ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ផ្សែងភ្លើងហុយទ្រលោម ​គ្របលើ​មន្ទីរ​កសិកម្មរុក្ខាប្រមាញ់ និង​នេសាទខេត្ត​

4 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង​ ៖ ​សេចក្តីរាយការណ៍ឱ្យដឹងថា ​មានអគ្គិភ័យមួយឆេះ​នៅខាងក្រោយមន្ទីរកសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទខេត្ត ហើយភ្លាម​ៗ​កម្លាំងរថយន្ត​ពន្លត់​អគ្គិភ័យ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ បាន​​មក​អន្តរាគមន៍​​បាញ់​ពន្លត់ទាន់ពេល​ វេលា​ម៉ោង​ជិត​១១ព្រឹក​​ថ្ងៃ​​ទី​៦​ កុម្ភៈ…

ខេត្តស្ទឹងត្រែង​ ៖ ​សេចក្តីរាយការណ៍ឱ្យដឹងថា ​មានអគ្គិភ័យមួយឆេះ​នៅខាងក្រោយមន្ទីរកសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទខេត្ត ហើយភ្លាម​ៗ​កម្លាំងរថយន្ត​ពន្លត់​អគ្គិភ័យ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ បាន​​មក​អន្តរាគមន៍​​បាញ់​ពន្លត់ទាន់ពេល​ វេលា​ម៉ោង​ជិត​១១ព្រឹក​​ថ្ងៃ​​ទី​៦​ កុម្ភៈ នេះ ស្ថិត​នៅ​ភូមិ​ស្រែ​ពោធិ៍ សង្កាត់​ស្រះ​ប្ញស្សី ក្រុង​ស្ទឹង​ត្រែង​ ។

បើតាមលោកស្នងការ​នគរបាល​ខេត្ត​​បានឱ្យដឹងថា ​ភ្លើង​ឆេះ​​នៅ​ខាងក្រោយ​អគារ​មន្ទីរកសិកម្មខាងលើ ហើយត្រូវបានខាង​កម្លាំង​ស្នងការដ្ឋាន​ចេញ​ទៅ​បាញ់​ទឹក​ពន្លត់​​​ទាន់​ និង​គ្រប់គ្រង​ស្ថាន​ការណ៍​បាន​ទាំង
ស្រុង​​​​។ លោកថា ទាក់ទិន​ករណី​អគ្គិភ័យ​នេះ​ដែរ​ ​កំពុង​សង្ស័យមាន​​​ពីរ​​​ ទី​១​-គឺ​មានមនុស្ស​ចូល​មក​លួច​ដុត និងទី​២-អាចមកពី​កម្ទេច​ភ្លើង​សេសសល់​ពី​ដុតសំរាម​រាលមក ។ ប៉ុន្តែបើ​តាម​សាក្សីម្នាក់បាន​ប្រាប់​​មន្ត្រី​នៃ​មន្ទីរ​កសិកម្ម​និងសមត្ថកិច្ច​ថា ​មុន​ពេលមាន​ភ្លើង​ឆេះ​ បាន​ឃើញ​​​ក្មេង​វ័យ​ជំទង់​២​នាក់​ដើរ​ចូល​មក​លេង
ក្បែ​រនោះ​ ក្រោយមក​ស្រាប់តែ​មានភ្លើង​ឆេះ​ហើយ​បាត់ពួកគេអស់ទៅ​ ។

​ប្រភពបន្តថា ​​​ភ្លើង​ឆេះ​ចេញពី​ទូកស្មាច់​ដែល​រក្សា​ទុក​នៅ​ក្រោយអគារ​ រហូតរាល​បន្ត​ទៅ​ដល់​សំណល់​គំនរ​ឈើ​ដែល​សេសសល់​ពី​ធ្វើ​អាគារ​ថ្មី​ ទើប​មានការ​​ភ្ញាក់​​ផ្អើល​ឆោឡោតែម្តង ​។ ​ការ​ខាតបង់​​គឺទូកស្មាច់​ថ្មី​ចំនួន​៤​គ្រឿង ​ដែល​មានតម្លៃ​ប្រហែល​ជិត​៣​ពាន់​ដុល្លា​រ ជា​ជំនួយ​របស់​អង្គការ​ដៃ​ប្រគល់​មក​ខណ្ឌ​រដ្ឋបាល​ជល​ផល​ សម្រាប់​ចែក​ជូន​សហគមន៍​នេសាទ​ ដើម្បី​ចុះ​ល្បាត​ការពារ​ធនធាន​ជលផល ក្រៅពី​នោះ​មិន​មាន​ខាត​បង់​​ធ្ងន់ធ្ងរ​ទេ ។ បច្ចុប្បន្ន សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ​រកមូលហេតុបន្ត ។

អត្ថបទសរសេរ ដោយ