង…ស្រាប់តែមេរោគកូរ៉ូណាថ្មីជ្រៀតចូលទៀត…ជាបន្ទុកកាន់តែធ្ងន់សម្រាប់រាជរដ្ឋាភិបាល…ដែលត្រូវព្យាបាលទាំង២ក្នុងឆ្នាំនេះ…ដែលជំហ៊ានដំបូងនោះ…ត្រូវ«ជាន់កដាក់គុក» អ្នកបើកបរ «ខុសច្បាប់» មុនគេ…ហើយត្រូវចៀសវាង «ជាន់កយកប្រាក់» ទើបអាចរាងចាលខ្លះៗ ។
«មេរោគចរាចរណ៍» មួយថ្ងៃៗសម្លាប់រង្គាល…ដែលគួរនាំគ្នាបើកយុទ្ធនាការភ័យខ្លាច…ប៉ុន្តែអត់សោះ…
េហ ! េហ !
ចែករំលែកព័តមាននេះ