ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋបាល​រាជធានី​ប្រកាស​បញ្ឈប់​ការ​ផ្សាយ​ផលិតផល​ថាំ្ន​ជក់​គ្រប់​ប្រភេទ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អភិបាល​រាជធានី​ភ្នំពេញ​ប្រកាស​បញ្ឈប់​ការ​ផ្សាយ​ផលិតផល​ថាំ្ន​ជក់​គ្រប់​ប្រភេទ​នៅ​ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​ចូលរួម​ធ្វើ​ឱ្យ​រាជធានី​ភ្នំពេញ​គ្មាន​ផ្សែង​បារី និង​ថែរក្សា​សុខភាព​របស់​ប្រជាពលរដ្ឋ​។ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ចេញ​សេចក្តីជូនដំណឹង​លែង​ឲ្យ​មានការ​ផ្សាយពាណិជ្ជកម្ម​ផលិតផល​ថ្នាំជក់​នៅ​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ​នេះ​ដែល​បាន​ធ្វើ​ឡើង​ដោយសារ​ក្រុមហ៊ុន​ថ្នាំជក់​មួយ​ចំនួន​បាន​ផ្សព្វផ្សាយ​លក់​បារី​ក្នុង​ទំហំ​ទ្រង់ទ្រាយ​ធំ ហួស​ពី​ការ​ពិត ក្នុង​គោលបំណង​អូស​ទាញ​អ្នកលក់​បារី​ទូ​ទាំង​ប្រទេស​ឲ្យ​ចូលរួម​ក្នុង​កម្មវិធី​ប្រកួតប្រជែង​ដាក់​តាំង​បារី ដើម្បី​បាន​ទទួល​រង្វាន់​ពី​ក្រុមហ៊ុន ពិសេស​ការ​អូស​ទាញ​អ្នក​ជក់បារី​ជាដើម…

រាជធានី​ភ្នំពេញ ៖ អភិបាល​រាជធានី​ភ្នំពេញ​ប្រកាស​បញ្ឈប់​ការ​ផ្សាយ​ផលិតផល​ថាំ្ន​ជក់​គ្រប់​ប្រភេទ​នៅ​ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​ចូលរួម​ធ្វើ​ឱ្យ​រាជធានី​ភ្នំពេញ​គ្មាន​ផ្សែង​បារី និង​ថែរក្សា​សុខភាព​របស់​ប្រជាពលរដ្ឋ​។

រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ចេញ​សេចក្តីជូនដំណឹង​លែង​ឲ្យ​មានការ​ផ្សាយពាណិជ្ជកម្ម​ផលិតផល​ថ្នាំជក់​នៅ​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ​នេះ​ដែល​បាន​ធ្វើ​ឡើង​ដោយសារ​ក្រុមហ៊ុន​ថ្នាំជក់​មួយ​ចំនួន​បាន​ផ្សព្វផ្សាយ​លក់​បារី​ក្នុង​ទំហំ​ទ្រង់ទ្រាយ​ធំ ហួស​ពី​ការ​ពិត ក្នុង​គោលបំណង​អូស​ទាញ​អ្នកលក់​បារី​ទូ​ទាំង​ប្រទេស​ឲ្យ​ចូលរួម​ក្នុង​កម្មវិធី​ប្រកួតប្រជែង​ដាក់​តាំង​បារី ដើម្បី​បាន​ទទួល​រង្វាន់​ពី​ក្រុមហ៊ុន ពិសេស​ការ​អូស​ទាញ​អ្នក​ជក់បារី​ជាដើម ។

យោង​តាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា គ្រប់​ក្រុមហ៊ុន​ថ្នាំជក់​ទាំងអស់ ត្រូវ​បញ្ឈប់​ការ​ផ្សាយពាណិជ្ជកម្ម​ផលិតផល​ថ្នាំជក់​គ្រប់​ប្រភេទ ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ ជា​ពិសេស​កម្មវិធី​ប្រកួតប្រជែង ការ​តាំង​កញ្ចប់​បារី​ដែល​ល្មើស​ទៅ​នឹង​ច្បាប់ ស្តី​ពី​ការ​ត្រួតពិនិត្យ​ផលិតផល​ថ្នាំជក់ ដោយ​ក្រុមហ៊ុន​ត្រូវ​ប្រមូល​យក​ចេញ​អោយ​អស់ នូវ​សម្ភារ​ផ្សាយពាណិជ្ជកម្ម​បារី​ដែល​បាន​ផ្សព្វផ្សាយ​កន្លង​មក​រួម​ទាំង​លុប​ការ​ផ្សាយពាណិជ្ជកម្ម​ផលិតផល​ថ្នាំជក់ នៅ​ក្នុង​វេ​ប​សាយ​របស់​ក្រុមហ៊ុន និង​តាម​បណ្ដាញ​ព័ត៌មាន​សង្គម ។

សកម្មភាព​របស់​ក្រុមហ៊ុន​ទាំងនេះ​បាន​បង្ហាញ​នូវ​ចេតនា មិន​ត្រឹមតែ​ប្រព្រឹត្ត​ល្មើស​នឹង​ច្បាប់​ស្ដី​ពី​ការ​ត្រួតពិនិត្យ​ផលិតផល​ថ្នាំជក់​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​បាន​អូ​សទាញ​អ្នកលក់​បារី​​ឱ្យ​​រួមចំណែក​បទល្មើស​រួចខ្លួន​ដែរ ។

សេចក្តីជូនដំណឹង​បានអោយ​ដឹង​ទៀត​ថា ការ​ប្រើប្រាស់​ផលិតផល​ថ្នាំជក់​គ្រប់​ប្រភេទ​នឹង​បណ្តា​ឲ្យ​កើត​ជំងឺ​ជា​ច្រើន រួម​មាន​ជំងឺ​ដាច់​សរសៃឈាម​ក្នុង​ខួរក្បាល ជំងឺ​ស្ទះ​សរសៃឈាម​បេះដូង ជំងឺឆ្លង​ផ្លូវដង្ហើម​ផ្នែក​ខាងក្រោម ជំងឺ​ត្បៀត​ទងសួត​រ៉ាំរ៉ៃ ជំងឺមហារីក​សួត ទងសួត​និង​បំពង់ខ្យល់​។ ជាង​នេះ​ទៅ​ទៀត ការ​ប្រើប្រាស់​ថ្នាំជក់​បាន​បណ្ដាល​ឲ្យ​ម្នាក់​ខាតបង់​ថវិកា​រហូត​ដល់​៦៤៩​ដុល្លារ​អា​មេ​រិ​ក​ក្នុង​មួយ​ឆ្នាំ ដែល​ស្មើនឹង​៣​ភាគរយ នៃ​ផលិតផល​ក្នុងស្រុក​សរុប​របស់​កម្ពុជា ។

គួរ​រំលឹក​ថា អង្គការ​កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ​និង​អង្គការ​សុខភាព​ពិភពលោក​បាន​រក​ឃើញ​ថា ប្រជាពលរដ្ឋ​កម្ពុជា​ប្រមាណ​១៥០០០​នាក់​បាន​ស្លាប់​ជា​រៀង​រាល់​ឆ្នាំ បណ្ដាល​មក​ពី​ជំងឺ​ដែល​បង្ក​ដោយ​ការ​ប្រើប្រាស់​ផលិតផល​ថ្នាំជក់ ហើយ​ក្នុង​មួយ​ថ្ងៃ​ៗ មាន​អ្នក​ស្លាប់​ប្រមាណ​លើស​ពី​៤០​នាក់ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ