ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទាំង​ព្រឹក​! អ្នក​ជិតខាង​នាំ​គ្នា​ជួយ​យ៉ាង​សស្រាក់សស្រាំ​ទើប​រលត់​អស់ទាំង​ស្រុង(វីដេអូ)

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា អគ្គី​ភ័យ​មួយ​បាន​ឆាបឆេះ​បន្ទប់​ដាក់​សម្ភារ​ជាន់​ទី​២ ផ្ទះល្វែង​បុរី LV បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ទាំង​ព្រឹក​ដល់​ប្រជាពលរដ្ឋ​នាំ​គ្នា​ដងទឹក​ជះ និង​ប្រើ​បំពង់​ពន្លត់អគ្គីភ័យ​បាញ់​ពន្លត់​យ៉ាង​សស្រាក់សស្រាំ ទើប​រលត់​ទៅ​វិញ​ទាំង​ស្រុក ។…

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា អគ្គី​ភ័យ​មួយ​បាន​ឆាបឆេះ​បន្ទប់​ដាក់​សម្ភារ​ជាន់​ទី​២ ផ្ទះល្វែង​បុរី LV បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ទាំង​ព្រឹក​ដល់​ប្រជាពលរដ្ឋ​នាំ​គ្នា​ដងទឹក​ជះ និង​ប្រើ​បំពង់​ពន្លត់អគ្គីភ័យ​បាញ់​ពន្លត់​យ៉ាង​សស្រាក់សស្រាំ ទើប​រលត់​ទៅ​វិញ​ទាំង​ស្រុក ។ ហេតុការណ៍​នោះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​៩​និង​២០​នាទី​ព្រឹក ថ្ងៃ​ទី​០៦ ខែកុម្ភៈ​នេះ នៅ​ក្នុង​បុរី «LV» ស្ថិត​នៅ​ជិត​ផ្សារ​ទួល​ពង្រ ក្នុងភូមិ​ទួល​ពង្រ សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ខណៈ​ដែល​ម្ចាស់​កំពុង​ស្ថិត​នៅ​ខាងក្រោម​ជាន់​ផ្ទាល់​ដី ភ្លើង​បាន​ឆាបឆេះ​សម្ភារ​នៅ​ក្នុង​បន្ទប់​ជាន់​ទី​២​នោះ ដែល​ត្រូវ​បាន​ម្ចាស់​បិទទ្វារ​ចាក់សោ​ចោល​បង្ក​ឲ្យ​មាន​ផ្សែងហុយ​ទ្រលោម បណ្ដាល​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ជិតខាង​នាំ​គ្នា​ដងទឹក​ជះ និង​ប្រើ​បំពង់​ពន្លត់អគ្គីភ័យ​បាញ់​ពន្លត់​ក្នុង​ស្ថានភាព​ភ័យ​ស្លន់ស្លោ ។ ពេល​នោះ​អាជ្ញាធរ និង​សមត្ថ​ក​ច្ច​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​១ បាន​ចេញ​អន្តរាគមន៍​ដោយ​បាន​ហៅ​រថយន្ត​ពន្លត់អគ្គីភ័យ​ជិត​១​គ្រឿង​ទៅ​កន់​ចំណុច​កើតហេតុ​នោះ​ភ្លាម​ៗ​ដែរ ។ ប៉ុន្តែ​ពេល​រថយន្ត​ពន្លត់អគ្គីភ័យ​ទៅ​ដល់​មិន​បាន​បាញ់​ទឹក​ទេ ព្រោះ​ប្រជាពលរដ្ឋ​បាន​នាំ​គ្នា​ពន្លត់ភ្លើង​រលត់​ទៅ​វិញ​ទាំងស្រុង​ទៅ​ហើយ​។

នគរបាល​បាន​ឲ្យ​ដឹង​ថា គ្រោះ​អគ្គី​ភ័យ​នេះ​កើតឡើង​សង្ស័យ​ផ្ដើម​ចេញពី​ការ​ទុ​ស្សេ​ចរន្ត​ភ្លើង​ម៉ាស៊ីន​បោកគក់​ហើយ​បាន​ឆេះ​រាលដាល​ដល់​សម្ភារៈ​ផ្សេង​ៗ​ទៀត នៅ​ក្នុង​បន្ទប់​នោះ​មាន​ដូច​ជា ម៉ាស៊ីនភ្លើង គ្រែ តុ កៅអី រួម​នឹង​របស់របរ​មួយ​ចំនួន​ទៀត​ផង​ដែរ ។ ប៉ុន្តែ​ទោះបីជា​បែប​ណា​ដោយសារ​តែ​ផ្ទះ​នោះ គឺជា​ផ្ទះថ្ម​ទើប​ភ្លើង​មិន​ឆេះ​រាល​ពេញ​ក្នុងផ្ទះ​ទាំងមូល​ភ្លាម​ៗ​ដូច​ជា ផ្ទះ​ឈើ ម្យ៉ាង​ប្រជាពលរដ្ឋ​សាមគ្គី​គ្នា​បាន​ល្អ ក្នុង​ការ​ពន្លត់ភ្លើង​ទើប​រលត់​ទៅ​វិញ​មុន​ពេល​រថយន្ត​ពន្លត់​អ​ក្គី​ភ័យ​ទៅ​ដល់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ