ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កន្ទុយក្បិន​ម៉ែ​ខ្ញុំ ( ព្រះ​គុណ​ម៉ែ )

13 ឆ្នាំ មុន

បទ​ពាក្យ ប្រាំបី ( សូត្រ​បែប​ទំនួញ កំសត់ )

១-​ ​នឹកឃើញ​កាល​ណោះ កូនប្រុស​មាសម៉ែ​ ​នៅ​ខ្ចី​ឆ្នាំ​ខែ មិន​ទាន់​ដឹង​អី
​ពេល​ម៉ែ​ទៅ​ណា​ ឬ​មក​ណា​ក្ដី​ ​ ​ កូន​តោង​នៅ​ដៃ កន្ទុយក្បិន​ជាប់ ។

បទ​ពាក្យ ប្រាំបី ( សូត្រ​បែប​ទំនួញ កំសត់ )

១-​    ​នឹកឃើញ​កាល​ណោះ   កូនប្រុស​មាសម៉ែ​           ​នៅ​ខ្ចី​ឆ្នាំ​ខែ  មិន​ទាន់​ដឹង​អី
     ​ពេល​ម៉ែ​ទៅ​ណា​    ឬ​មក​ណា​ក្ដី​    ​          ​         កូន​តោង​នៅ​ដៃ  កន្ទុយក្បិន​ជាប់ ។
២-​    ​អង្គការ​ដាក់​ទិស អោយ​ម៉ែ​អ្នក​ស្រាវ​                   ​រវៃសូត្រ​រាវ ដុក​ដឿ​ដក់​ផ្ទាប់
    ​លាក់​ក្នុង​កន្ទុយ ក្បិន​ក្បាច់​ម៉ែ​ស្រាប់​                   ​ទោះ​ឈ្លប​ចង់​ចាប់ ក៏​មើល៍​មិនដឹង ។
៣-​    ​អង្គការ​ដាក់​ទិស អោយ​ម៉ែ​កិនស្រូវ​    ​               ពិតជា​មាន​ផ្លូវ អាច​លៃលក​ប្រឹង
    ​អង្ករ​កន្ទក់ លាក់​យ៉ាង​ជិតឈឹង​    ​    ​       ប្រ​ម៉ូ​ល​មូរ​វឹង ក្នុង​កន្ទុយក្បិន ។
៤-​    ​អង្គការ​ដាក់​ទិស អោយ​ម៉ែ​ដាំ​ស្ល​    ​            ​ក្នុង​ចិត្ដ​នឹក​អរ ព្រោះ​អាច​កាច់​កិន
    ​បាន​ឆ្អឹង​បាន​សាច់ លាក់​កន្ទុយក្បិន​    ​               ម៉ែ​មាន​ប្រាជ្ញ​ប៉ិន រក​អោយ​កូន​ឆី ។
៥-​    ​កន្ទុយក្បិន​ម៉ែ មើលថែរ​កូនប្រុស​    ​    ​       កូន​អាច​រួច​រស់ ឆ្លង​ផុត​ឆ្នាំ​បី
    ​ប្រាំបី​ខែ​ផង ថែម​មាន​ម្ភៃ​ថ្ងៃ​    ​    ​              ជីព​កូន​មិន​ក្ស័យ ត្បិត​កន្ទុយក្បិន​ម៉ែ។
    ​    ​    ​    ​    ​   
២៧ វិច្ឆិកា ២០០៨
សិរី​សោភ័ណ ០៨:៤៩ យប់
ឃុ​ត ណា​រិ​ន​កាន់​បូ