ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អូស្ត្រាលី​ត្រៀម​អ្នកបច្ចេកទេស​ផ្នែក​សំណង់​មក​សហការ​ជាមួយ​កម្ពុជា​ពង្រឹង​វិស័យ​សំណង់​ឲ្យ​កាន់តែ​ល្អ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ប្រកាស​ចូលរួម​សោកស្តាយ​ជាមួយ​កម្ពុជា​ពី​ឧបទ្ទវហេតុ​នៃ​ការ​បាក់​រលំ​អគារ​នៅ​ខេត្តកំពត កាលពី​ពេល​កន្លង​មកនេះ អូស្ត្រាលី​បាន​អះអាង​ថា កំពុង​ត្រៀម​នឹង​បញ្ជូន​អ្នកបច្ចេកទេស​មក​ធ្វើការ​សហការ​ជាមួយ​កម្ពុជា ដើម្បី​បណ្តុះបណ្តាល​ពង្រឹង​វិស័យ​សំណង់​ឲ្យ​កាន់តែ​ល្អ ។ លោក កែវ…

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ប្រកាស​ចូលរួម​សោកស្តាយ​ជាមួយ​កម្ពុជា​ពី​ឧបទ្ទវហេតុ​នៃ​ការ​បាក់​រលំ​អគារ​នៅ​ខេត្តកំពត កាលពី​ពេល​កន្លង​មកនេះ អូស្ត្រាលី​បាន​អះអាង​ថា កំពុង​ត្រៀម​នឹង​បញ្ជូន​អ្នកបច្ចេកទេស​មក​ធ្វើការ​សហការ​ជាមួយ​កម្ពុជា ដើម្បី​បណ្តុះបណ្តាល​ពង្រឹង​វិស័យ​សំណង់​ឲ្យ​កាន់តែ​ល្អ ។

លោក កែវ ពិសិដ្ឋ នាយក​ខុទ្ទកាល័យ​សម្តេច​ហេង សំ​រិ​ន បាន​ឲ្យ​ដឹង​ក្រោយ​ក្នុង​ជំនួប​រវាង​សម្តេច ហេង​សំ​រិ​ន ប្រធានរដ្ឋសភា និង​លោក ប៉ា​ប្លូ​ជី ហូ​កាង (H.E.Mr. Pablo Chiho Kang) ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​នៃ​ប្រទេស​អូ​ស្រា្ត​លី​ប្រចាំ​នៅ​កម្ពុជា នា​ព្រឹក​ថ្ងៃ​ទី​០៦ ខែកុម្ភៈ ឆ្នាំ​២០២០​នៅ​វិមាន​រដ្ឋសភា​យ៉ាង​ដូច្នេះ ៖«​អូស្ត្រាលី​កំពុង​តែ​រៀបចំ​នូវ​អ្នកបច្ចេកទេស ដើម្បី​សហការ​ជាមួយ​គ្នា ពិសេស​នោះ​វិទ្យាស្ថាន​បច្ចេក​កម្ពុជា (​សាលា​តិច​ណូ​) ដើម្បី​ធ្វើ​យ៉ាងណា​វិស័យ​សំណង់​កម្ពុជា​កាន់តែ​ល្អ​ប្រសើរ​ឡើង​» ។

ជាមួយ​គ្នា​នោះ​ដែរ លោក​ទូត​បាន​សម្តែង​ការ​ស្វាគមន៍​ចំពោះ​ភ្ញៀវ​ទេសចរ​ពី​កម្ពុជា​ក៏​ដូច​ជា ការ​បន្ត​សិក្សា និង​អ្នក​វិនិយោគទន់​ពី​កម្ពុជា​ផង​ដែរ ។ ក្នុង​កិច្ច​បទ​សម្ភាសន៍​ជាមួយ​ជាមួយ​អ្នក​សារព័ត៌មាន​លោក កែវ ពិសិដ្ឋ បាន​បង្ហាញ​ពី​អារម្មណ៍​ចំពោះ​អូស្ត្រាលី​ត្រៀម​ប​ញ្ជូ​ល​អ្នកបច្ចេកទេស​ផ្នែក​សំណង់​ដើម្បី​សហការ​ជាមួយ​កម្ពុជា​យ៉ាង​ដូច្នេះ​ថា ៖«​បញ្ហា​នេះ​ជា​ទស្សនៈ​របស់ខ្ញុំ គិត​ថា ពិតជា​មាន​សារៈសំខាន់​ដោយហេតុ​ថា ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​ផ្នែក​សំណង់​នៅ​កម្ពុជា​មាន​កម្រិត ដូច្នេះ​បើ​អូស្ត្រាលី​ផ្តល់​អ្នកជំនាញ​ផ្នែក​សំណង់​នេះ​វា​ជា​ការ​ល្អ ព្រោះ​នឹង​ធ្វើ​ឲ្យ​វិស័យ​សំណង់​នៅ​កម្ពុជា​កាន់​មាន​ភាពល្អ​ប្រសើរ​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ