ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Shelly-Annជឿ​ថា​ នាង​អាច​ប្រកួត​ប្រជែង​ក្មេង​ជំនាន់​ក្រោយ​

4 ឆ្នាំ មុន

ម្ចាស់​មេដាយមាស​រត់​ចម្ងាយ១០០​ម៉ែត្រ​ពិភពលោក (World Champion) ៤​សម័យកាល Shelly-Ann Fraser-Pryce ជឿជាក់​ថា​នាង​អាច​ប្រកួតប្រជែង​ជាមួយ​យុវជន​ជំនាន់​ក្រោយ ដើម្បី​ឈ្នះ​មេដាយមាស​អូ​ឡាំ​ពិ​ក​នៅ​ទីក្រុង​តូ​ក្យូ​។ កីឡា​ការ​នី​វ័យ ៣៣​ឆ្នាំ​សញ្ជាតិ​ចា​ម៉ៃ​កា​រូប​នេះ…

ម្ចាស់​មេដាយមាស​រត់​ចម្ងាយ១០០​ម៉ែត្រ​ពិភពលោក (World Champion) ៤​សម័យកាល Shelly-Ann Fraser-Pryce ជឿជាក់​ថា​នាង​អាច​ប្រកួតប្រជែង​ជាមួយ​យុវជន​ជំនាន់​ក្រោយ ដើម្បី​ឈ្នះ​មេដាយមាស​អូ​ឡាំ​ពិ​ក​នៅ​ទីក្រុង​តូ​ក្យូ​។

កីឡា​ការ​នី​វ័យ ៣៣​ឆ្នាំ​សញ្ជាតិ​ចា​ម៉ៃ​កា​រូប​នេះ បាន​ក្លាយជា​កីឡា​ការ​នី​ចាស់​ជាងគេ​បំផុត ដែល​ឈ្នះ​មេដាយមាស​ពិភពលោក​រត់​ចម្ងាយ ១០០​ម៉ែត្រ ពេល​ដែល​នាង​បាន​ឈ្នះ​នៅ​ទីក្រុង​ដូ​ហា ប្រទេស​កា​តា កាលពី​ខែកញ្ញា​។

Shelly-Ann បាន​និយាយ​ថា «​ខ្ញុំ​ពិតជា​ជឿ​ថា​វា​អាច​ទៅ​រួច ដោយ​ពិចារណា​លើ​ឆ្នាំ​កន្លង​មក ដើម្បី​កែ​លម្អ​។ ពេលវេលា​នោះ​ពិតជា​ផ្តល់​ដល់​ខ្ញុំ ដើម្បី​ផ្តោតអារម្មណ៍​ទៅ​លើ​គោលដៅ​ដែល​ខ្ញុំ​ចង់​សំរេច ខ្ញុំ​ពិតជា​ទន្ទឹង​រង​ចាំ ដើម្បី​សម្រេច​មេដាយមាស​អូ​ឡាំ​ពិ​ក​លើក​ទី​៤ របស់ខ្ញុំ​»​។

សូម​រំលឹក​ថា Shelly-Ann Fraser-Pryce បាន​ឈ្នះ​មេដាយមាស​ចំនួន​១៦​គ្រឿង​ពី​ព្រឹត្តិការណ៍​កីឡា​ជា​ច្រើន ស្រប​ពេល​ដែល​ការ​ប្រកួត​កីឡា​អូ​ឡាំ​ពិ​ក នាង​បាន​ឈ្នះ​ចំនួន​៣​លើក ពោល​គឺ​នៅ​ទីក្រុង​ប៉េ​កាំ​ង (​ចិន​) ឆ្នាំ​២០០៨ និង​ទីក្រុង​ឡុ​ង​ដ៍​(​អង់គ្លេស​) ឆ្នាំ​២០១២ និង​ចុង​ក្រោយ​នៅ​ទីក្រុង​រី​យ៉ូ​ដឺ​ហ្សា​ណេ​រ៉ូ (​ប្រេ​ស៊ី​ល​) ឆ្នាំ​២០១៦​។

បញ្ជាក់​ជូន​ថា ព្រឹត្តិការណ៍​អូ​ឡាំ​ពិ​ក​ឆ្នាំ​២០២០ ដែល​ជប៉ុន​ធ្វើ​ជា​ម្ចាស់ផ្ទះ នឹង​បើក​នៅ​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ​២០២០ ខាង​មុខ​។

អត្ថបទសរសេរ ដោយ