ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាក់សោ​ចេញ​ទៅ​ហូប​បាយ​នៅ​ឯ​ហាង ភ្លើង​ឆេះ​ផ្ទះ​ហ្មត់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ផ្ទះ​មួយ​ខ្នង​ធ្វើ​ពី​ឈើ​លើ​និង​ថ្ម​ក្រោម បាន​ត្រូវ​ព្រះ​អគ្គី​លេប​ត្របាក់​ហ្មត់ ខណៈ​ម្ចាស់ផ្ទះ​នាំ​គ្នា​ទៅ​ហូប​បាយ​នៅ​ឯ​ហាង​។ អគ្គិភ័យ​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមា​ណ​១០​និង​៣០​នាទី​យប់​ថ្ងៃ​ទី​៤ ខែកុម្ភៈ នៅផ្ទះ​លេខ​៤២៣ ផ្លូវ​លេខ​២៤BT…

រាជធានី​ភ្នំពេញ ៖ ផ្ទះ​មួយ​ខ្នង​ធ្វើ​ពី​ឈើ​លើ​និង​ថ្ម​ក្រោម បាន​ត្រូវ​ព្រះ​អគ្គី​លេប​ត្របាក់​ហ្មត់ ខណៈ​ម្ចាស់ផ្ទះ​នាំ​គ្នា​ទៅ​ហូប​បាយ​នៅ​ឯ​ហាង​។ អគ្គិភ័យ​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមា​ណ​១០​និង​៣០​នាទី​យប់​ថ្ងៃ​ទី​៤ ខែកុម្ភៈ នៅផ្ទះ​លេខ​៤២៣ ផ្លូវ​លេខ​២៤BT ភូមិ​ត្នោត​ជ្រំ​៦ សង្កាត់​បឹង​ទំពុន​ទី​២ ខណ្ឌមានជ័យ ។

ម្ចាស់​ផ្ទះ​ខាងលើ​ឈ្មោះ សៀង សុខ​លាង ភេទប្រុស អាយុ​៥៧​ឆ្នាំ ជា​មន្ត្រី​ចូល​និវត្តន៍ បានឱ្យដឹង​ថា ផ្ទះ​គាត់​ដែល​ត្រូវ​ភ្លើង​ឆេះ​អស់ទាំង​ស្រុង​នេះ មាន​ទំហំ​៦​ម៉ែត្រ​គុណ​១១​ម៉ែត្រ ជា​ប្រភេទ​ផ្ទះ​ឈើ​លើ​ប្រក់​ក្បឿង ខាង​ក្រោម​ថ្ម ហើយ​គាត់​បាន​ជួល​ទៅ​ឱ្យ​ស្ត្រី​ខ្មែរ​ម្នាក់​ស្នាក់​នៅ​ជាមួយ​សង្សារ​ជា​ជនជាតិ​បរទេស ប្រកប​របរ​បើកហាង​លក់​បាយ​នៅ​ផ្សា​របឹង​ទំពុន ។

ចំណែក​ស្ត្រី​ខ្មែរ​ជា​អ្នក​ជួល​ឈ្មោះ ជា សុភា​វី អាយុ​៣៥​ឆ្នាំ ដែល​មាន​សង្សារ​ជា​ជនជាតិ​ស៊ុ​យ​អែ​ត​ឈ្មោះ Robin Elcberg និយាយ​ថា មុនពេល​កើតហេតុ​គឺ​គាត់​កំពុង​រវល់​លក់ដូរ​នៅ​ឯ​ផ្សារ​រហូត​ដល់​ម៉ោង​ប្រមាណ​៩​និង​៣០​នាទី​យប់ ក៏​ទូរស័ព្ទ​ហៅ​សង្សារ​ជា​ជនបរទេស​នោះ​ទៅ​ហូបបាយ​នៅ​ហាង​ខាងក្រៅ ។ ប៉ុន្តែ​សង្សារ​គាត់​ប្រាប់​ថា​អត់​ស្រួលខ្លួន​ទេ ចង់​សម្រាក​និង​បាន​ផ្តាំ​ឱ្យ​ខ្ចប់​បាយ​យក​មក​ឱ្យ​នៅផ្ទះ​ផង តែ​គាត់​មិនព្រម​និង​បាន​បង្ខំ​ឲ្យ​ចេញ​ទៅ​ហូប​បាយ​នៅ​ខាងក្រៅ​ទាំងអស់​គ្នា និង​បាន​បិទទ្វារ​ផ្ទះ​ចាក់សោ ។

ប្រភព​ដដែល​បន្ត​ថា បន្ទាប់​ពី​មក​ដល់​ហាង បាយ​មួយសន្ទុះ ស្រាប់តែ​មាន​អ្នក​ភូមិ​និង​ម្ចាស់ផ្ទះជួល​ទូរស័ព្ទ​មក​ប្រាប់​ថា ផ្ទះ​ដែល​គាត់​ស្នាក់​នៅ​ត្រូវ​ភ្លើង​ឆាបឆេះ ។ ពេល​នោះ គាត់​ក៏​ប្រញាប់​ត្រឡប់​មក​វិញ​ទាំង​ភ័យ​ស្លន់ស្លោ តែ​នៅ​ពេល​មក​ដល់​គឺ​ភ្លើង​បាន​ឆេះ​ផ្ទះ​អស់ទាំង​ស្រុង​ទៅ​ហើយ រួម​ទាំង​ទ្រព្យសម្បត្តិ​មាន​តម្លៃ​មួយ​ចំនួន នៅ​ក្នុង​នោះ​ផង ។

ចំពោះ​មូលហេតុ​ដែល​នាំ​ឲ្យ​កើត​មាន​អគ្គិភ័យនេះ ម្ចាស់ផ្ទះ​បាន​ដាក់​ការ​សង្ស័យ​ថា​មក​ពី​ឆ្លងចរន្តអគ្គិសនី ។ ក្នុង​ហេតុការណ៍​អគ្គិភ័យ​នេះមាន​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​៩​គ្រឿង​ទៅ​អន្ត រាគ​មន៍ ក្នុង​នោះ​រថយន្ត​របស់​ការិយាល័យ​នគរបាល​បង្ការ​និង​ពន្លត់​អគ្គិភ័យ​ចំនួន​៨​គ្រឿង និង​របស់​ក្រុម​ហុ​៊​ន​ស្រា​បៀរ​កម្ពុជា​១​គ្រឿង ។

ទោះជា​យ៉ាងណា អគ្គិភ័យ​នេះ​មិន​បាន​ឆ្លង​រាលដាល​ដល់​ផ្ទះ​ផ្សេង​ទៀត​ឡើយ ហើយ​ចំពោះមូលហេតុ​ពិត​ប្រាកដ​នោះ​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​បន្ត​ទៀត ៕ ​

អត្ថបទសរសេរ ដោយ