ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង់ថ្លៃ​សេវា​ប្រមូល​សំរាម និង​សំណល់​រឹង​ដោយ​មិន​អស់​ថ្លៃ​សេវា​រហូត​ដល់​ខែ​មិថុនា​ឆ្នាំ​នេះ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ធនាគារ អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី បាន​ប្រកាស​ថា រាល់​អតិថិជន​ដែល​បាន​ភ្ជាប់​សេវា​អេ​ស៊ី​លី​ដា​ទាន់ចិត្ត នឹង​ត្រូវ​បាន​លើកលែង​ការ​បង់ថ្លៃ​សេវា​ប្រមូល​សំរាម និង​សំណល់​រឹង​ក្នុង​រាជធានី​ភ្នំពេញ ចាប់ពី​ខែកុម្ភៈ​នេះ…

រាជធានី​ភ្នំពេញ ៖ ធនាគារ អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី បាន​ប្រកាស​ថា រាល់​អតិថិជន​ដែល​បាន​ភ្ជាប់​សេវា​អេ​ស៊ី​លី​ដា​ទាន់ចិត្ត នឹង​ត្រូវ​បាន​លើកលែង​ការ​បង់ថ្លៃ​សេវា​ប្រមូល​សំរាម និង​សំណល់​រឹង​ក្នុង​រាជធានី​ភ្នំពេញ ចាប់ពី​ខែកុម្ភៈ​នេះ រហូត​ដល់​ខែមិថុនា ឆ្នាំ​២០២០ ។

លោកស្រី សុខ សោភា នាយិកា​ប្រតិបត្តិ​ទីផ្សារ ធនាគារ អេ​ស៊ី​លី​ដា បាន​ឲ្យ​ដឹង​ថ្ងៃនេះ​ថា មាន​មធ្យោបាយ​ជា​ច្រើន​ក្នុង​ការ​បង់ថ្លៃ​ប្រមូល​សំរាម និង​សំណល់​រឹង ក្នុង​រាជធានី​ភ្នំពេញ ដូច​ជា​៖ បង់ប្រាក់​តាម​អេ​ស៊ី​លី​ដា​ទាន់ចិត្ត បង់ប្រាក់​តាម​អេ​ធី​អឹ​ម​អេ​ស៊ី​លី​ដា បង់ប្រាក់​តាម​អេ​ស៊ី​លី​ដា​អ៊ី​ន​ធើ​ណេ​ត បង់ប្រាក់​តាម App របស់​ដៃគូ និង​បង់ប្រាក់​តាម​ភ្នាក់ងារ​របស់​ដៃគូ​ជា​ច្រើន​ទៀត​…​ដែល​នឹង​ដាក់​ឲ្យ​ប្រើប្រាស់​ជា​បន្តបន្ទាប់ ។

ក្រៅពី​បង់​តាម​សេវា​អេ​ស៊ី​លី​ដា​ទាន់ចិត្ត អតិថិជន​អាច​បង់ថ្លៃ​ប្រមូល​សំរាម និង​សំណល់​រឹង ក្នុង​រាជធានី​ភ្នំពេញ តាម​រយៈ​បញ្ជរ​ធនាគារ អេ​ស៊ី​លី​ដា នៅ​សាខា​ណាមួយ ដោយ​គ្រាន់តែ​ភ្ជាប់​មក​ជាមួយ​វិក្កយបត្រ​អគ្គិសនី ប៉ុន្តែ​អតិថិជន​ត្រូវ​បង់ថ្លៃ​សេវា​ចំនួន​៨០០​រៀល​ក្នុង​មួយ​ដង ។ ចំពោះ​អតិថិជន​ដែល​មាន​ភ្ជាប់​សេវា​អេ​ស៊ី​លី​ដា​ទាន់ចិត្ត ហើយ​បង់​តាម​រយៈ​សេវា​នេះ​ផ្ទាល់ខ្លួន​នឹង​ត្រូវ​បាន​លើកលែង​បង់ថ្លៃ​សេវា​ចាប់ពី​ខែកុម្ភៈ​នេះ រហូត​ដល់​ខែមិថុនា ឆ្នាំ​២០២០ ប៉ុន្តែ​ផុត​ពី​នេះ​នឹង​ត្រូវ​បង់​ថ្លែ​សេវា​ជា​ធម្មតា​ទៅ​តាម​តម្លៃ​កំណត់ គឺ​៥០០​រៀល​ក្នុង​មួយ​ដង​។

ដើម្បី​អាច​បង់ថ្លៃ​សំរាម និង​សំណង់​រឹង នៅ​រាជធានី​ភ្នំពេញ តាម​អេ​ស៊ី​លី​ដា​ទាន់​ចិត្តបាន​អតិថិជន​ត្រូវធ្វើ​បច្ចុប្បន្ន​កម្ម (Update) កម្មវិធី​អេ​ស៊ី​លី​ដា​ទាន់ចិត្ត នៅ​ក្នុង App Store/Play Store ។
ធនាគារ អេ​ស៊ី​លី​ដា បាន​បង្ហាញ​ពី​របៀប​បង់ថ្លៃ​សំរាម និង​សំណល់​រឹង ក្នុង​រាជធានី​ភ្នំពេញ តាម​រយៈ អេ​ស៊ី​លី​ដា​ទាន់ចិត្ត ដូច​ខាងក្រោម​៖

១. ចូល​ប្រើ​សេវា (Login)
២. ជ្រើសរើស​ម៉ឺ​នុយ «​ទូទាត់​វិក្កយបត្រ​»
៣. ជ្រើសរើស «​រដ្ឋាករ​ស្វ័​យ​ត​គ្រប់គ្រង​សំរាម និង​សំណល់​រឹង​»
៤. ជ្រើសរើស​គណនី​ផ្ទេរ​ចេញ
៥. បញ្ចូល​លេខ​សំគាល់​អតិថិជន (ID) ដែល​មាននៅ​ក្នុង​វិក្កយបត្រ​អគ្គិសនី​របស់​លោក​អ្នក
៦. ជ្រើសរើស​ប៊ូ​តុង «​យល់ព្រម​»
៧. ផ្ទៀងផ្ទាត់​ប្រតិបត្តិការ (​លេខ​គណនី លេខ​សំគាល់​អតិថិជន ចំនួន​ទឹកប្រាក់​ត្រូវ​ទូទាត់ ។​ល​។​) និង
៨. ជ្រើសរើស​ប៊ូ​តុង «​ទូទាត់​»

ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌​មាននៅ​សាលា​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​០១ ខែកុម្ភៈ ឆ្នាំ​២០២០ លោក កើត ឆែ អភិបាលរង​រាជធានី​ភ្នំពេញ បាន​ថ្លែង​ថា ប្រជាពលរដ្ឋ​អាច​បង់ថ្លៃ​សេវា​សំរាម​សម្រាប់​ខែមករា តាម​រយៈ​ធនាគារ អេ​ស៊ី​លី​ដា ធនាគារ​ឯកទេស​វី​ង អ៊ី​ម៉ា​នី លី​ហួរ​វេ​លុយ ផាយ​ផេ ទ្រូ​ម៉ា​នី អេ​អឹ​ម​ខេ ដោយ​ក្នុង​មួយ​ប្រតិបត្តិការ​ចំណាយ​ថ្លៃ​សេវា​ចាប់ពី​៥០០​រៀល​ទៅ​៨០០​រៀល​តែ​ប៉ុណ្ណោះ ទៅ​តាម​ទំហំ​ទឹកប្រាក់​នៃ​ការ​បង់ ប៉ុន្តែ​ប្រជាពលរដ្ឋ​ក៏​អាច​បង់​ជា​ឆ្នាំ​ក៏​បាន ដោយ​មាន ភាព​ចំណេញ​ច្រើន​គឺ​អស់​ថ្លៃ​សេវា​តែ​ម្តង​ប៉ុណ្ណោះ​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ