ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក កឹ​ម សុខា សង្ឃឹមថា តុលាការ​នឹង​ផ្ដល់​យុត្តិធម៌​ឲ្យ​ខ្លួន

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក កឹ​ម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​បង្ហាញ​ក្តី​សង្ឃឹមថា​តុលាការ និង​ផ្តល់​យុត្តិធម៌​ចំពោះ​រូប​លោក​លើ​សំណុំរឿង​ក្តី ដែល​កំពុង​ដំណើរការ​នេះ ។ មុន​ចូល​សវនាការ​ជំនុំជម្រះ​រឿង​ក្ដី​ក្នុង​ស​ប្តា​ហ៍​ទី​៤…

រាជធានី​ភ្នំពេញ ៖ លោក កឹ​ម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​បង្ហាញ​ក្តី​សង្ឃឹមថា​តុលាការ និង​ផ្តល់​យុត្តិធម៌​ចំពោះ​រូប​លោក​លើ​សំណុំរឿង​ក្តី ដែល​កំពុង​ដំណើរការ​នេះ ។ មុន​ចូល​សវនាការ​ជំនុំជម្រះ​រឿង​ក្ដី​ក្នុង​ស​ប្តា​ហ៍​ទី​៤ នា​ព្រឹក​ថ្ងៃ​ទី​០៦ ខែកុម្ភៈ​នេះ លោក កឹ​ម សុខា បាន​ផ្តល់​សម្ភាស​នៅ​មុខ​ផ្ទះ ដោយ​បង្ហាញ​ការ​ជឿជាក់​យ៉ាង​មុតមាំ​ថា តុលាការ​នឹង​ផ្ដល់​យុត្តិធម៌​ឲ្យ​លោក​ទៅ​តាម​នីតិវិធី​ច្បាប់ ទោះបី​មាន​អ្នកខ្លះ​រិះគន់​តុលាការ នៅ​ស្រុក​ខ្មែរ គ្មាន​ប្រសិទ្ធភាព​យ៉ាងណា​ក៏​ដោយ ។

ក្នុង​កិច្ច​សម្ភាសន៍​រយៈពេល​ប៉ុន្មាន​នាទី ទោះបី​លោក កឹ​ម សុខា លើក​ឡើង​មិន​ចំ​ឈ្មោះ​បុគ្គល​មួយ​ណា​ថា តុលាការ​ស្រុក​ខ្មែរ​គ្មាន​ប្រសិទ្ធភាព​ក៏​ពិតមែន តែ​ក្នុង​ន័យ​នេះ​លោក​សំដៅ​ទៅ​លើ​លោក សម រ​ង្ស៊ី ពីព្រោះ លោក សម រ​ង្ស៊ី តែងតែ​រិះគន់​តុលាការ​ស្រុក​ខ្មែរ​ថា ជា​អា​យ៉ង​របស់​គណបក្ស​ប្រជាជន​កម្ពុជា ក៏​ដូច​ជា សម្តេច​តេ​ជោ ហ៊ុន សែន ។ លោក កឹ​ម សុខា បាន​ផ្ដល់​កិច្ច​សម្ភាសន៍​ជាមួយ​ក្រុម​អ្នក​សារព័ត៌មាន​មុន​ទៅ​កាន់​តុលាការ​ថា ចំពោះ​រឿង​ក្ដី​របស់​លោក​ជាមួយ​តុលាការ​នា​ពេល​កន្លង​មកនេះ មិន​មាន​ភស្ដុ​តាង​មាន​ត្រឹមតែ​ពាក្យ​សម្ដី ហើយ​កាលពី​ថ្ងៃ​ទី​០៥ កុម្ភៈ​នេះ ក្នុង​ជំនុំជម្រះ​រឿង​ក្ដី​ព្រះរាជអាជ្ញា​លើក​ឡើង​ថា «​សំ​ម្តី​ហ្នឹងហើយ​យក​មក​ចាប់​» ។ សំ​ម្តី​របស់​លោក ដែល​មានការ​ចោទប្រកាន់​ពី​ទោស​ក្បត់ជាតិ ។ អតីត​ប្រធាន​គណបក្ស​ប្រចាំ​ង​ដែល​អះអាង​ខ្លួន​ប្រកាន់​យក​អហិង្សា​បាន​បញ្ជាក់​ថា ៖ «​ខ្ញុំ​ជឿជាក់​ថា តុលាការ​នឹង​ផ្ដល់​យុត្តិធម៌​ឲ្យ​ខ្ញុំ​ទោះបី​បច្ចុប្បន្ន​នេះ មាន​អ្នកខ្លះ​រិះគន់​ខ្ញុំ​ថា ម៉េច​ក៏​ដោយ បើ​ខ្ញុំ​ទៅ​តុលាការ​ធ្វើ​អី បើ​ដឹង​តុលាការ​ចឹ​ង​ហើយ ។ ខ្ញុំ​រស់នៅ​ក្រោម​ដំបូល​ព្រះរាជាណាចក្រ​កម្ពុជា ខ្ញុំ​ត្រូវ​ទៅ​បង្ហាញ​ការ​ពិត​នៅ​ទីនោះ (​នៅ​តុលាការ​) អាហ្នឹង​វា​ត្រូវ​តែ​ទៅ​បើ​គេ​សម្រេច​យ៉ាងម៉េច ? ជា​រឿង​របស់​ពួក​គេ​» ។

លោក​បន្ដ​ថា នា​ពេល​កន្លង​មក​លោក​មិន​បាន​ធ្វើ​អ្វី​ខុស​ឡើយ ហើយ​ធ្វើ​អ្វី​ទៅ​តាម​ច្បាប់​កម្ពុជា​ទៀត​ដូច​ជា ៖ បោះ​ឆ្នោត , ដើរ​តាម​លទ្ធិ​ប្រជា​ធិ​តេ​យ្យ , អត់​មានការ​ផ្លាស់​ប្ដូរ​អហិង្សា មិន​បង្ហូរឈាម​ជាដើម ។ លោក​សង្ឃឹម​ទៀត​ថា តុលាការ​នឹង​យក​ភស្ដុ​តាង​ទាំងនេះ ដើម្បី​ផ្ដល់​យុត្តិធម៌​ឲ្យ​លោក ។ ជាមួយ​គ្នា​នោះ​ដែរ​លោក​ថា តុលាការ​នឹង​មិន​ធ្វើ​អ្វី​ដូច​គេ​ចោទ​ថា ធ្វើ​តាម​បញ្ជា​របស់​គណបក្ស​មាន​ឥទ្ធិពល និង​អ្នកមាន​អំណាច​ឡើយ ។ ការ​លើក​ឡើង​នេះ ក្រោយ​ពី​មាន​អ្នក​រិះគន់​ថា​លោក កឹ​ម សុខា ត្រូវរ៉ូវ​ជាមួយ គណបក្សកាន់អំណាច និង​បែកបាក់​ជាមួយ​លោក សម រ​ង្ស៊ី ដើម្បី​លើកលែងទោស​នោះ​លោក​កឹ​ម សុខា បាន​ឆ្លើយ​យ៉ាង​ខ្លី​ថា «​អាហ្នឹង​ជា​ការ​យល់​របស់​មនុស្ស​ម្នាក់​ៗ ខ្ញុំ​មិន​អាច​ហាមឃាត់​គេ​ទេ អ្នក​ណា​គេ​យល់​ម៉េច​យល់​ទៅ ? គេ​គិត​ម៉េច​គេ​គិត​ទៅ? »​។

លោក​បញ្ជាក់​ថា​៖ ខ្លួន​ខ្ញុំ​នៅ​តែ​ប្រកាន់​គោលការណ៍​អហិង្សា អត់​យក​ខ្មែរ​ណា​ជាស​ត្រូវ ធ្វើ​ដំណើរ​ទៅ​បោះ​ឆ្នោត អត់​ទៅ​ធ្វើ​បដិវត្តន៍​ពណ៌ អត់​ទៅ​បង្ហូរឈាម​ខ្មែរ ហើយ​អ្នក​ណា​ទៅ​បង្ហូរឈាម​ខ្មែរ ធ្វើ​បដិវត្តន៍​ពណ៌ អំពើ​ហិង្សា ជា​រឿង​របស់​ពួក​គេ លោក​មិន​ទៅ​ជាមួយ​ឡើយ ។

សូម​ជម្រាប​ថា តុលាការ​ដំណើរការ​លើ​សំណុំរឿង​លោក​អស់​រយៈពេល​៤​ស​ប្តា​ហ៍​មក​ហើយ ។ ករណី​នេះ​ត្រូវ​ប្រធាន​តុលាការ​ដំបូង​ធ្លាប់​អះអាង​ដំណើរ ការ​រឿង​ក្តី​នេះ​អាច​អូស​បន្លាយ​អស់​រយៈពេល​៣​ខែ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ